ជោគតារាសី ឆ្នាំម្សាញ់ ប្រចាំឆ្នាំំ ២០២០

អាជីព

អ្នកកើតឆ្នាំពស់អាចមើលឃើញការរីកចម្រើននៅក្នុងអាជីពរបស់ពួកគេបន្តិចបន្តួចបើប្រៀបធៀបនឹងឆ្នាំមុន។ វានឹងមិនមានច្រើនទេប៉ុន្តែជោគជ័យតូចតាចនឹងមកដល់។ ប្រើភាពវៃឆ្លាតនិងការគិតរហ័សរហួនដើម្បីសម្រេចគោលដៅរបស់អ្នកនៅកន្លែងធ្វើការ។

បន្តការពុះពាររាល់ឧបសគ្គ ហើយអ្នកនឹងឃើញភាពប្រសើរឡើង។ ជាសំណាង សម្រាប់អ្នកនៅឆ្នាំនេះ នឹងអាចទទួលបានសំណាងល្អហើយនឹងមានអ្នកជួយណែនាំ។ មិត្តរួមការងារឬសហការីរបស់អ្នកនឹងក្លាយជាអ្នកបោះជំហានឆ្ពោះទៅរកជោគជ័យបន្ថែមទៀត។ ចូរទទួលយកជំនួយទាំងអស់ដែលពួកគេអាចផ្តល់ឱ្យអ្នក។

Snake

ការផ្លាស់ប្តូរសំខាន់ៗមិនត្រូវបានណែនាំសម្រាប់ឆ្នាំនេះទេ។ ប្រសិនបើអាច ចូរអ្នកស្នាក់នៅទីតាំងបច្ចុប្បន្នរបស់អ្នកហើយបន្តធ្វើឱ្យមានការរីកចម្រើននៅទីនោះ។ ប្រសិនបើអ្នកមិនសប្បាយចិត្តក្នុងការងារអ្នកអាចព្យាយាមរកលុយតាមវិធីផ្សេងដូចជា តាមរយៈអាជីវកម្មតាមអ៊ិនធរណេតឬ ធ្វើការងារក្រៅម៉ោងផ្សេងៗ។ ចូររង់ចាំមួយឆ្នាំសំណាងចូលមកដល់ ដើម្បីធ្វើការផ្លាស់ប្តូរអាជីពឬការផ្លាស់ប្តូរដ៏ធំមួយ។

ឆ្នាំនេះអ្នកនឹងត្រូវរស់នៅដោយសន្សំសំចៃដោយសារតែហិរញវត្ថុអាចជាបញ្ហា។ កុំចំណាយច្រើនជាងអ្វីដែលអ្នកត្រូវចាយ និងជៀសវាងទិញទំនិញដែលខ្ជះខ្ជាយលុយច្រើន ។ ចូរទិញរបស់ណាដែលចាំបាច់។

ខែសំណាងល្អ៖ ខែមេសា កក្កដា សីហា និងវិច្ឆិកា។

ខែសំណាងអាក្រក់: កុម្ភៈ មីនា មិថុនា និងតុលា។

ការអប់រំ

សាលាគឺជាកន្លែងដែលយើងរៀនធ្វើការជាមួយគ្នា និងការបង្កើតក្រុមសម្រេចកិច្ចការ។ ចូរចងចាំរឿងនេះនៅពេលអ្នកឈានជើងចូលក្នុងថ្នាក់របស់អ្នក។ មិនថាអ្នកកំពុងរៀននៅបឋមសិក្សាឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រទេចូរធ្វើការជាក្រុម។ អ្នកអាចរកឃើញមិត្តម្នាក់ដែលអាចធ្វើជាអ្នកណែនាំអ្នក ប្រហែលជាមិត្តរួមថ្នាក់ ឬអ្នកប្រឹក្សាយោបល់។ ដោយមានជំនួយពីមិត្តភក្តិ និងការខិតខំអ្នកអាចធ្វើអោយកិច្ចការសម្រេចទៅបាន។

សុខភាព

សុខភាពរបស់អ្នកសម្រាប់ឆ្នាំនេះ នឹងកាន់តែអន់ថយ មិនត្រឹមតែចំពោះខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែមិត្តភក្តិនិងសមាជិកគ្រួសារផងដែរ។ ការថែរក្សាសុខភាពរបស់អ្នកគឺចាំបាច់សម្រាប់ឆ្នាំដែលអ្នកត្រូវធ្វើការងារច្រើន។ កម្រិតរបបអាហារ និងការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងការគេងឱ្យបានគ្រប់គ្រាន់នឹងជួយការពារពីជំងឺ  ។

