ជួយ Share ផង! គម្រោង​ ២៥០ សាខា ‘ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា’

ជួយ Share ផង! គម្រោង​ ២៥០ សាខា ‘ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា’

មុន​នេះ​បន្តិច​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចុះ​ផ្សាយ​នូវ​ដំណឹង​ដ៏​គួរ​ឲ្យ​សាទរ​មួយ​ជុំវិញ​ផែនការណ៍​សម្រេច​បើក​ផ្សារ​ទំនើប កសិផល​ធម្មជាតិ ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដោយ​មាន​ទីតាំង​កណ្តាល​នៅ​តំបន់ Olympia ហើយ​ត្រៀម​បើក​ពង្រីក​ចំនួន ២៥០ សាខា​ទូទាំង​រាជធានី​ភ្នំពេញ។

80562754_2999528696726325_7201762275298902016_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
81220321_2999528803392981_6920400707199696896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
78613420_2949392128406649_7192217483577655296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គោលជំហរ​របស់​លោក​ឧកញ៉ា​ចិត្ត​ធម៌​ខាង​លើ គឺ​ដើម្បី​ជួយ​ទិញ​យក​កសិផល​របស់​កសិករ​ខ្មែរ​មួយ​ប៉ុណ្ណោះ​យក​មក​លក់ ហើយ​លោក​ក៏​បាន​ទទូច​ស្នើ​ទៅ​កាន់​កសិករ​ទាំង​អស់​ឲ្យ​ផ្តោត​ជា​ចម្បង​ទៅ​លើ​ផ្នែក​គុណភាព ទើប​ខាង​ផ្សារ​របស់​លោក​ទទួល​ទិញ​យក​មក​ចែកចាយ​បន្ត។

80558822_2999528596726335_2538048165509070848_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
80532093_2999528896726305_4226248622422884352_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វី​ដែល​ធានា​លើ​គុណភាព​បំផុត​នោះ រាល់​កសិផល​ទាំង​អស់​ក៏​នឹង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​អង្គការ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បញ្ជាក់​ពី​គុណភាព​ពិត​ប្រាកដ​ផង​ដែរ។

77164015_2906247086054487_614191481653035008_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
72146898_2878977435448119_5716986501909184512_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មួយ​ផ្សេង​ទៀត​លោក​ក៏​បាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​ចំនួន​ ៤០០ នាក់ ដែល​ផ្តល់​អាទិភាព​ជា​ពិសេស​ទៅ​ឲ្យ​និស្សិត ហើយ​នឹង​អាច​ទទួល​បាន​ម៉ូតូ Honda Dream សេរ៊ី​ឆ្នាំ ២០២០ ម្នាក់​មួយ​គ្រឿង​ថែម​ទៀត​ផង ប្រសិន​ព្រមព្រៀង​ការ​ចុះ​កុងត្រា​រយៈ​ពេល​វែង។ អ្នក​ដែល​មាន​បំណង​អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរសព្ទ ០៦៦ ៤៤៤ ៤៤៤៕​​​

ប្រភព៖ Facebook

Loading...