ជោគតារាសី ឆ្នាំកុរ ប្រចាំឆ្នាំំ ២០២០

មុខរបររកស៊ី

ឱកាសមានច្រើនក្នុងរបររកស៊ីរបស់ជ្រូកនៅឆ្នាំ ២០២០។ ប្រើប្រាស់ថាមពលវិជ្ជមាន និងភាពរីករាយរបស់អ្នកដើម្បីឈានទៅរកគោលដៅ។ ប្រសិនបើឳកាសទាំងនៅជាការឡើងដំណែង ការងារ ថ្មីឬ ការដំឡើងប្រាក់ខែ ទៅតាមលំដាប់លំដោយ រយៈពេលខ្លីអ្នកអាចឃើញមានការផ្លាស់ប្តូរពិតប្រាកដ។

ការលះបង់និង វានឹងទាមទាអោយមានការខិតខំនឹង លះបង់នៅពាក់កណ្តាលឆ្នាំដំបូង ជាពិសេសក្នុងរយៈពេលប៉ុន្មានខែដំបូងដែលនឹងត្រូវបានសាកល្បងកម្រិតនៃការខិតខំរបស់អ្នក (ប៉ុន្តែចូរដឹងថាការខិតខំ និងលះបង់នេះ នឹងមានតម្លៃ) ។ ជាមួយនឹងគ្រឹះដ៏រឹងមាំនេះ ឆ្នាំដែលនៅសល់នឹងរុញអ្នក ឱ្យស្ថិតនៅទីដ៏ខ្ពស់ ហើយភាពជោគជ័យនឹងស្ថិតក្នងុដៃរបស់អ្នក!

ទោះជាយ៉ាងណាក៏ដោយគ្មានអ្វីល្អឥតខ្ចោះទេ។ នៅក្នុងអាជីពរបស់អ្នក ភាពតានតឹងនឹងបង្ករជាបញ្ហា។ នៅពេលណាដែលអ្នកអាចធ្វើបាន សូមសម្រាកបន្តិចក្នុងគ្រប់ស្ថានភាព ដើម្បីធ្វើឱ្យអោយអារម្មណ៍អ្នកស្រស់ស្រាយឡើងវិញ។ សូមចាំថាការសម្រាកមួយភ្លេតក្នុងខណៈណាមួយ ក៍ដោយគឺជារឿងល្អដែលគួរធ្វើ។

ចូរ ថែរក្សាខ្លួនអ្នក។ កុំទុកពេលវេលាសម្រាកច្រើនពេករហូតឆ្ងាយពីការងាររបស់អ្នក។ ចូរផ្តោតលើតម្លៃនៃការសម្រចការងារ។

Pig

 

ខែលាភសំណាង៖ កុម្ភៈ មិថុនា កញ្ញា និងធ្នូ។

ខែសំណាងអាក្រក់: មករា មីនា មេសា សីហា តុលា និងវិច្ឆិកា។

ការសិក្សា

ការផ្តោតអារម្មណ៍នឹងក្លាយជាចំណុចខ្សោយរបស់អ្នក សម្រាប់ឆ្នាំនេះ ហើយអ្នកនឹងត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសអំឡុងពេលសិក្សា។ ចូរជំនះលើបញ្ ហានិងរកវិធីដើម្បីឱ្យខ្លួនឯងមានការយកចិត្តទុកដាក់បានល្អជាងមុន និងរក្សាការផ្តោតអារម្មណ៍។ ឧទាហរណ៍កំណត់ម៉ោងរោទិ៍ សម្រាប់ការសម្រេចកិច្ចការសាលា រៀននៅក្នុងបណ្ណាល័យដើម្បីជៀសវាងការរំខាន និង ធ្វើការនៅពេលអ្នកមានផលិតភាពច្រើនបំផុត។ ប្រសិនបើអ្នកដាក់ចិត្តរបស់អ្នកទៅធ្វើវា អ្នកអាចធ្វើវាបាន។

