ជោគតារាសី ឆ្នាំមមី ប្រចាំឆ្នាំំ ២០២០ – Kalib9 ពេលខ្លះ | Pelklas

ជោគតារាសី ឆ្នាំមមី ប្រចាំឆ្នាំំ ២០២០

អាជីពការងារ

នៅកន្លែងធ្វើការអ្នកកើតឆ្នាំមមីត្រូវការ ការប្រុងប្រយ័ត្ន។ ក្នុងនាមជាបុគ្គលដែលងាយខឹង វាជាការប្រសើរបំផុតក្នុងការបញ្ចៀស រឿងវីដែលធ្វើឱ្យអ្នកខឹង។ បើអ្នកចៀសមិនរួចវានឹងបង្ករអោយមានបញ្ហា ប៉ុន្តែត្រូវព្យាយាមរក្សាចិត្តអោយត្រជាក់។

ប្រសិនបើអ្នកត្រូវបានអញ្ជើញចូលរួម សិក្ខាសាលាសម្រាប់ស្តីពីការទំនាក់ទំនង និងការធ្វើអោយមានសម្ព័ន្ធភាពល្អប្រសើរនៅក្នុងការិយាល័យ ចូរចូលរួមជាមួយគេចុះ។ ការរៀនពីការកសាងក្រុម គឺល្អប្រសើរសម្រាប់ការជំរុញអោយមានទំនាក់ទំនងវិជ្ជមាននៅក្នុងការិយាល័យ។

ការទៅកម្សាន្តជាមួយក្រុមក៍ជាចំនុចល្អ ឬសូម្បីតែការញ៉ាំអាហារថ្ងៃត្រង់សាមញ្ញ ៗ ក៏ល្អក្នុងការបង្កើនទំនាក់ទំនងល្អដែរ។ នៅពេលស្ថិតក្នុងជម្លោះសូមនិយាយអោយដោយក្តីមេត្តានិងការយកចិត្តទុកដាក់ចំពោះមនុស្សដែលពាក់ព័ន្ធ។ ដើម្បីទទួលបានជោគជ័យនៅឆ្នាំនេះអ្នកនឹងត្រូវធ្វើការអោយល្អជាមួយមិត្តរួមការងាររបស់អ្នក។ ទេវតាឆ្នាំនេះ នឹងជូនពរអ្នកប្រសិនបើអ្នកអាចធ្វើការខិតខំជាក្រុម។

Horse

ការយកចិត្តទុកដាក់លើបញ្ហាច្បាប់នៅកន្លែងធ្វើការពិតជាមានភាពចាំបាច់នៅឆ្នាំនេះ។ ប្រសិនបើអ្នកទុកចោលមិនបានត្រួតពិនិត្យពួកវាអាចរារាំងជោគជ័យទូទៅរបស់អ្នកសម្រាប់ឆ្នាំក្រោយ។ វាយតម្លៃក្រុម ការងាររបស់អ្នក ដោយខ្លួនឯងហើយសូមកុំចូលរួមជាមួយក្រុមមនុស្សខុស។ ចូរព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកហើយរៀនធ្វើការជាក្រុម។

ខែសំណាង៖ ខែមីនា មិថុនា និងកញ្ញា។

ខែសំណាងមិនល្អ: ខែមករា មេសា ឧសភា កក្កដា វិច្ឆិកា និងធ្នូ។

ការអប់រំ

ជាអកុសលអ្នកមិនសូវទទួលបានលទ្ធផលល្អទេឆ្នាំនេះ។ នៅក្នុងការសិក្សារបស់អ្នក នឹងត្រូវខិតខំបន្ថែមទៀតដើម្បីទទួលបានជោគជ័យហើយអ្នកអាចនឹងប្រឈមនឹងឧបសគ្គដែលមើលមិនឃើញនៅក្នុងថ្នាក់។ បញ្ហាទាំងអស់អាចជាបុព្វហេតុដែលគួរឱ្យព្រួយបារម្ភចាប់ពីការប្រលង បញ្ចប់ រហូតដល់ ការធ្វើការស្រាវជ្រាវ។ គ្រូអាចនឹងដាក់កិច្ចការអោយអ្នកច្រើន។

អ្នកអាច នឹងចង់សម្រចកិច្ចការសាលាដោយខ្លួនឯង។ ទោះជាយ៉ាងណា ចូលរួមជាមួយក្រុមសិក្សា ឬមិត្តភក្តិនៅក្នុងជំនាញដូចគ្នា នឹងបង្កើនលទ្ធផលសិក្សារបស់អ្នក។ ដោយអ្នកនឹងជួបសំណាងអាក្រក់វាជាការល្អបំផុតក្នុងការចំណាយពេលជាមួយអ្នកដទៃអោយច្រើន។ លើសពីនេះទៀតពួកគេនឹងអាចជួយកែសម្រួលឯកសារ ធ្វើការណែនាំលើការសិក្សា និងជំរុញសីលធម៌របស់អ្នក។ ចូរកុំមើលស្រាលសមត្ថភាពរបស់មិត្តរួមថ្នាក់របស់អ្នក!

