ការសិក្សាមួយបានបង្ហេីបថា៖​ គូស្វាមីភរិយាដែលចំណាយលុយតិចទៅលើពិធីមង្គលការ ច្រេីនតែស្រលាញ់គ្នាខ្លាំងនិងនៅជាមួយគ្នារហូតដល់ចាស់ – Kalib9 យល់ដឹង | Pelklas

ការសិក្សាមួយបានបង្ហេីបថា៖​ គូស្វាមីភរិយាដែលចំណាយលុយតិចទៅលើពិធីមង្គលការ ច្រេីនតែស្រលាញ់គ្នាខ្លាំងនិងនៅជាមួយគ្នារហូតដល់ចាស់

ការគិតអំពីពិធីមង្គលការ គឺជារឿងមួយដែលកើតឡើងតែម្ដងក្នុងមួយជីវិត តេីនេះគួរតែចំណាយលេីសពីដែនកំណត់នៃថវិការបស់អ្នកដែរឬទេ? ចុះចំពោះសម្លៀកបំពាក់រឺក៏ចិញ្ចៀនដែលអ្នកសុបិន្តចង់ពាក់នៅថ្ងៃដ៏ពិសេសមួយនេះ ដែលលេីសពីថវិការបស់អ្នក? អ្នកប្រហែលជាគិតថា វាគ្មានបញ្ហាទេ នេះគឺជាការលះបង់ដ៏សាកសមបំផុតមួយចំពោះក្តីស្រលាញ់ដ៏ស្ថិតស្ថេរជារៀងរហូត។ អ្នកប្រហែលជាអាចខ្ចីលុយពីគេមករៀបចំរឿងទាំងនេះឱ្យកេីតឡេីង។

ប៉ុន្តែមុនពេលដែលអ្នកចង់ខ្ចីលុយគេមករៀបចំពិធីមង្គលការ សូមពិនិត្យមើលថាតើអ្នកជំនាញនិយាយអ្វីខ្លះ។ អ្នកជំនាញបានរកឃើញថាការធ្វេីពិធីមង្គលការតូច អាចជាគន្លឹះនៃអាពាហ៍ពិពាហ៍ដ៏យូរអង្វែងមួយ ហើយខាងក្រោមនេះជាអ្វីដែលយេីងចង់បន្ថែម៖

មង្គលការថ្លៃៗ មិនបានបន្ថែមចំណងអាពាហ៍ពិពាហ៍យូរអង្វែងឡើយ

Weddings Expense 01

លោកសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Emory បាននិយាយថា៖ អ្នករកសុីខាងរៀបចំពិធីមង្គលការតែងតែព្យាយាមបញ្ចុះបញ្ចូលយើងឱ្យចំណាយប្រាក់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបានក្នុងពិធីអាពាហ៍ពិពាហ៍របស់អ្នក។

Weddings Expense 02

ចំពោះការសន្និដ្ឋានរបស់សាស្រ្តាចារ្យៗ ដែលបានឃ្លាំមេីលអំពីពិធីមង្គលការរបស់គេជាង 3000។ អ្នកជំនាញបានរកឃើញថាអ្នកដែលចំណាយតិចសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ មានឱកាសខ្ពស់ក្នុងការនៅជាមួយគ្នាយូរអង្វែង ជិត៥០% បើប្រៀបធៀបនឹងអ្នកដែលចំណាយច្រើន។

មនុស្សយេីងបេីមានជំពាក់បំណុលហើយ វានឹងក្លាយជាបន្ទុកមួយបន្ថែមទៀត

Weddings Expense 03

បេីយោងតាមអ្នកជំនាញបានឱ្យដឹងថា៖ ភាពតានតឹងនៃបំណុល គឺជាហេតុផលមួយដែលយើងអាចបន្ទោសគ្នាទៅវិញទៅមកបាន។ ការសិក្សាមុនៗបានបង្ហាញថា បន្ទុកនៃបំណុលគឺជាបញ្ហាឈានមុខគេមួយដែលគូស្វាមីភរិយាតែងតែឈ្លោះប្រកែកគ្នា។ ហើយនេះក៏ជាហេតុផលទី២ (បន្ទាប់ពីការបោកប្រាស់) ដែលនាំឱ្យមានការលែងលះ។

Weddings Expense 04

ដូច្នេះវីធីដោះស្រាយ គឺសាមញ្ញណាស់។ រៀបចំពិធីមង្គលការតូចល្មមទៅតាមលិទ្ធភាពរបស់អ្នក នេះនឹងធ្វេីឱ្យអ្នកគ្មានបំណុល ហើយអ្នកនឹងមិនមានបញ្ហាធ្ងន់ធ្ងរក្នុងការឈ្លោះប្រកែកគ្នា ឬមានហេតុផលធ្ងន់ធ្ងរដែលនឹងធ្វើឱ្យអ្នកបែកបាក់គ្នា។

ប៉ុន្តែការរកឃើញនេះគឺមិនមែនមានតែមួយទេ ដែលគេបានរកឃើញនៅក្នុងរយៈពេលនៃការសិក្សា។ សាស្រ្តាចារ្យក៏បានរកឃើញផងដែរថាមានរឿងជាច្រើនដែលអាចជួយអ្នកអោយនៅជាមួយគ្នារហូត។

ពិធីមង្គលការដែលមានគ្នាតិច ភាគរយលែងលះច្រេីនជាងពិធីមង្គលការដែលមានគ្នាច្រេីន

Weddings Expense 05

សូមកុំច្រឡំ ពិធីមង្គលការថ្លៃ គឺមិនដូចពិធីមង្គលការធំទេ។ ការស្រាវជ្រាវបានបញ្ជាក់ថា គូស្វាមីភរិយាដែលបានរៀបចំពិធីមង្គលការរបស់ពួកគេដែលមានភ្ញៀវជាង ២០០ នាក់ ច្រេីនតែរស់នៅជាមួយគ្នារហូតដល់ចាស់ជាង បើប្រៀបធៀបនឹងអ្នកដែលប្រារព្ធពិធីមង្គលការដែលមានមនុស្សតិច។

ថ្ងៃក្រេបទឹកឃ្មុំក៏ជាផ្នែកមួយដែលធ្វេីឱ្យគូរស្នេហ៍ស្រលាញ់គ្នាដល់ចាស់ផងដែរ

Weddings Expense 06

គូស្វាមីភរិយាដែលសម្រេចចិត្តដេីរលេងជាមួយគ្នាតែពីរអ្នកសំរាប់ថ្ងៃក្រេបទឹកឃ្មុំ គឺច្រេីនតែស្រលាញ់គ្នាដល់ចាស់ជាង ហេីយទំនាក់ទំនងនេះគឺជាអាពាហ៍ពិពាហ៍ដ៏ជោគជ័យមួយ។

ប្រភព៖ BrightSide