ឱសថបុរាណទាំង ៨ មុខនៅផ្ទះងាយៗសម្រាប់ព្យាបាលគ្រួសក្នុងតម្រងនោម – Kalib9 សម្រស់និងសុខភាព | Pelklas

ឱសថបុរាណទាំង ៨ មុខនៅផ្ទះងាយៗសម្រាប់ព្យាបាលគ្រួសក្នុងតម្រងនោម

តើគ្រួសក្នុងតម្រងនោមគឺជាអ្វី?

គ្រួសក្នុងតម្រងនោមកើតឡើងនៅពេលមានជាតិរ៉ែ និងអំបិលដែលភាគច្រើនជាកាល់ស្យូម oxalate ដែលបង្កឲ្យមានគ្រីស្តាល់នៅក្នុងតម្រងនោម និងបង្កើតជាស្រទាប់រឹង។ ទោះបីជាវាបង្កើតក្នុងក្រលៀនក៏ដោយ គ្រួសក្នុងតម្រងនោមក៏អាចប៉ះពាល់ដល់ផ្នែកណាមួយនៃបំពង់ទឹកនោមផងដែរ។ការខ្វះជាតិទឹកត្រូវបានគេចាត់ទុកថាជាកត្តារួមចំណែកដ៏សំខាន់ក្នុងការវិវត្តនៃគ្រួសក្នុងតម្រងនោម។ នៅពេលដែលរាងកាយខ្វះជាតិទឹកសារធាតុរាវផ្លាស់ទីយឺតៗ តាមតម្រងនោមបង្កើនឱកាសឲ្យសមាសធាតុរ៉ែ និងអំបិលចូលមកជិតគ្នា និងនៅកកជាប់គ្នា។ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាគ្រួសក្នុងតម្រងនោម អ្នកគួរសាកល្បងប្រើឱសថបុរាណទាំង ៨ មុខដែលអ្នកអាចស្វែងរកបានយ៉ាងងាយនៅផ្ទះ។ ប៉ុន្ដែមុនពេលប្រើឱសថទាំងនេះ វាជាការប្រសើរណាស់ដែលត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនសិន។ ឱសថបុរាណទាំង ៨​ មុខនោះមានដូចជា៖

១. ទឹក

1

ការទទួលទានទឹកគឺជាវិធីមួយដែលងាយស្រួលបំផុតក្នុងការបង្ការ និងព្យាបាលគ្រួសក្នុងតម្រងនោម។ អង្គការសុខភាពភាគច្រើនណែនាំឲ្យទទួលទានទឹកយ៉ាងហោច ៨ កែវក្នុងមួយថ្ងៃ។ បើអាចទទួលទានទឹករហូតដល់ ១២ កែវក្នុងមួយថ្ងៃរឹតតែប្រសើរព្រោះវាអាចជួយសម្រួលដល់ការបង្ទោរបង់ទឹកនោម និងកាត់បន្ថយការកកើតឡើងនៃគ្រួសក្នុងតម្រងនោម។​

២. ទឹកក្រូចឆ្មារ

2

ក្រូចឆ្មាមានផ្ទុកនូវ citrate ដែលជាសមាសធាតុជួយបំបែកកំណកកាល់ស្យូម និងកាត់បន្ថយការលូតលាស់របស់វា។ ការទទួលទានទឹកក្រូចឆ្មារ ៣០០មីលីលីត្រដំបូងនៅពេលព្រឹកនៅពេលមិនទាន់ទទួលទានអាហារ និងពីរបីម៉ោងមុនអាហារពេលល្ងាចអាចជួយបំបែកគ្រួសតូចៗក្នុងតម្រងនោម។

៣. ជីក្រហម

3

ជីក្រហមផ្ទុកនូវសមាសធាតុផ្សំដែលត្រូវបានគេដឹងថាជួយធ្វើឲ្យកម្រិតអាស៊ីតអ៊ុយរិកមានស្ថេរភាពដែលធ្វើឲ្យគ្រួសក្នុងតំរងនោមពិបាកក្នុងការកើតឡើង។ ដូចគ្នានេះផងដែរ ជីក្រហមមានផ្ទុកអាស៊ីតអាសេទិកជាសារធាតុគីមីដែលគេដឹងថាជួយរំលាយគ្រួសបាន។ការទទួលទានទឹកជីក្រហមចម្រោះ ១កូនស្លាបព្រាក្នុងមួយថ្ងៃអាចជួយការពារ និងព្យាបាលគ្រួសក្នុងតម្រងនោម។

