ដំបូង​បំផុត​ក្នុង​ពិភពលោក! កូន​ខ្មែរ​ម្នាក់​បង្កើត​បាន​ម៉ាស៊ីន​ដោះ​មីន​ស្វ័យប្រវត្តិ​ឲ្យ​ឈ្មោះ​ថា “ជីវិត”

ដំបូង​បំផុត​ក្នុង​ពិភពលោក! កូន​ខ្មែរ​ម្នាក់​បង្កើត​បាន​ម៉ាស៊ីន​ដោះ​មីន​ស្វ័យប្រវត្តិ​ឲ្យ​ឈ្មោះ​ថា “ជីវិត”

ស្ថាបនិក​ក្រុមហ៊ុន Demine Robotics លោក យិម ប្រសិទ្ធិរិទ្ធ​ថ្មីៗ​នេះ​បាន​បង្កើត​ចេញ​នូវ​ស្នាដៃ​ជោគជ័យ​ដ៏​ធំ​មួយ ដែល​ពិភពលោក​មិន​ទាន់​រុករក​ឃើញ ទាក់ទិន​នឹង​ម៉ាស៊ីន​ដោះមីន​ស្វ័យប្រវត្តិ​ដោយ​ឲ្យ​ឈ្មោះ​ថា “ជីវិត”។

52774222_309694312918363_1485984067949166592_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
59996692_340804916473969_8086595872659341312_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
59936329_340804483140679_3563997530469433344_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
55495054_324162921471502_3999899284668416000_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60435605_345504829337311_6306779348095467520_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោង​តាម​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​សារព័ត៌មាន Phnom Penh Post លោក យិម ប្រសិទ្ធិរិទ្ធ បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​ផ្តោត​លើ​ភាព​សំខាន់​នៃ​អាយុ​ជីវិត​របស់​បងៗ​ខាង​ដោះ​មីន ព្រោះ​គាត់​ចូល​ទៅ​ក្នុង​ចម្ការ​មីន ហើយ​ប្រសិន​គាត់​មាន​បញ្ហា​អី​មួយ ក៏​នឹង​បាត់បង់​អាយុ​ជីវិត​របស់​គាត់ ហើយ​ខ្ញុំ​ដាក់​ឈ្មោះ​ម៉ាស៊ីន​នេះ​ថា “ជីវិត” ព្រោះ​ថា​យើង​មិន​អាច​យក​ជីវិត​របស់​បងៗ​ខាង​ដោះ​មីន​ទៅ​ផ្សង​រាល់​ថ្ងៃ​ឬ​រាល់​អាទិត្យ ទាំង​មិន​ដឹង​ថា​ថ្ងៃ​ណា​មួយ​នឹង​កើត​មាន​បញ្ហា​កើត​ឡើង​នោះ​ទេ”។

52774222_309694312918363_1485984067949166592_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
58761593_337072353513892_4462250461088448512_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
55495054_324162921471502_3999899284668416000_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
58378342_334809830406811_1668315875024830464_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក​បន្ត៖ “អ៊ីចឹង​យើង​យក​អាយុ​ជីវិត​របស់​ម៉ាស៊ីន​ទៅ​ជំនួស​វិញ ព្រោះ​អី​បើ​ម៉ាស៊ីន​មាន​បញ្ហា​ផ្ទុះ យើង​អាច​អាច​ជួសជុល​វា​បាន ប៉ុន្តែ​បើ​បាត់បង់​អាយុ​ជីវិត​បងៗ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មិន​អាច​យក​លុយ​ទៅ​ទិញ​បាន​នោះ​ទេ”។

Ice_screenshot_20200102 130244
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200102 130232
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200102 130236
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំណើរការ​ដោះ​មីន​សព្វថ្ងៃ​របស់​បងៗ​ខាង​ដោះ​មីន​គឺ​ពួក​គាត់​ប្រើប្រាស់​ម៉ាស៊ីន​រាវ​មីន​ដែល​ចាប់​បាន​ជាតិ​ដែក​ មុន​យក​ចប​ប៉ែល កន្រៃ្ត​កាត់​ស្មៅ និង​ចាប់​ផ្តើម​ជីក ហើយ​ដាក់​បំផ្ទុះ​ចោល។ ប៉ុន្តែ​ដំណើរការ​នៃ​ម៉ាស៊ីន​ឯ​ណេះ​គឺ​លោក​បញ្ជាក់​ថា​គ្រាន់​តែ​ដឹង​ថា​ទីតាំង​ណា​មួយ​មាន​មីន អ៊ីចឹង​ត្រឹម​ដាក់​កាក់​ជា​កំណត់​សម្គាល់ ហើយ​យើង​អាច​បញ្ជា​ម៉ាស៊ីន​បាន​ពី​ចម្ងាយ​ប្រហែល ៣០០ ទៅ ១ ពាន់​ម៉ែត្រ ប្រសិន​យើង​ច្បាស់​ត្រង់​ទីតាំង​ណា​មួយ​ថា​មាន​មីន​និង​បាន​ដាក់​សញ្ញា​សម្គាល់​ហើយ​នោះ ពោល​អាច​ឈរ​នៅ​តំបន់​សុវត្ថិភាព​បាន ដោយ​ប្រើ​កាមេរ៉ា​មើល​ទៅ​ខាង​មុខ ហើយ​ម៉ាស៊ីន​នេះ​វា​នឹង​ចាប់​ផ្តើម​ជីក គឺ​ម៉ាស៊ីន​នេះ​ធ្វើ​ដើម្បី​ជីក​ទៅ​ក្រោម​មីន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ជាមួយ​គ្រឿង​ផ្ទុះ ហើយ​លើក​មក​លើ​វិញ​ដែល​មាន​ជាប់​ជាមួយ​នឹង​ដី។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា៖ “លោក​ទិញ​ប្រដាប់ប្រដា​ផ្គុំ​នៅ​ប្រទេស​កាណាដា តែ​យក​មក​ផ្គុំ​នៅ​កម្ពុជា តែ​គម្រោង Robot ជំនាន់​ទី ៤ គឺ​ទាំង​ការ​ទិញ​គ្រឿង ​រៀបចំ​និង​ធ្វើ​តេស្ត​ពេញលេញ​នៅ​ក្នុង​ស្រុក​ផ្ទាល់​តែ​ម្តង ហើយ​ម៉ាស៊ីន​នេះ​ក៏​មាន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ផង​ដែរ”៕

ទស្សនា​វីដេអូ​ពេញ​របស់ Post Khmer:

យុវជនខ្មែរមួយរូប បង្កើតម៉ាស៊ីនដោះមីនស្វ័យប្រវត្ដិដំបូងក្នុងលោក

កូនខ្មែរ បង្កើតម៉ាស៊ីនដោះមីនស្វ័យប្រវត្ដិដំបូងបង្អស់លើពិភពលោក ឈ្មោះថា «ជីវិត» ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដោះមីន និងធ្វើប្រជាជនមានសេរីភាពក្នុងការដើរ។

Posted by Post Khmer on Monday, June 17, 2019

ប្រភព៖ PhnomPenh Post

Loading...