#គំនិតអន់ថយរបស់អ្នកក្រ #អ្នកក្រខ្លាចបំណុល៖ គាត់មិនស្គាល់ អ្វីជាបំណុល អ្វីជាទ្រព្យ – Kalib9 យល់ដឹង | Pelklas

#គំនិតអន់ថយរបស់អ្នកក្រ #អ្នកក្រខ្លាចបំណុល៖ គាត់មិនស្គាល់ អ្វីជាបំណុល អ្វីជាទ្រព្យ

១. អ្នកក្រមិនចូលចិត្តនិយាយរឿងលុយ៖ គេយល់ថាអ្នកនិយាយរឿងលុយជាមនុស្សអាក្រក់ មនុស្សលោភលន់ និងមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។ លុយមិនមែនអាក្រក់អ្វីទាំងអស់ មានតែមនុស្សទេ ។

ក្នុងលោកនេះអ្នកមានដោយសុច្ចរិតមានច្រើនរាប់មិនអស់ គេត្រូវតែប្តូរទស្សនយល់ឃើញអំពីលុយ គេត្រូវគិតថា លុយក៏ជាផ្នែកមួយនៃសុភមង្គលដែលមិនអាចខ្វះបាន ក្នុងសង្គមរស់នៅបច្ចុប្បន្ន ។ បើមិនជឿសាកស្រមៃថា បើអ្នកមានលុយក្នុងគណនីធនាគារ ១០មុឺនដុល្លារ តើអ្នកនឹងសប្បាយចិត្តប៉ុណ្ណា?

82512846_558362138050591_2969336828479406080_o

២. អ្នកក្រខ្លាចបំណុល៖ គាត់មិនស្គាល់ អ្វីជាបំណុល អ្វីជាទ្រព្យ ។ ពេលដែលគាត់បែងចែកចំណុចនេះមិនច្បាស់លាស់ នឹងធ្វើឲ្យគាត់នៅតែក្រមួយជីវិត ។ អ្នកក្រខ្ចីលុយដើម្បីដោះស្រាយជីវភាព អ្នកមានខ្ចីលុយទៅពង្រីកទុនរកសុី ។ បន្តិចម្តងៗ គេបានពង្រីកវិសាលភាពនៃប្រាក់ចំណូលគេ​បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

៣. អ្នកក្រខ្លាចភាពក្រីក្រ៖ គេតែងតែនិយាយថា រកសុីខ្លាចខាត ខ្លាចក្រ ខណៈពេលដែលគេមិនទាន់មានអ្វីទាល់តែសោះ ។ គាត់ពេញចិត្តនឹងជីវភាពខ្វះមុខខ្វះក្រោយ មិនហ៊ានគិតចាប់ផ្តើមធ្វើអ្វីថ្មី ។ ពួកគេខ្លាចក្រ ប៉ុន្តែមិនរៀនពីទម្លាប់អ្នកមាន និងមិនហ៊ានចូលក្បែរអ្នកមាន ។

៤. អ្នកក្រមានទម្លាប់ខ្ជិលដឹកមុខ៖ អ្នកក្រដេក ១២ម៉ោងក្នុងមួយថ្ងៃ ចូលចិត្តធ្វើរឿងឥតប្រយោជន៍ ដូចជាអង្គុយជជែកគ្នានៅហាងកាហ្វេររួចដកដង្ហើមចោល គ្មានផែនការប្រចាំថ្ងៃ និងធ្វើរឿងដដែលៗ ។

៥. អ្នកក្រខ្ជិលអានសៀវភៅ៖ សៀវភៅជាកំណប់ទ្រព្យ ដែលអាចប្រាប់អាថ៌កំបាំងដល់អ្នកឲ្យក្លាយជាអ្នកមានបាន ។ ចង់ក្លាយជាអ្នកជំនួញ ត្រូវអានសៀវភៅជំនួញ និងរៀនសូត្រពីការចាប់ផ្តើមអាជីវកម្ម ។ ហ៊ានយកទ្រឹស្តីក្នុងសៀវភៅ មកអនុវត្តជាក់ស្តែង មិនខ្លាចបរាជ័យ មិនខ្លាចខ្មាស់គេ ។

ពីក្រុមការងារ eBook Cambodia