តើអ្នកមានដឹងថា អ្វីដែលបណ្ដាលឲ្យមានបាតុភូតទឹកកួចដែរឬទេ? – Kalib9 ប្លែកៗ | Pelklas

តើអ្នកមានដឹងថា អ្វីដែលបណ្ដាលឲ្យមានបាតុភូតទឹកកួចដែរឬទេ?

 

អ្នកច្បាស់ជាធ្លាប់ជួបប្រទះនឹងបាតុភូចធម្មជាតិ “ទឹកកួច” ជាក់ជាមិនខាន។ តែអ្នកប្រហែលជាធ្លាប់ឃើញតែទឹកកួចតូចៗក្នុងបឹង ឬទន្លេទេមែនទេ? ទំហំនៃទឹកកួចមានសណ្ឋានខុសៗគ្នាទៅតាមផ្ទៃទឹក និងហេតុបង្កដែលបណ្ដាលឲ្យវាកើតមានឡើង។ តើអ្នកដឹងដែរឬទេថាអ្វីបណ្ដាលឲ្យមានបាតុភូតនេះកើតឡើង? អត្ថបទមួយនេះនឹងបង្ហាញនូវភស្ដុតាងមួយចំនួនដែលស្ដែងឲ្យឃើញពីហេតុបង្កនៃបាតុភូតធម្មជាតិមួយនេះ។

បាតុភូតទឹកកួចដ៏ធំក្នុងផ្ទៃសមុទ្រគឺបណ្ដាលមកពីជំនោរ និងលំនាចនៃទឹកសមុទ្រ។ នៅពេលដែលទឹកកំពុងតែមានចលនាទៅប៉ះនឹងរបាំង ឬឧបសគ្គណាមួយវានឹងត្របាញ់ចូលគ្នា និងវិលជុំវិញជាមួយនឹងកម្លាំងដ៏មហិមាដែលជាហេតុបណ្ដាលឲ្យមានបាតុភូតទឹកកួចកើតឡើង។ វាក៏អាចកើតមានឡើងត្រង់កណ្ដាលនៃមហាសមុទ្រនៅពេលដែលខ្សែទឹកមួយប៉ះទង្គិចជាមួយនឹងខ្សែទឹកមួយទៀតដែលមានទិសដៅបញ្ច្រាសគ្នា។ មួយវិញទៀត ខ្យល់ដែលមានកម្លាំងខ្លាំងក៏អាចបក់បោកទឹកឲ្យក្លាយទៅជាបាតុភូតទឹកកួចបានដែរ។ ជាពិសេសនៅក្នុងផ្ទៃនៃលំហសមុទ្រដ៏ធំល្វឹងល្វើយងាយនឹងមានបាតុភូតនេះកើតឡើងណាស់ដោយសារតែមានខ្យល់បក់បោកខ្លាំង។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃបាតុភូតទឹកកួចដ៏ធំសម្បើមក្នុងផ្ទៃសមុទ្រដែលមើលទៅគួរឲ្យព្រឺព្រួច៖

# ១

1

#​ ២

2

# ៣

3

# ៤

4

# ៥

5

# ៦

6

# ៧

7

# ៨

8

# ៩

9

# ១០

10

 

By: Cobra

Source: THE TIMES OF INDIA