ស្វីតមិនធម្មតា! ​គ្រាន់តែខួបកំណើតគូស្នេហ៍ ​លេងសរសេរពាក្យពេចន៍ផ្អែមល្ហែមដល់ម្លឹងលើនំខេក – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្វីតមិនធម្មតា! ​គ្រាន់តែខួបកំណើតគូស្នេហ៍ ​លេងសរសេរពាក្យពេចន៍ផ្អែមល្ហែមដល់ម្លឹងលើនំខេក

ធម្មតាជាគូស្នេហា តែងតែមានភាពស្និទ្ធស្នាល ​និងភាពផ្អែមល្ហែមជារឿងធម្មតានោះទេ ​ជាពិសេសគឺចង់បានការស្រលាញ់ថ្នាក់ថ្នម​ និងការសម្តែងក្តី ​Surprised  ចំពោះគូស្នេហ៍នៅក្នុងថ្ងៃពិសេសៗផងដែរ។

តែគូស្នេហ៍មួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ជាខ្លាំង ​ព្រោះគ្រាន់តែនំខួបកំណើតសោះ ​ខាងគូស្នេហ៍ខាងស្រីបានធ្វើនំខួបជូនគូស្នេហាមើលទៅផ្អែមល្ហែមខ្លាំង ​តាមរយៈពាក្យពេចន៍រំលេចលើនំខេកទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Ah DöMó បានសរសេររៀបរាប់ថា៖ « រីករាយថ្ងៃឃើញពន្លឺព្រះអាទិត្យណាប្ដីសំលាញ់ 13/12/18🎉🎂☀️💏 ឃ្លារទីមួយគ្មានពាក្យអីក្រៅពីជូនពរអោយមានសុខភាពល្អនោះទេ🤷🏻‍♀️ហើយបន្ទាប់មក៏សុំអោយការងាររបស់បងកាន់តែល្អឆាប់បានទ្បើងប្រាក់ខែយកមកអោយអូនបានកាន់តែច្រើន😝ហើយរឿងគេស្រលាញ់ចូលចិត្តអីអស់ហ្នឹងបងឯងនេះរួសរាយជំនាញស្រាប់ហើយតែសុំកុំអោយលើសពីការរាប់អានទៅបានហើយ😏

ឧស្សាហ៍ទៅលែងផ្ចះផងប្រយ័ត្នប៉ាម៉ាក់បងគិតមកលើអូនថានាំកូនប្រុសគាត់រត់ចេញក្រៅមិនអោយទៅផ្ចះវិញ😑តោះ ចូលដល់អូនម្ដង sorry ដែលអូនមិនដែលចាញ់បងម្ដងណាទ្បើយព្រោះនេះជាចរិករបស់អូនពេលនៅជាមួយបងទៅហើយ🤷🏻‍♀️

sorry ដែលអូនតមាត់ជាមួយបងបើទោះអូនជាអ្នកខុសក៏ដោយ😔sorry ដែលអូនក្បាលរឹងតែងតែឌឺជាមួយនឹងបង😬sorry ដែលអូនប៉ុនរអ៊ូ រករឿងនឹងហាមឃាតបងរហូតមកគ្រប់យ៉ាងព្រោះបងជារបស់អូន😈អរគុណដែលតែងតែនៅក្បែរអូនគ្រប់ពេលដែលអូនលំបាក អរគុណដែលមិនទៅណាចោលពេលអូនធ្លាក់ដល់ចំណុចសូន្យ អរគុណបងគ្រប់ៗយ៉ាងដែលបានធ្វើដើម្បីអូន

ជាចុងក្រោយអូនចង់ប្រាប់បងថាអូនស្រលាញ់នឹងខ្វល់ខ្វាយបងណាស់មាត់អូនអាចនឹងមិនសូវបាននិយាយពាក្យថាស្រលាញ់ចំពោះបងតែក្នុងចិត្តអូនវិញខ្វះបងមិនបានទេ😓មិនសុំអោយបងស្រលាញ់អូនស្មើម៉ាក់របស់បងទេតែសុំអោយស្រលាញ់អូនអោយលើសគ្រប់ស្រីផ្សែងទាំងអស់😎គ្រប់ពេលដែលពួកយើងឈ្លោះគ្នា ក្នុងចិត្តអូនភ័យខ្លាចក្នុងការបាត់បង់បងណាស់😞ខ្លាចបងជួបមនុស្សដែលល្អជាងអូនហើយទៅយកគេបោះបង់អូនចោល😣សង្ឃឹមថាអូនជាមនុស្សស្រីតែមួយគត់ដែលធ្វើរឿងទាំងនេះដើម្បីបងរាល់ឆ្នាំទៅចុះ😌 I love u ❤️ »៕

S 3467

79921876_838915916537057_367383492385832960_n

79879406_818285708623407_7933306458345570304_o

79644035_818286248623353_9134960066347139072_o

80067568_818285841956727_8239855063288250368_o

78715974_818285741956737_4892475166170284032_o

79030238_818285968623381_4376157115790655488_o

79327655_818285618623416_8717511016365162496_o

79718297_818286441956667_5948235581304602624_o

80320578_818287878623190_637886335188729856_o