៤. ទឹកខ្មេះធ្វើពីផ្លែប៉ោម

4

ដូចគ្នានេះដែរទឹកខ្មេះផ្លែប៉ោមក៏មានផ្ទុកជាតិអាស៊ីតដូចគ្នានឹងក្រូចឆ្មារដែរ ដែលអាចជួយរំលាយកំណកកាល់ស្យូម។ ទទួលទានទឹកខ្មេះផ្លែប៉ោមសុទ្ធពីរស្លាបព្រាលាយជាមួយទឹក ២៤០មីលីលីត្រអាចកាត់បន្ថយអាការៈគ្រួសក្នុងតម្រងនោម និងការពារការវិវត្តន៍របស់វា។ អាចទទួលទានបានពីរបីដងក្នុងមួយថ្ងៃ ហើយវាមានប្រសិទ្ធភាពខ្ពស់នៅពេលទទួលទានមុនការញុំាអាហារ។

៥. ទឹកចម្រាញ់ពីដើមស្រូវសាលី

5

ស្រូវសាលីមានសមាសធាតុផ្សំដែលជួយបង្កើនការផលិតទឹកនោមដែលអាចឲ្យគ្រួសល្អិតៗឆ្លងកាត់កាន់តែងាយស្រួល និងកាត់បន្ថយហានិភ័យនៃការកកើតរបស់វា។ ស្រូវសាលីក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្រួលដល់ការបញ្ចេញចោលនៃជាតិខនិជ និងអំបិលតាមទឹកនោម។​ គួរទទួលទានទឹកចម្រាញ់ពីដើមស្រូវសាលីសុទ្ធចំនួនពី ៦០ ទៅ២៤០មីលីលីត្រជាប្រចាំថ្ងៃ។

៦. បបរសណ្ដែកក្រហម (kidney bean broth)

6

សណ្ដែកក្រហមមានផ្ទុកជាតិម៉ាញ៉េស្យូមច្រើនជាសមាធាតុដែលគេដឹងថាជួយកាត់បន្ថយគ្រួសក្នុងតម្រងនោម និងរោគសញ្ញារបស់វា។ វីធីមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីសណ្ដែកគឺយកគ្រាប់របស់វាស្ងោររយៈពេល ៥ ទៅ ៦ម៉ោង។ ចម្រោះយកទឹកជាមួយក្រណាត់ស្អាតហើយអាចទទួលទានក្ដៅឧណ្ហៗ ឬទុកឲ្យត្រជាក់ចាំទទួលទានក៏បាន អាចទទួលទានបាន ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។

៧. ប្រេងអូលីវសុទ្ធចម្រាញ់

7

ប្រេងអូលីវចម្រាញ់សម្បូរជាតិប្រេងច្រើនធ្វើឲ្យផ្លូវបង្ហូរនោមមានភាពរអិលដែលជួយសម្រួលដល់ការឆ្លងកាត់នៃដុំគ្រួស។ គួរទទួលទាន ១៥០មីលីលីត្រនៅពេលព្រឹក និងពេលរសៀលវាអាចនឹងជួយកាត់បន្ថយការឈឺចាប់ និងភាពរសាប់រសល់ក្នុងខ្លួន។

៨. ទឹកផ្លែទទឹម

8

លក្ខណៈសម្បត្តិនៃផ្លែទទឹមត្រូវបានគេដឹងថាអាចកាត់បន្ថយឱកាសនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោម និងសម្រួលដល់ការឆ្លងកាត់របស់វា។ ទឹកផ្លែទទឹមក៏ផ្ទុកនូវសមាសធាតុផ្សំដែលជួយកាត់បន្ថយជាតិអាស៊ីតរបស់ទឹកនោមធ្វើឲ្យគ្រួសពិបាកក្នុងការកកើតឡើង។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែទទឹម យើងអាចទទួលទានគ្រាប់របស់វា ឬចម្រាញ់យកតែទឹកមកទទួលទានក៏បាន។

 

ប្រែសម្រួលដោយ៖ Cobra

ប្រភពជាភាសាអង់គ្លេស៖ MedicalNewsToday