វៀតណាម​កំពុង​ខ្វះខាត​សាច់​ជ្រូក​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ជ្រូក ៦ លាន​ក្បាល​ត្រូវ​សម្លាប់​ដោយ​សារ​ជំងឺ​ម្យ៉ាង

វៀតណាម​កំពុង​ខ្វះខាត​សាច់​ជ្រូក​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ជ្រូក ៦ លាន​ក្បាល​ត្រូវ​សម្លាប់​ដោយ​សារ​ជំងឺ​ម្យ៉ាង

ការ​នាំ​ចូល​សាច់ជ្រូក​ក្នុង​ប្រទេស​វៀតណាម​បាន​មាន​ការ​កើន​ឡើង​ទ្វេ​ដង​នៅ​រយៈ​ពេល ១១ ខែ​ចុង​ក្រោយ​នា​ឆ្នាំ ២០១៩ នេះ ពោល​គឺ​កើន​ដល់​ទៅ ១១០ ០០០ តោន​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​ហិរញ្ញវត្ថុ​របស់​វៀតណាម​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

Vietnamese Tet 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Download 1577416449
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នោះ​ក៏​ដោយ​សារ​ការ​ផ្តាច់​ជីវិត​ជ្រូក​ជាង ៦ លាន​ក្បាល​ដែល​រាតត្បាត​ដោយ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ប៉ះពាល់​ដល់​កសិដ្ឋាន​ចិញ្ចឹម​ក្នុង​ខេត្ត​ទាំង ៦៣ នៅ​ទូទាំង​ប្រទេស​តាំង​ពី​ខែ​កុម្ភៈ។

Ha_vietnam_pork_market
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Download
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កំណើន​នៃ​ការ​នាំ​ចូល​កើន​ឡើង​ដ៏​ខ្លាំង​មួយ​នេះ ក៏​ដើម្បី​បំពេញ​តម្រូវ​ការ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​នា​អំឡុង​ចុង​ខែ​មករា ឆ្នាំ ២០២០ ខាង​មុខ។ នៅ​សេចក្តី​ថ្លែងការណ៍​របស់​ឧបនាយករដ្ឋមន្រ្តី​លោក Vuong Dinh Hue បាន​បញ្ជាក់​ថា៖ “យើង​នឹង​មិន​ឲ្យ​រឿង​ខ្វះខាត​សាច់​ជ្រូក​កើត​ឡើង​បាន​នោះ​ទេ ដោយ​យើង​នឹង​នាំ​ចូល​ឲ្យ​គ្រប់គ្រាន់​ឆ្លើយតប​ទៅ​នឹង​ឱនភាព​មួយ​នេះ”។

Webimage CCF91C4F FC9B 43A4 ACFE75C1CD56BB8E
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់​ថា​ដោយ​សារ​ភាព​ជ្រួលច្របល់​នៃ​បញ្ហា​ខាង​លើ តម្លៃ​សាច់ជ្រូក​ក្នុង​ស្រុក​វៀតណាម​ក៏​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ដល់​ទៅ​ជាង ១០០ ០០០ ដុង ឬ​ ៤,៣២ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ខណៈ​តម្លៃ​ចាស់​នៅ​ប្រហែល ១,៥២ ដុល្លារ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ tuoitrenews | reuters

Loading...