ការនិយមបកស្បែក ឬចាក់ថ្នាំឱ្យស្បែកស ពិតជាគ្រោះថ្នាក់ជាងអ្វីដែលអ្នកនឹកស្មានមិនដល់

ការពេញនិយមបកស្បែកឲ្យសក្នុងស្រទាប់សង្គមខ្មែរ  ជាពិសេសគឺស្រីៗក្មេងៗតែម្តង បានកំពុងរីកដុះដាលពីម្នាក់ទៅម្នាក់ជារៀងរាល់ថ្ងៃ ព្រោះតែចង់បង្ហាញពីសម្រស់ស្រស់ស្អាតរបស់ខ្លួន ដោយពុំបានគិតដល់បញ្ហាប៉ះពាល់ដល់សុខភាពនោះទេ។ យុវតីដែលកំពុងនិយមបក ឬចាក់ថ្នាំឲ្យស្បែកសនោះ បានប្រាប់ឲ្យដឹងថាការនិយមបក ឬចាក់ថ្នាំឲ្យស្បែកសនោះព្រោះតែពួកគេចង់ស្អាត និងមានសម្រស់ទាក់ទាញជាងមុន។

ការនិយមបកឬចាក់ថ្នាំឲ្យស្បែកសនោះ អាចបណ្តាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។ បើពួកគេចាប់ផ្តើមធ្វើការបកស្បែក ហើយមិនបានថែរក្សាវាឲ្យបានត្រឹមត្រូវនោះ ស្បែករបស់ពួកគេងាយនឹងរងរលាកពីពន្លឺព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា។ ណាមួយពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន។ ម្យ៉ាងវិញទៀតការបកស្បែកនោះ មិនដឹងថាពួកគេធ្វើតាមបច្ចេកទេសមកពីណាដែរទេ? គឺចេះតែនឹកឃើញ និងធ្វើត្រាប់តៗគ្នា។

Benefits Of Skin Whitening Injection

ចំពោះថ្នាំធ្វើឳ្យស្បែកសវិញ ថ្នាំធ្វើឲ្យស្បែកនោះមានច្រើនប្រភេទ ហេតុដូច្នេះធ្វើឲ្យពិបាកនឹងនិយាយណាស់។ មកដល់ឥឡូវនេះ មានថ្នាំបក ឬចាក់ថ្នាំឲ្យស្បែកសក្នុងរយៈពេលខ្លីនោះដែលបានដាក់លក់នៅតាមទីផ្សារភាគច្រើន ដែលមានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុ បារត អាសីុតខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀតដែលនាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាវាទាំងនោះបានធ្វើឲ្យស្បែកបាត់បង់ភាពការពារ។

សេចក្តីគ្រឿនរំលឹក៖ រាល់អ្នកដែលនិយមបក ឬចាក់ថ្នាំឲ្យស្បែកសអាចប្រឈមមុខជាមួយនឹងជំងឺសើស្បែក ជាពិសេសមហារីកស្បែក ច្រើនជាងអ្នកដែលអត់បកឬចាក់ថ្នាំឲ្យស្បែកស ៕

Skin White2

Miracle White Glutathione Injection Skin Whitening Permanent 500x500