យកចិត្តទុកដាក់លើសមាជិកគ្រួសាររបស់អ្នក។ សមាជិកគ្រួសារជាបុរស និងមនុស្សវ័យចំណាស់នឹងមានបញ្ហាសុខភាព។ អ្វីដែលអ្នកអាចធ្វើដើម្បីកែលំអនិងការពារសុខភាពរបស់ពួកគេ អាចជួយកែប្រែស្ថានការណ៏បាន។ សួរសុខទុក្ខពួកគេឱ្យបានញឹកញាប់ហើយព្យាយាមលើកទឹកចិត្តពួកគេអោយទទួលទានរបបអាហារដែលមានសុខភាពល្អ។

ទំនាក់ទំនងស្នេហា

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏ប្រសើរមួយដើម្បីស្វែងយល់ពីអារម្មណ៍របស់អ្នក។ ចំណាយពេលដើម្បីសិក្សាអំពីអារម្មណ៍ខ្លួនអ្នក។ ឧទាហរណ៍រឿងរ៉ាវដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ខ្លាំង ឬអ្វីដែលអ្នកពេញចិត្តបំផុតចំពោះការមានទំនាក់ទំនងស្នេហា។ ការយល់និងស្រឡាញ់ខ្លួនឯងបង្កើតបានជាគ្រឹះដ៏អស្ចារ្យមួយសម្រាប់ការចាប់ផ្តើមទំនាក់ទំនងថ្មីបន្ថែមលើការធ្វើការលើភាពជាដៃគូស្នេហាដែលមានស្រាប់។

ឆ្នាំពស់ដែលអត់គូនឹងបង្កើតទំនាក់ទំនងស្នេហាថ្មីៗ ដរាបណាពួកគេអាចបើកចំហបេះដូងនិងស្មោះត្រង់ជាមួយដៃគូរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយចូរចំណាយពេលរបស់អ្នកដើម្បីស្គាល់ចិត្ត និងដឹងពីមនុស្សនោះ មុនពេលចូលខ្លួនក្នុងសម្ព័ន្ធភាពស្នេហា។

គូស្វាមីភរិយានឹងត្រូវព្យាយាមបណ្ដុះឱ្យមានទំនាក់ទំនងរីករាយ។ ក្នុងនាមជាអ្នកកើតឆ្នាំពស់ ដែលមានដៃគូ ចូរបង្កើនភាពជិតស្និទ្ធ និងបង្ហាញអារម្មណ៍របស់អ្នក។ ការគ្រប់គ្រងអារម្មណ៍របស់អ្នកគឺជារូបមន្តសម្រាប់ដោះស្រាយគ្រោះមហន្តរាយ។ ត្រូវបើកចិត្តអោយទូទាយ និងស្រឡាញ់ដៃគូអោយច្រើន។ ប្រសិនបើអ្នកអាចធ្វើបាននោះទំនាក់ទំនងរបស់អ្នកនឹងរីកចម្រើន។

របៀបរស់នៅ

ក្នុងឆ្នាំជូត ជាឆ្នាំដែលអ្នកមិនសូវមានភាពល្អក្នុងការរស់ទេ។ ប៉ុន្តែអ្នកអាចទទួលបានការពេញចិត្តក្នុងជោគជ័យតូចៗ។ សំណាងល្អអាចរកអ្នកឃើញក្នុងទម្រង់ជាការដែលមានអ្នកណែនាំ នឹងមានអ្នកណាម្នាក់ដើម្បីជួយអ្នកឆ្លងកាត់ការតស៊ូ។ អាជីពនិងការសិក្សារបស់អ្នកនឹងរីកចម្រើនប្រសិនបើអ្នកអាចរកឃើញអ្នកជួយណែនាំផ្លូវរបស់អ្នកសម្រាប់ឆ្នាំនេះ។

ទំនាក់ទំនងស្នេហា នឹងល្អប្រសិនបើអ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយពិភាក្សាគ្នា។ សំណាងអាក្រក់កើតឡើងក្នុងទម្រង់ជាលក្ខណៈសុខភាព។ ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងដំណឹងអាក្រក់បំផុតពីគ្រួសារឬមិត្តភក្តិ។ សរុបមកប្រសិនបើអ្នកអាចផ្តោតលើសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកសម្រាប់ឆ្នាំនោះអ្នកនឹងមានសុខភាពល្អ។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