តិចអត់ស្គាល់ចុះ! បង្អែមនេះឈ្មោះខ្មែរហៅថា សណ្តែកអង្គុយ ​ហើយមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងណាស់ – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

តិចអត់ស្គាល់ចុះ! បង្អែមនេះឈ្មោះខ្មែរហៅថា សណ្តែកអង្គុយ ​ហើយមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងណាស់

សណ្តែកអង្គុយ គឺជាឈ្មោះដែលមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេ តែបើនិយាយអំពីសណ្តែកដែលយកមកធ្វើជាបង្អែម សាដូវ (ចាដូវ) ប្រាកដជាមានមនុស្សជាច្រើនដែលបានស្គាល់ និងធ្លាប់ទទួលទានវាជាមិនខាន ដោយវាមិនត្រឹមតែអាចយកមកធ្វើជាបង្អែមទេ វាក៏អាចយកមកធ្វើជាមុខម្ហូបបានជាច្រើនប្រភេទផងដែរ។

សណ្តែកមួយប្រភេទនេះ មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលអាចជំនួយដល់សុខភាពបានច្រើនយ៉ាងដូចជា វីតាមីន A វីតាមីន B វីតាមីន C ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុដទៃជាច្រើនមុខផ្សេងទៀត។

006c4e20b8a48ad446c83711afa3e6e532ff4ecd

ដូច្នេះមកតាមដានអត្ថប្រយោជន៍របស់សណ្តែកអង្គុយនេះទាំងអស់គ្នា ៖

១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់ ដែលអាចជួយការពារកោសិកា និង DNA ពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលគ្រោះថ្នាក់ ធ្វើឱ្យអ្នកមានសុខភាពល្អ ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ រួមទាំងគុណប្រយោជន៍មួយចំនួនទៀតដូចជា៖

- ការពារសុខភាពបេះដូង

- បន្ថយហានិភ័យនៃកោសិកាមហារីកកាចសាហាវ

- ធ្វើឱ្យឆ្អឹងរឹងមាំ ព្រមទាំងការពារពីជំងឺពុកឆ្អឹង

- ការពារជំងឺឡើងសម្ពាធឈាម (ជំងឺលើសឈាម)

- ប្រឆាំង និងការពារមេរោគឆ្លងផ្សេងៗ រួមទាំងបញ្ហាអាល្លែកហ្ស៊ីស្បែកផងដែរ

- ជួយបណ្តេញជាតិពុល និងសារធាតុដែលមិនល្អចេញពីក្នុងរាងកាយបានយ៉ាងប្រសើរ

- ជំនួយស្បែក និងសុខភាពភ្នែក។

២. សណ្តែកអង្គុយ ផ្ទុកទៅដោយសារធាតុ Flavonoids និងប៉ូតាស្យូមដែលអាចធ្វើការការពារ និងព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមបេះដូងបាន ថែមទាំងអាចជួយរក្សាសម្ពាធឈាមឱ្យដំណើរការល្អ ការពារពីជំងឺលើសឈាមផងដែរ។

ឧស្សាហ៍ទទួលទានសណ្តែកនេះជាប្រចាំ អាចធ្វើឱ្យបេះដូងមានសុខភាពល្អ ថែមទាំងអាចការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អប្រសើរផងដែរដូចជា៖ ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

F4fe4e95251592f0cd2b9f60c4d24b2dcffe115b

៣. សណ្តែកអង្គុយ គ្មានជាតិកូឡេស្តឺរ៉ល គ្មានសារធាតុដែលធ្វើឱ្យធាត់ រួមទាំងមានសារធាតុសមខាន់ៗជាច្រើនមុខផ្សេងទៀតដែលអាចជំនួយដល់ការសម្រកទម្ងន់បាន។ ដូច្នេះប្រសិនជាចង់បានរូបរាងស្វែលស្រស់ស្អាត និងចង់ធ្វើការសម្រកទម្ងន់ផងដែរនោះ ការទទួលទានសណ្តែកអង្គុយជាប្រចាំជាជម្រើសដ៏ល្អបំផុត។

៤.  ជាតិកាកសរសៃអាហារដ៏ច្រើនលើសលប់ នៅក្នុងសណ្តែកអង្គុយមួយនេះ អាចជំនួយដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមបានយ៉ាងល្អ ដោយសារតែវាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបាន និងធ្វើឱ្យជាតិស្ករក្នុងរាងកាយស្ថិតនៅក្នុងសភាពប្រក្រតី។

ពិសេសអាចជួយថែរក្សាសុខភាពសរសៃឈាមបេះដូង ដែលវាក៏មានជាប់ទាក់ទងនឹងជំងឺទឹកនោមផ្អែមនេះផងដែរ។ ដូច្នេះដើម្បីធ្វើការការពារ និងប្រឆាំងជំងឺទឹកនោមផ្អែម អ្នកអាចទទួលទានសណ្តែកអង្គុយនេះជាប្រចាំបានដើម្បីសុខភាព។

