ផ្ទុះការសរសើរដោយសារអំពើល្អប្រពៃខ្លាំង! បងប្រុសម្នាក់បានជួយងូតទឹក ​ទិញសំលៀកបំពាក់ជូនជនមានសតិមិនគ្រប់ ដោយមិនស្អប់ខ្ពេីម ថែមទាំងជួយឱ្យស្នាក់នៅវត្តអារាមទៀត (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

ផ្ទុះការសរសើរដោយសារអំពើល្អប្រពៃខ្លាំង! បងប្រុសម្នាក់បានជួយងូតទឹក ​ទិញសំលៀកបំពាក់ជូនជនមានសតិមិនគ្រប់ ដោយមិនស្អប់ខ្ពេីម ថែមទាំងជួយឱ្យស្នាក់នៅវត្តអារាមទៀត (មានវីដេអូ)

អ្នកទាំងអស់គ្នាច្បាស់ជាដឹងហេីយថាមនុស្សយេីងកេីតមកសុទ្ធតែមានវាសនាខុសគ្នា ​អ្នកខ្លះកើតមកមានបាន ​អ្នកខ្លះកើតក្នុងត្រកូលក្រកី ​ឯអ្នកខ្លះមិនត្រឹមតែខ្សត់ ​ថែមទាំងមានជំងឺបញ្ហាសតិទៀត​ តែយ៉ាងណាយេីងកើតមកនៅក្នុងសង្គមតែមួយបើឃើញអ្នកមានទុក្ខលំបាក យើង​គួរតែចេះជួយយកអាសារគ្នាទៅវិញទៅមកទៅតាមលទ្ធភាព​ ។

ដោយឡែកថ្មីៗនេះយេីងក្រឡេកមេីលមានម្ចាស់គណនីហ្វេសបុកមួយរូប បានធ្វើឱ្យអំពើល្អមួយរហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកោតសរសើរយ៉ាងខ្លាំង នូវទឹកចិត្តមិន.រើស.អើង ដោយម្ចាស់គណនីមួយរូបមានឈ្មោះ នួន​ នីគីដា​ បានបង្ហោះសារជាមួយរូបភាព និងវីដេអូ​ ថា៖​ «មនុស្ស សតិ.បញ្ញា.មិន.គ្រប់ តែជាមនុស្សល្អ🌻🌻 មិនលួច មិនធ្វើបាបគេ មិនច្រណែនគេ មិនចេះបៀត.បៀនគេ គឺរស់នៅតាមយ.ថា.កម្ម ចុះហេតុអ្វីនៅមានអ្នកធ្វើបាបគាត់ ។ល។ ខ្ញុំបានជួយងូតទឹកសំអាត ទិញសំលៀកបំពាក់អោយ នឹង កាត់សក់ ហើយបានយកគាត់ទៅផ្ញើរ លោកនៅវត្តប្រជាធម្ម អរគុណលោកបងដែលបានអនុគ្រោះឲ្យគាត់នៅ🙏»។

នេះហេីយគឺជាគម្រូនៃអំពើល្អមួយ ដែលគ្រប់គ្នា គួរតែចេះយកអាសារគ្នាក្នុងគ្រា ពេលមាន.អាសន្ន​ ឫក៏ពេលគេត្រូវការជំនួយ​ ព្រោះថាមនុស្សល្អតែងតែធ្វេីការងារអ្វីសម្រេចជោគជ័យជានិច្ច​ ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

S 1

79773018_231142341209272_277540653523533824_o

80278776_231142371209269_5742854600306720768_n

81470168_231178454538994_5215461865085206528_o

70267564_231142401209266_3096764668450963456_n

80081002_231142457875927_5540877449610395648_n