សរុប​ទាំង​អស់​ ៥ ហើយ! ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​ចំនួន ២ ទៀត​នឹងសម្រេចការសាងសង់នៅ…

សរុប​ទាំង​អស់​ ៥ ហើយ! ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​ចំនួន ២ ទៀត​នឹងសម្រេចការសាងសង់នៅ…

បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន ៣ កន្លែង ដោយ​មាន ២ កន្លែង​ស្ថិត​នៅ​តំបន់​ជម្ពូវ័ន្ត ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​មួយ​កន្លែង​ផ្សេង​ទៀត​ស្ថិត​នៅ​តំបន់​ភ្លើង​ស្តុប​នាង​គង្ហីង។

S5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
S
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទន្ទឹម​នឹង​ប្រទេស​ជាតិ​កំពុង​មាន​ការ​អភិវឌ្ឍ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​ចំនួន ២ ផ្សេង​ទៀត​នៅ​ត្រង់​ទីតាំង​ផ្សារ​ដើមគរ និង​មុខ​សាលា​បឋម​សិក្សា​សន្ធរម៉ុក កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៨ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

S4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ss
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Sss
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គម្រោង​នេះ​នឹង​សម្រេច​ឲ្យ​បាន​រួចរាល់​នៅ​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២០ ពោល​គឺ​មាន​ថេរវេលា​ប្រហែល ៦ ខែ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ឆ្លង​កាត់​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព និង​មិនមាន​ការ​ប្រឈម​គ្រោះថ្នាក់​ណា​មួយ។

80447179_816154375503613_8963735134893244416_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
80803632_1277133185829294_1260725939650691072_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការ​តាម​លើក​ឡើង​របស់​ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រដ្ឋបាល​សាលា​រាជធានី​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន ២ កន្លែង​នេះ គឺ​ដើម្បី​ជួយ​សម្រួល រំដោះ​ចរាចរណ៍​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​របស់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ខណៈ​តំបន់​ទាំង​ពីរ​នេះ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​កាត់​ផ្លូវ ដោយ​សារ​តែ​ប្រឈម​នឹង​ចរាចរណ៍​មមាញឹក៕

ប្រភព៖ APK

Loading...