៥. សណ្តែកអង្គុយ ត្រូវបានគេរកឃើញថា អាចជំនួយសុខភាព និងព្យាបាលជំងឺទាក់ទងនឹងក្រពះពោះវៀន ផាល និងលំពែងបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះជាតិកាកសរសៃអាហារដ៏ច្រើនលើសលប់នៅក្នុងសណ្តែកមួយនេះ ក៏អាចជំនួយដល់ចលនាពោះវៀន ការពារជំងឺទល់លាមក ថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។

៦. សណ្តែកអង្គុយ អាចធ្វើការព្យាបាលបញ្ហាស្ទះទឹកនោម ឬបញ្ហាផ្លូវទឹកនោមជាច្រើនប្រភេទផងដែរ។ ដូច្នេះអ្នកអាចទទួលទានសណ្តែកអង្គុយនេះជាប្រចាំដើម្បីការពារ និងព្យាបាលជំងឺទាក់ទងនឹងតម្រងនោម។

Black Eyed Peas

៧.  សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A វីតាមីន C និងសារធាតុសំខាន់ៗដែលមាននៅក្នុងសណ្តែកអង្គុយអាចជួយការពារកោសិកាស្បែកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរីបានដូចជា៖ បញ្ហាស្បែកឡើងជ្រួញ កើតមុន និងបញ្ហាស្បែកជាច្រើនមុខផ្សេងទៀត។ ដូច្នេះអ្នកអាចទទួលទានសណ្តែកអង្គុយជាប្រចាំ ដើម្បីថែរក្សាសុខភាពស្បែក និងធ្វើឱ្យស្បែកមានសភាពស្រស់ស្អាតក្មេងជាងវ័យ។

៨.  ជាតិកាកសរសៃអាហារ និងប្រូតេអ៊ីនដែលមាននៅក្នុងសណ្តែកអង្គុយ អាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ (LDL) ចេញពីរាងកាយ ថែមទាំងអាចជំនួយដល់សុខភាពបេះដូងទាំងមូលផងដែរ។ បន្ថែមពីនេះសារធាតុ Phytosterols ដែលមាននៅក្នុងសណ្តែកអង្គុយនេះ ថែមទាំងអាចជួយធ្វើឱ្យកម្រិតជាតិខ្លាញ់កូឡេស្តឺរ៉លក្នុងរាងកាយទាំងមូលមានតុល្យភាពល្អ ជំនួយដល់សុខភាពបេះដូង និងរាងកាយទាំងមូលផងដែរ។

៩.  សណ្តែកអង្គុយមានផ្ទុកនូវប្រូតេអ៊ីនសំខាន់ៗជាច្រើនមុខដែលអាចជួយធ្វើឱ្យសរសៃសក់ដុះលូតលាស់ល្អ និងលឿនជាងមុន។ ជាពិសេសនោះវាថែមទាំងអាចការពារ ព្យាបាល និងបញ្ឈប់បញ្ហាជ្រុះសក់ ខូចខ្ទេច និងបញ្ហាអស់សក់ពីលើក្បាល ឬហៅងាយៗថាទំពែកជាដើម។

១០.  សណ្តែកអង្គុយ មានផ្ទុកនូវជាតិរ៉ែសំខាន់ៗដូចជាជាតិដែកដ៏ច្រើនលើសលប់ ដែលអាចការពារពីជំងឺស្លេកស្លាំង និងខ្វះឈាមបាន។ ហើយការទទួលទានសណ្តែកអង្គុយជាប្រចាំអាចជួយបង្កើនកម្រិតកោសិកាឈាមក្រហម ព្រមទាំងជួយដល់ដំណើរការផលិតអុកស៊ីហ្សែនទៅចិញ្ចឹមកោសិការាងកាយទាំងមូល ថែមទាំងអាចការពារអាការទន់ខ្សោយ និងអស់កម្លាំងបានថែមទៀតផង។

១១. សណ្តែកអង្គុយសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលអាចជួយដល់សាច់ដុំ និងកោសិកាសរសៃប្រសាទបានផងដែរ។ ដូច្នេះគ្រាន់តែអ្នកទទួលទានសណ្តែកអង្គុយជាប្រចាំអាចជួយធ្វើឱ្យឆ្អឹងរបស់អ្នកកាន់តែរឹងមាំ ជួយបន្ធូរបន្ថយការឈឺចាប់សាច់ដុំ និងធ្វើឱ្យបេះដូងមានសុខភាពល្អផងដែរ៕

Hqdefault