ជោគតារាសី ឆ្នាំមមែ ប្រចាំឆ្នាំំ ២០២០

អាជីព

សំណាងល្អនឹងកើតមានដល់អ្នកនៅក្នុងនេះ។ ភាពជោគជ័យនឹងដើរតាមអ្នក តាមរយៈការខិតខំប្រឹងប្រែងរបស់អ្នក។ ចរិតលក្ខណៈល្អបំផុតរបស់អ្នកនឹងជួយអ្នកក្នុងដំណើរឆ្ពោះទៅរកទ្រព្យសម្បត្តិ។ ការអត់ធ្មត់ កម្លាំងនិងការលើកទឹកចិត្តនឹងក្លាយជាមគ្គុទេសក៍របស់អ្នក។ ឳកាសល្អៗ ការឡើងតំណែង និងការទទួលបានប្រាក់រង្វាន់ ទាំងអស់នឹងក្លាយជារបស់អ្នកសម្រាប់ឆ្នាំនេះ។ អ្នកកើតឆ្នាំមមែ ដែលធ្វើការនៅក្រៅម៉ោង នឹងអាចទទួលបានអត្ថប្រយោជន៍ពីការខិតខំទាំងអស់របស់ពួកគេ។ ចូររីករាយជាមួយពរជ័យរបស់អ្នកសម្រាប់ឆ្នាំនេះ។

Sheep

 

ក្នុងនាមជាមនុស្សសប្បុរសបុគ្គលឆ្នាំមមែ នឹងត្រូវការការប្រុងប្រយ័ត្នក្នុងការខ្ជះខ្ជាយប្រាក់របស់ពួកគេ។ វាជាការល្អប្រសើរក្នុងការសន្សំប្រាក់ទុកសម្រាប់ឆ្នាំក្រោយ ដោយសារអរស្ថេរភាពផ្នែកហិរញ្ញវត្ថុ។ ចូរកុំលង់ខ្លួនចំណាយលើដំណើរកម្សាន្តថ្លៃ ៗ សម្រាប់ឆ្នាំនេះ បើអ្នកមិនចង់បាត់បង់ប្រាក់ដែលរកបានដោយការលំបាក។

ខែលាភសំណាង៖ មករា កុម្ភៈ ឧសភា កញ្ញា និងតុលា។

ខែសំណាងអាក្រក់៖ ខែមីនា កក្កដា និងវិច្ឆិកា។

ការសិក្សារ

ជោគជតារាសីឆ្នាំនេះទស្សន៍ទាយថាមានទាំងជោគជ័យនិងសំណាងអាក្រក់។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលជ្រើសរើសជំនាញសិក្សាហើយត្រូវគិតពីផលប៉ះពាល់នៃការសិក្សារបស់អ្នកទៅលើជីវិតរបស់អ្នក។ ការដើរផ្លូវខុសបន្តិចអាចផ្លាស់ប្តូរឱកាសជោគជ័យរបស់អ្នក។ ឧទាហរណ៍ កាលវិភាគសិក្សារដែលពោរពេញទៅដោយកម្មវិធីសង្គម និងពិធីជប់លៀងច្រើនពេកនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អ្នកបាត់បង់។ សូមចងចាំថាអ្នកមិនចាំបាច់ចូលរួមគ្រប់កម្មវិធីសង្គមទាំងអស់ទេ។ ផ្តល់អាទិភាពដល់ពេលវេលាសិក្សារបស់អ្នកអោយច្រើន។ នៅជិតមិត្តរួមថ្នាក់ដែលតម្រង់គោលដៅដើម្បីឱ្យអ្នកដើរលើផ្លូវត្រូវទៅរកគោលដៅការសិក្សារបស់អ្នក។

If you can stay focused and keep up the excellent work, you will benefit exponentially. As hard-working individuals, Goats/Sheep will have no problem getting down to business. Your grades will improve as well as your overall academic standing. Being able to come into a career with such good marks is desirable. You’ve got this.

ប្រសិនបើអ្នកអាចផ្តោតការយកចិត្តទុកដាក់លើការសិក្សានិងបន្តការប្រឹងប្រែងអោយបានល្អអ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ ក្នុងនាមជាបុគ្គលឧស្សាហ៍ធ្វើការឆ្នាំមមែ នឹងមិនមានបញ្ហាក្នុងការសិក្សាប៉ុន្មានទេ។ ពិន្ទុនៅសាលារបស់អ្នកនឹងប្រសើរឡើងក៏ដូចជាចំណាត់ថ្នាក់ក្នុងការសិក្សាទាំងមូលផងដែរ។

