អ្នកណាហ្វេនស្រាក្រឡុកក្រោយវាំងខ្លះ? ​ពេលនេះចប់ហើយ សាលាក្រុងចុះបិទ និងរុះរើខ្ទេចលែងឱ្យបើកលក់ ព្រោះតែមូលហេតុទាំងអស់នេះ

ជាការពិតណាស់ ​សព្វថ្ងៃការទទួលទានស្រាក្រឡុក ​គឺជាទីពេញនិយមនៃយុវវ័យទទួលទានជួបជុំមិត្តពេលល្ងាចៗ ​ហើយទីតាំងស្រាក្រឡុក ដ៏ពេញនិយមបំផុត ដែលមានមនុស្សចូលយ៉ាងច្រើនជាងគេ ស្ថិតនៅក្រោយព្រះបរមរាជវាំងតែម្តង  ដោយមានតូបតាមផ្លូវជាហូរហែរសុទ្ធតែមានយុវវ័យចូលពេញៗ។

64421070_483368175734756_8557488343166746624_n

តែពេលនេះគួរឱ្យសោកស្តាយ  ទីតាំងស្រាក្រឡុកក្រោយវាំង ត្រូវបានសមត្ថកិច្ចខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ចុះទៅរុះរើសម្ភារៈ និងសម្រេចបិទលែងឱ្យលក់ ព្រោះតែអប់រំមិនស្ដាប់ បានបំពានទៅលើចំណីផ្លូវសាធារណៈ និងមានសភាពរញ៉េរញ៉ៃសំឡេងរំខានរាល់យប់ផងដែរ។

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាល ខណ្ឌដូនពេញ បានសរសេររៀបរាប់ថា៖ ៖ « នៅព្រឹកនេះអាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះ ជូនដំណឹងនិងរុះរើសម្ភារៈមួយចំនួនដែលដាក់តាំងលក់លើចិញ្ចើមផ្លូវក្រោយព្រះបរមរាជវាំង។ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយផ្លូវលេខ២១៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងចម្រុះបានធ្វើការ រុះរើរោង អំពូលស្លាកយីហោ និង សំណង់រឹងមាំ មួយចំនួនដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈផងដែរ។ សូមបញ្ជាក់ថាទីតាំងលក់ស្រាក្រឡុកនិងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូលេខ ២១៤ ក្រោយព្រះបរមរាជវាំងនេះ គឺអាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការអប់រំណែនាំពួកគាត់ច្រើនលើកច្រើនសារមកហើយ ក៏ប៉ុន្តែពួកគាត់នៅតែមិនចូលរួមសហការ ទើបអាជ្ញាធរខណ្ឌបានប្រើប្រាស់វិធានការដោយរុះរើសម្ភារៈរបស់គាត់មួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញជាការព្រមាន។

ចំពោះអាជីវកម្មលក់ស្រាក្រឡុកនាពេលយប់នៅក្រោយព្រះបរមរាជវាំងនេះ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចមិនអនុញ្ញាតឲ្យមានការលក់ដូរបន្តទៀតនោះទេ ដោយមូលហេតុមានដូចខាងក្រោម៖

1

ទី១-ពួកគាត់បានសាងសង់រំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដែលត្រូវតែបិទ និងរុះរើចេញជាដាច់ខាត។

ទី២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈធ្ងន់ធ្ងរ (ប្រមូលផ្តុំក្មេងទំនើង និង វាយគ្នានៅពេលយប់-ល-)។

ទី៣-បង្កសម្លេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំងនោះ ជាពិសេសនៅក្បែរព្រះបរមរាជវាំងផង។

ទី៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹង និងបានចុះទៅធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងទាំងអស់ ធ្វើការបិទអាជីវកម្ម និងត្រូវធ្វើការរុះរើនូវសំណង់ហ្វែមដែក ដែលពួកគាត់បានសាងសង់ដោយខុសច្បាប់រំលោភទៅលើដីសួនច្បារសាធារណៈរបស់រដ្ឋដោយស្មគ្រ័ចិត្តខ្លួនឯង ប៉ុន្តែពួកគាត់ មិនព្រមចូលរួមអនុវត្តតាមការណែនាំនិងជូនដំណឹងរបស់អាជ្ញាធរនោះ »៕

3

2

4

5

6

7

11

10

9

8

12

13