គូស្នេហ៍ ​Goal វ័យចំណាស់គួរឱ្យច្រណែនមែន! ដឹកដៃគ្នាសាងភាពផ្អែមល្ហែមជាមួយឈុតបុរាណខ្មែរលើទឹកដីអង្គរ

ថ្មីៗនេះ​​គូស្នេហ៍ជនបរទេសវ័យចំណាស់មួយគូ បានសាងភាពភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ​ព្រោះតែពួកគាត់ទោះជាមានវ័យចំណាស់ក៏ពិតមែនតែមានភាពផ្អែមល្ហែមខ្លាំងដោយដឹកដៃគ្នាមកថតឈុតបុរាណខ្មែរលើទឹកដីអង្គរវត្តយ៉ាងស្រស់ស្អាតប្លែកគួរឱ្យសរសើរ។

គូស្នេហ៍បរទេសមួយគូនេះ ​បានមកលេងនៅក្នុងប្រទេសកម្ពុជាយើង ​ហើយដើម្បីជាអនុស្សាវរីយ៍បាននាំគ្នាតុបតែងឈុតបុរាណខ្មែរចងក្បិនយ៉ាងស្រស់ស្អាតថតរូបផ្អែមល្ហែមមិនចាញ់គូស្នេហ៍ក្មេងៗនោះឡើយ។  ដោយនៅក្នុងនោះមានទាំងកាយវិកាសំពះឱនលំទោនព្រះសង្ឃខ្មែរទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។

គួរឱ្យដឹងផងដែរថា ​សព្វថ្ងៃការមកលេងអង្គរវត្តខេត្តសៀមរាប ​ភ្ញៀវទេសចរទាំងជាតិ ​និងអន្តរជាតិមានភាពងាយស្រួលមែនទែន  នៅក្នុងការរកជួលសំលៀកបំពាក់បុរាណខ្មែរដើម្បីថតទុកជាអនុស្សាវរីយ៍ ហើយការគ្រងឈុតបុរាណនេះបរទេសប្រុសស្រីនិយមមករើសឈុតស្លៀកមិនចេះដាច់នោះឡើយ៕

ប្រភពរូបភាព៖ ផ្ទះកាហ្វេរវប្បធម៌ ( រូបថតដោយ ពូបឿន​ កែសម្រួលដោយ Chea Lim)

1

78898107_620107425399020_1493831952451502080_n

79092558_620106832065746_5998750259335921664_n

79113821_620106645399098_6165553101051789312_n

79220874_620107318732364_1194201539095298048_n

79279230_620107742065655_836446439969128448_n

79288337_620106598732436_6903609163188797440_n

79299670_620107555399007_8268293463389241344_n

79323304_620107618732334_5430542230857187328_n

79390081_620106515399111_5592811970815328256_n

79500479_620106722065757_5930696816063414272_n

79598481_620107675398995_6762652086040526848_n

79699316_620107248732371_884005849788317696_n

79756464_620106785399084_8800261597206413312_n

80356741_620106428732453_2934496629299871744_n

80420816_620107482065681_8183348910173978624_n