មេរៀន​ចាក់ដោត​សំខាន់​ពីរ​ នៅ​ពី​ក្រោយ​រឿងរ៉ាវ​ស្ថាបនិក KFC និង​សេដ្ឋី​ចិន Jack Ma

មេរៀន​ចាក់ដោត​សំខាន់​ពីរ​ នៅ​ពី​ក្រោយ​រឿងរ៉ាវ​ស្ថាបនិក KFC និង​សេដ្ឋី​ចិន Jack Ma

អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ អំពី​ដើមទង​នៃ​ជីវិត​របស់​មហា​សេដ្ឋី​ប្រទេស​ចិន​គឺ​លោក Jack Ma ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​បាតដៃ​ទទេ ហើយ​ទទួល​បាន​ការ​បដិសេធ​ការងារ​ពី​ស្ថាប័ន​និង​ក្រុមហ៊ុន​តូច​ធំ​ជា​ច្រើន។

MA_Jack
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុន​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ខ្នាត​យក្ស Alibaba ​ជាមួយ​នឹង​ការ​ក្តោបក្តាប់​ទ្រព្យសម្បត្តិ​រួម​ប្រមាណ ៤២,៩ ពាន់​លាន​ដុល្លារ​អាមេរិក លោក Ma ក៏​ធ្លាប់​ត្រូវ​បាន​គេ​បដិសេធ​ការងារ​នៅ​ឯ​ហាង​លក់​មាន់​បំពង KFC ផង​ដែរ។

The Real Colonel Sanders
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រា​នោះ​លោក​បាន​ដាក់​ពាក្យ​ស្វែងរក​ការងារ​ចំនួន ៣០ ទីតាំង​ក្នុង​ខេត្ត Hangzhou ​ប្រទេស​ចិន។ នៅ​ឯ​ហាង KFC មាន​មនុស្ស​ចំនួន ២៤ រូប​បាន​ដាក់​ពាក្យ ហើយ ២៣ រូប​ត្រូវ​បាន​ជាប់​ចូល​បម្រើ​ការ ខណៈ ១ រូប​គត់​ដែល​គេ​បដិសេធ​មិន​ទទួល​យក នោះ​គឺ​លោក Ma នេះ​ឯង។

5d0254b76fc92002575e3022
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Jack Ma Childhood Story Plus Untold Biography Facts
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បង្វែរ​ទៅ​មើល​ហាង​ KFC ​មាន​ឈ្មោះ​ពេញ Kentucky Fried Chicken ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​លោក Colonel Sanders នៅ​ពេល​លោក​មាន​វ័យ ៦៥ ឆ្នាំ។ ត្បិត​ស្ថិត​ក្នុង​វ័យ​រាង​ជរា​បន្តិច​មែន ប៉ុន្តែ​លោក​នៅ​តែ​ត្រួសត្រាយ​ឲ្យ​ហាង​មួយ​នេះ​មាន​ឈ្មោះ​ល្បីល្បាញ​ទាល់​សព្វថ្ងៃ។

Colonel Sanders Quotes Featured
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំណុច​ទាំង​ពីរ​នេះ​បាន​ផ្តល់​ជា​មេរៀន​ចាក់ដោត​ក្នុង​ជីវិត​ក្រោម​អត្ថន័យ​ថា៖ “អាយុ​គ្រាន់​តែ​ជា​តួ​លេខ” និង​មួយ​ផ្សេង​ទៀត “មាន​តែ​មនុស្ស​ដែល​ខិតខំ​ព្យាយាម​ទេ ទើប​ទទួល​បាន​ជោគជ័យ”៕

Loading...