មកដឹងពីមូលហេតុដែលគេតែងដាក់តាំងផ្កាអង្គារសីល និងដើមក្រូច ក្នុងពិធីចូលឆ្នាំចិន (Share យកហេងៗ) – Kalib9 ជីវិតកម្សាន្ត | Pelklas

មកដឹងពីមូលហេតុដែលគេតែងដាក់តាំងផ្កាអង្គារសីល និងដើមក្រូច ក្នុងពិធីចូលឆ្នាំចិន (Share យកហេងៗ)

ប្រទេសចិន៖ ពិធីបុណ្យចូលឆ្នាំចិនកាន់តែកៀកចូលមកដល់ហើយ តើអ្នកមានធ្លាប់ឆ្ងល់ទេថាមូលហេតុអ្វីបានជាឱ្យតែជិតដល់ពិធីបុណ្យចូលឆ្នាំចិនម្ដងៗ គេតែងនិយមតាំងលម្អផ្កាអង្គារសីល ឬដើមក្រូចដាក់នៅក្នុងផ្ទះ ឬនៅកន្លែងរកស៊ី? តើការដាក់តាំងផ្កាទាំងនេះ មានអត្ថន័យបែបណា?

Chinese New Year 10

16284561574_be0680c3cc_o 480x640

ដូចធ្លាប់បកស្រាយនៅអត្ថបទមុនៗរួចហើយ ពីជំនឿជាច្រើនរបស់ជនជាតិចិន តែលើកនេះ Sadlife សូមលើកយកជំនឿនៃការតាំងលម្អដើមផ្កាអង្គារសីល និងដើមក្រូចដើម្បីដាក់តាំង។ ទាក់ទងនឹងជឿនឿនេះ ជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងហេងៗ ក្នុងឱកាសឆ្នាំថ្មី។ រីឯដើមក្រូច ត្រូវតែមានផ្លែខ្ចីខ្លះ ទុំខ្លះ ហើយស្លឹកវិញត្រូវមានសភាពចំណាស់បន្តិច។ ផ្លែក្រូចត្រូវមានកញ្ចុំផ្លែថ្មី ដែលមានន័យថា លុយ និងសំណាង នឹងហូរចូលក្នុងគ្រួសារ ឬកន្លែងរកស៊ី ក្នុងឱកាស ចូលឆ្នាំថ្មី និងលាភសំណាងពេញមួយឆ្នាំ។ គេក៏និយមយកអាំងប៉ាវពណ៌ក្រហមមកចងព្យួរលើដើមផ្កាអង្គារសីលដែរ ព្រោះពណ៌ក្រហម ក៏ជាពណ៌ដែលប្រជាជនចិន ជឿជាក់ថាជាពណ៌នាំលាភសំណាងដូចគ្នា។

Flowering_market 9 700x466

Mandarin Orange Trees Chinese New Year

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នឹងប្រារព្វចាប់ពីថ្ងៃទី ៥-៦-៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយថ្ងៃសែនចូលឆ្នាំគឺនៅថ្ងៃទី ០៤ កុម្ភៈ។ តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅ សម្រាប់ទទួលសំណាង និងលាភជ័យក្នុងឆ្នាំថ្មី? សូមជូនពរឱ្យឆ្នាំថ្មី ពោរពេញដោយសំណាងល្អ និងជោគជ័យគ្រប់ៗគ្នា៕

Lunar New Year Decorations And Food

Photo Chinese New Year Lion.jpg.auspostimage.970_0.low

Chinese New Year Lanterns

អានអត្ថបទពី៖ រឿងដែលហាម​​ដាច់​ខាត នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន (គួរតែអាន)