សុខភាព

បើនិយាយពីសុខភាពវិញឆ្នាំ មមី នឹងមានសុខភាពល្អសម្រាប់ឆ្នាំ។ ពួកគេនឹងមានរឿងមួយសម្រាប់ពួកគេ។ ក្នុងនាមឆ្នាំដែលមាន សុខភាពល្អ ពួកគេអាចបង្កើនបណ្តេញសំណាងអាក្រក់របស់ពួកគេដើម្បីភាពល្អប្រសើរឡើង។ ចូរប្រុងប្រយ័ត្នដើម្បីចៀសវាងធ្វើការហួសកម្រិត ។

ទោះបីជាកម្លាំងរបស់អ្នកនៅខ្លាំងហើយអ្នកអាចធ្វើការពេញមួយយប់ក៏ដោយក៏កុំខិតខំខ្លាំងពេកព្រោះវានឹងធ្វើឱ្យអ្នកខាតបង់។ បើគ្មានកាលវិភាគគេងទៀងទាត់ទេមនុស្សគ្រប់គ្នាងាយនឹងមានជំងឺ។ នៅឆ្នាំនេះជម្ងឺអាចកើតឡើង ដូចជា ផ្តាសាយធំ  និងបញ្ហារំលាយអាហារនឹងបង្កឱ្យមានការព្រួយបារម្ភ។ ចំពោះឆ្នាំមមីដែលមានវ័យចំណាស់ បញ្ហាត្រគាកនិងប្រអប់ជើងនឹងបង្ករជាបញ្ហាខ្លះៗ។ ព្យាយាមធ្វើចលនាហើយសម្រាកនៅពេលណាដែលអាចធ្វើទៅបាន។

ទំនាក់ទំនងស្នេហា

ការទស្សន៍ទាយអំពីរឿងស្នេហាសម្រាប់ឆ្នាំនេះគឺថា អ្នកនឹងអភ័ព្ទបន្តិច។ ឆ្នាំមមីនឹងមិនទទួលបានការពេញចិត្តច្រើនពីទំនាក់ទំនងមិនថាអ្នកនៅលីវឬរៀបការទេ។ អ្នកដែលមិនមានគូរ នឹងអាចនៅម្នាក់រហូតពេញមួយឆ្នាំ។ ប្រសិនបើអ្នកមិនព្យាយាមស្វែងរកដៃគូទេ នោះអ្នកអាចនឹងមានអារម្មណ៍ឯកោ និងធ្លាក់ទឹកចិត្ត។ ជំនួសឱ្យការរងទុក្ខតែម្នាក់ឯងសូមចំណាយពេលនៅជាមួយអ្នកដទៃ។

គ្រួសារតែងតែនៅចាំលួងលោម និងជ្រោមជ្រែងអ្នក។ មិត្តភក្តិជិតដិតរបស់អ្នកនឹងខិតខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តអ្នក។ ជួនកាល អ្នកក៏អាចរកឃើញស្នេហានៅក្នុងចំណោមមិត្តរបស់អ្នកក៏ថាបាន។

ចំពោះគូស្វាមីភរិយានឹងជួបប្រទះបញ្ហាស្រដៀងគ្នានឹងអ្នកនៅលីវដែរ។ ដើម្បីធ្វើអោយជីវិតស្នេហារបស់អ្នកកាន់តែជិតស្និទ្ធ  អ្នកអាចនាំដៃគូរបស់ទៅរៀនរាំរបាំ ឬ សាកល្បងរាំរបាំបាឡេរឺក៏តុងហ្គោ។ សកម្មភាពទាំងអស់នេះអាចនឹងនាំឱ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធ។

ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកជាអ្នកកើតឆ្នាំមមីហើយរៀបការរួចសូមប្រយ័ត្នចំពោះការឆាប់ខឹងរបស់អ្នក។ ពាក្យ ឬឃ្លាខុសមួយម៉ាត់អាចបង្កើតឱ្យទំនាស់មានពីរបីសប្តាហ៍មិនល្អ។ ព្យាយាមរំលឹកពីគ្រាដែលអ្នកចាប់ផ្តើមស្រលាញ់គ្នាដំបូង និងរំលឹកពីភាពផ្អែមល្អែម ជាមួយដៃគូរបស់អ្នកនោះវានឹងជួយឱ្យអ្នកស្ងប់ចិត្តនិងអាចធ្វើអោយមានទំនាក់ទំនងល្អជាមួយដៃគូអ្នក។

របៀបរស់នៅ

ឆ្នាំមមី នេះមានសំណាងអាក្រក់បំផុតក្នុងចំណោមឆ្នាំទាំងអស់ក្នុងឆ្នាំ ២០២០ ។ តាំងពីបញ្ហាអាជីព ទៅទំនាក់ទំនងស្នេហា វាមានរឿងជាច្រើនដែលអ្នកត្រូវជួបប្រទះ។ ដើម្បីចៀសវាង នឹងសំណាងអាក្រក់ប្រចាំឆ្នាំនេះ សូមរក្សាមិត្តភក្តិនិងក្រុមគ្រួសារឱ្យនៅជិតស្និទ្ធបំផុត។

សេចក្តីស្រឡាញ់ដែលពួកគេមានចំពោះអ្នកនឹងធ្វើអោយអ្នកឃ្លាតឆ្ងាយពីរឿងរ៉ាវអកុសល។ នៅកន្លែងធ្វើការជាពិសេសជំនួយណាមួយដែលអ្នកអាចទទួលបានពីមិត្តរួមការងារនឹងជួយអ្នកក្នុងស្ថានភាពអាក្រក់។ អ្នកក៏ទាញយកសំណាងពីរបស់ដូចជា ដើមឫស្សី ឬប្រេង សំខាន់ៗមួយចំនួនផងដែរ។ គ្រប់រឿងរ៉ាវដែលអ្នកអាចធ្វើបានដើម្បីជម្រុញអោយមានលាភសំណាងក្នុងឆ្នាំនេះ វានឹងធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍!

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