មនុស្សស្រីគ្រប់គ្នាកើតមកគ្មានណាម្នាក់មិនចង់បានរូបសម្បតិ្តស្រស់ស្អាតនោះទេ ។ ចំពោះអ្នកដែលកើតមកមានរូបសម្បត្តិស្អាតទាំងព្រមមិនជាបញ្ហានោះទេ តែងាកមកមើលអ្នកដែលគ្មានសម្រស់ស្អាតពីកំណើតវិញគឺគាត់បានស្វែងរកគ្រប់ដំណោះស្រាយទាំងងាយស្រួលនិងពិបាក វិធីបែបណាក៏ដោយឲ្យតែបានស្អាតគាត់ហ៊ានសាកនិងប្រថុយទាំងអស់។
បើអ្នកជាមនុស្សប្រុសអ្នកគិតថាមនុស្សស្រីឆោតណាស់ ហ៊ានចំណាយលុយ ចំណាយសាច់រួមជាមួយការទ្រាំភាពឈឺចាប់ ជាច្រើនដើម្បីតែហេតុម្យ៉ាងនោះគឺ បានរូបសម្បត្តិស្អាត។ និយាយចំពោះមនុស្សស្រីវិញរូបសម្រស់ជាអ្វីៗគ្រប់យ៉ាងលុយច្រើនប៉ុណ្ណាក៏ហ៊ានចំណាយ
ឈឺចាប់ឬគ្រោះថ្នាក់យ៉ាងណាដឹងហើយឮហើយតែនៅតែចង់បានវាដាច់ខាត។
រូបភាពពី: https://p7.hiclipart.com
ត្រឡប់មកវិញចាប់ផ្តើមពីរឿងតូចតាចដែលមនុស្សស្រីព្រមឈឺចាប់ដើម្បីប្តូរនឹងភាពស្អាតបាត៖
-ស្បែកជើងកែង៖ នារីៗហ៊ានចំណាយលុយច្រើនដើម្បីទិញស្បែកជើងស្អាតៗដែលមានតម្លៃថ្លៃ ទាំងដឹងថាស្បែកជើងកែងធ្វើឲ្យជើងរបស់អ្នកឈឺតាំងពីបាតជើងដល់កំភួនជើង
-ប្រើឧបករណ៍ឲ្យច្រមុះស្រួច៖ ភាគច្រើនជាប្រភេទធ្វើអំពីជ័រ ឬដែកដែលអាចគាបឲ្យច្រមុះមានទម្រង់ស្រួច ប៉ុន្តែវាឈឺមិនចាញ់យកដៃទៅគាបនឹងឈើទេ។
-តមអាហារនិងហាត់យករាង៖ ក្រៅពីរូបសម្រស់នៅមាន រាងស្អាតទៀតហេតុតែចង់បានរាងស្អាតត្រូវតមអាហារទ្រាំឃ្លាននឹងអាហារច្រើនមុខ បន្ថែមពីនេះត្រូវហាត់ពត់រាងទាំងឈឺទាំងលំបាក។
-វះកាត់កែសម្ផស្ស៖ ការវះកាត់ជាការពេញនិយមចំពោះបងៗស្រី្តយ៉ាងខ្លាំងច្រើនកន្លែងនៃរាង្គកាយទាំង មុខមាត់ ពត់ធ្មេញ ចង្ការ កាត់ត្របកភ្នែក ចាក់បបូរមាត់ កាត់ស្លាបច្រមុះ ដាក់ខ្ទង់ច្រមុះ វះកាត់ដើមទ្រូង ដាក់ឡេនភ្នែក និយាយទៅកន្លែងណាកែបានកែទាំងអស់។
ដោយ៖ ស្រីណាង