សុខភាព

អ្នកកើតឆ្នាំមមែ មិនសូវទទួលបានសុខភាពល្អទេ ហើយឆ្នាំនេះនឹងប្រែជាអាក្រក់ទៅ ៗ ។ ជាមួយនឹងប្រព័ន្ធភាពស៊ាំខ្សោយបែបនេះវាចាំបាច់ត្រូវប្រុងប្រយ័ត្នសម្រាប់ការផ្លាស់ប្តូរបន្តិចបន្តួចទម្លាប់ នឹងត្រួតពិនិត្យសុខុមាលភាពរបស់អ្នក។ ការផ្លាស់ប្តូរសីតុណ្ហភាពពេញមួយរដូវ នឹងក្លាយជាមូលហេតុនៃការព្រួយបារម្ភ។ ស្លៀកសម្លៀកបំពាក់ដែលសមរម្យផឹកទឹកឱ្យបានច្រើន និងបរិភោគអាហារដែលធ្វើអោយមានសុខភាពល្អ។ ជំងឺផ្តាសាយនិងគ្រុនក្តៅទំនងជានឹងធ្វើឱ្យអ្នកពិបាកចិត្ត នៅឆ្នាំនេះប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើប្រព័ន្ធរំលាយអាហារ ភាពប្រែប្រួលធ្មេញនិងតម្រងនោមផងដែរ។

ទំនាក់ទំនង

ក្នុងឆ្នាំជូតនេះ អ្នកកើតឆ្នាំមមែមិនសូវមានទំនាក់ទំនងសេ្នហាល្អទេ។ សេចក្តីសេ្នហានឹងមិនមានភាពរំជើបរំជួលទេ។ ការស្វែងរកគូជីវិត ចំពោះអ្នកនៅលីវ គឺមានកំណត់ហើយគូព្រេងនឹងមានតិចតួចនិងឆ្ងាយ។ ទំនាក់ទំនងស្នេហាមួយឬពីរអាចរីកដុះដាលឡើង ប៉ុន្តែវាមិនមានរយៈពេលយូរទេ។ ជំនួសឱ្យរឹតចំណងបន្ទាប់ពីរកឃើញមនុស្សដែលយល់ចិត្ត ចូរព្យាយាមរក្សារវាត្រឹមកម្រិតជាមិត្តភាព។ អ្នកអាចមិនដឹងនោះទេ ថាអ្នកអាចនឹងមានសំណាង។

សម្រាប់អ្នកដែលរៀបការហើយ ការបន្ថែមភាពផ្អែមល្ហែមក្នុងជីវិតស្នេហារបស់អ្នកនឹងត្រូវធ្វើឡើងដោយសម្មភាពថ្មីៗ។ ចូរគ្រោងដំណើរកម្សាន្តរ៉ូមែនទិកសម្រាប់អ្នកទាំងពីរ។ ការធ្វើដំណើរទៅកោះហាវ៉ៃ ឬប្រទេសថៃអាចនឹងនាំឱ្យគូស្នេហ៍មានអារម្មណ៍រ៉ូមែនទិចដូចកាលគ្រាដំបូង។ សូម្បីតែពេលការចំណាយពេលនៅពេលល្ងាចសាមញ្ញបំផុតជាមួយគ្នាក៏អាចធ្វើឱ្យមានអារម្មណ៍រំភើបដែរ។ 

របៀបរស់នៅ

ទោះបីជាឆ្នាំមមែ នឹងប្រឈមមុខនឹងសំណាងអាក្រក់នៅក្នុងឆ្នាំជូតនេះក៏ដោយក៏ឆ្នាំ ២០២០ អ្នកនឹងអាចមើលឃើញពន្លឺនៃភាពជោគជ័យខ្លះដែរ។ រក្សាភាពរឹងមាំរបស់អ្នកហើយឆ្ពោះទៅរកគោលដៅ នឹងជួយអោយជីវិតអ្នកបានលទ្ធផលល្អតាមការពេញចិត្ត។ អ្នកកើតឆ្នាំ មមែ នឹងត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខភាពរបស់ពួកគេសម្រាប់ឆ្នាំនេះ។

ការបរិភោគនិងហាត់ប្រាណដែលមានសុខភាពល្អនឹងធ្វើអោយអ្នកជៀសផុតបាន។ ទំនាក់ទំនងស្នេហានឹងបានបន្សល់ទុកនូវភាពស្និទ្ធស្នាលដែលអ្នកចង់បាន។សម្រាប់អាជីពការងារ ឬអាជីវកម្មអ្នកនឹងទទួលបានភាពល្អប្រសើរក្នុងឆ្នាំនេះ។ ការប្តេជ្ញាចិត្តនិងការតស៊ូនឹងកែប្រែស្ថានភាពអោយទៅជាល្អបាន។ សូមចងចាំថាអ្នកតែងតែធ្វើអោយខ្លួនឯងមានសំណាងតាមរយៈ ការប្រើភាពវិជ្ជមាននិងការតស៊ូរបស់អ្នក។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