ស្នេហាកើតមកពីនិស្ស័យ តែក៏មិនមែននិស្ស័យដំបូងអាចថាជាមនុស្សស្គាល់គ្នា ចូលចិត្តគ្នា ឬរាប់អានគ្នាដែរ ដោយស្នេហាមួយចំនួនខ្លះកើតឡើងដំបូង ព្រោះតែមិនចូលចិត្តគ្នា ឬស្អប់គ្នាជាដើម។
តែទោះជាយ៉ាងណាពាក្យចាស់ពោលថា បើជាគូទៅណាគង់តែបានជួបគ្នាទេ មិនថាធ្លាប់ជាមនុស្សខឹង ស្អប់ មិនចូលចិត្តគ្នា តែពេលនិស្ស័យស្នេហ៍មកដល់គង់នឹងស្រលាញ់គ្នាឯង។
ជាក់ស្តែងថ្មីៗនេះប្រវត្តិស្នេហាគូស្នេហ៍ប្តីប្រពន្ធមួយគូ ពេលជួបគ្នា ស្គាល់គ្នាដំបូង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងមិត្តៗអស់សំណើចជាខ្លាំង ថែមទាំងកោតសរសើរផងដែរថា នេះពិតជានិស្ស័យស្នេហ៍ពិតៗដែលកើតឡើងដោយសារតែខាងស្រីជាមនុស្សពូកែទើសពេក។
តាមរយៈគណនីហ្វេសប៊ុក Khun Rickii បានរៀបរាប់ប្រវត្តិស្នេហាដំបូងថា៖
« ចូលរៀនដំបូងទើសឯងនោះទើស ! (2010)
ឯងដេកក្នុងថ្នាក់ក៏ទើស
លេងហ្កេមមើលរឿងក្នុងថ្នាក់ក៏ទើស
បោកគ្រូអោយនិយាយអ៊ួតតស៉ីម៉ោងក៏ទើស
មកយឺតយកឡេសមួយពាន់លានឡេសមកប្រាប់គ្រូក៏ទើសឯងដែរ
ដល់អត់ឃើញឯងខំរៀនតែគ្រូស្រលាញ់ ហើយប្រលងចេញមុនគេ ពិន្ទុខ្ពស់ជាងគេទើសទៀត!!!
សំខាន់ចុងក្រោយ តាមមកទើសដល់ផ្ទះទៀត ឥឡូវកូនមួយបាត់ ហឹម😑😅😘 »។
នេះពិតជានិស្ស័យស្នេហ៍ពិតៗប្រាកដមែន !