សុខភាព

ដើម្បីឱ្យមានសុខភាពល្អនៅឆ្នាំនេះអ្នកកើតឆ្នាំជ្រូកត្រូវតែប្រុងប្រយ័ត្នក្នុងការថែរក្សាខ្លួនឯងដោយយកចិត្តទុកដាក់ជាពិសេសទៅលើប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធទឹកនោម។ យកចិត្តទុកដាក់នៅពេលជ្រើសរើសភោជនីយដ្ឋាននិង ឡានដឹកទំនិញម្ហូបអាហារ ឬផ្សារ; ប្រយ័ត្នចំពោះបរិស្ថានការងារដែលមិនមានសុខភាពល្អឬការអនុវត្តមិនមានអនាម័យ។ ប្រសិនបើបុគ្គលិកសេវាកម្មម្ហូបអាហារមិនពាក់ស្រោមដៃ ស្រោមការពារសក់ជ្រុះ រឺក៏ស្ថានភាពដែលគ្មានអនាម័យ ចូរកុំបរិភោគនៅទីនោះ។ ការពុលអាហារនឹងធ្វើឱ្យអ្នកកើតទុក្ខនៅពេលណាមួយក្នុងឆ្នាំនេះ។ នៅពេលដែលរឿងនេះកើតឡើង សូមផឹកទឹកដែលមានជាតិរ៉ែអោយបានច្រើន ។

ដោយសារតែឆ្នាំជ្រូកមានទំនោរខិ្ជលច្រអូស នៅពេលឱកាសមកដល់ ចូរធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបន្តជំហានទៅមុខ។ លំហាត់ប្រាណគឺមានតម្លៃសម្រាប់មនុស្សគ្រប់គ្នាណាស់។ ព្យាយាមធ្វើឱ្យសាច់ដុំរបស់យើងធ្វើការយ៉ាងហោចណាស់ ៣០ នាទីទៅ ១ ម៉ោងក្នុងមួយថ្ងៃទោះបីត្រឹមជាការដើរក៏ដោយ។

ទំនាក់ទំនងស្នេហា

ចូរត្រៀមខ្លួន; នៅឆ្នាំនេះឆ្នាំជ្រូកនឹងទទួលបាននូវសំណាងល្អច្បាស់ជាប្រាកជណាស់ ក្នុងចំណោមឆ្នាំទាំងអស់ទាក់ទងនឹងរឿងស្នេហា។ សេចក្តីស្រលាញ់ចូលចិត្តនឹងដើរតាមអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ មិនថាអ្នកនៅលីវ និងរៀបការនោះទេ។ ប៉ុន្តែសូមកុំទុកបណ្តោយអោយឳកា់សដ៏ល្អប្រសើរនេះកន្លងផុត ចូរជួបមនុស្សថ្មី និងរង់ចាំមើលព្រឹត្តិការណ៍អស្ចារ្យកើតឡើង។ ការណាត់ជួបដោយមិនបានគ្រោងទុក ក៏អាចនាំអ្នកអោយរកឃើញដៃគូស្នេហាបានដែរ។ ឆ្នាំនេះពិតជាអាចជាឆ្នាំនៃក្ដីស្រឡាញ់ដែលអ្នកទន្ទឹងរងចាំជាយូរមកហើយ។

គូស្វាមីភរិយានឹងក្លាយជាគូរដែលប្រចណ្ឌគ្នានៅឆ្នាំ ២០២០។ គូស្នេហ៍ដែលស្អិតរមួតពួកគេនឹងមិនអាចបែកគ្នាបានឡើយ។ ធម្មជាតិទន់ភ្លន់និងកក់ក្តៅរបស់ជ្រូកនឹងធ្វើអោយទំនាក់ទំនងស្នេហាឈានដល់កម្រិតល្អូកល្អឺនថែមទៀត។ ចូររីករាយជាមួយគ្នា និងទទួលលាភសំណាងអោយច្រើន បំផុតនៅឆ្នាំនេះ។ សម្រាប់គូស្វាមីភរិយាដែលរៀបការរួចហើយនឹងនៅតែមានជម្លោះនឹងគ្នាតិចតួចកើតឡើងគ្រប់ទីកន្លែង។ វាកើតឡើងជារឿងធម្មតាទៅហើយ តែត្រូវប្រាកដថាអ្នកនៅតែនិយាយទាក់ទងល្អ ហើយទប់ការជះកំហឹងចំពោះដៃគូរបស់អ្នក។ រឿងរ៉ាវនឹងប្រសើរឡើងដោយខ្លួនឯងនៅក្នុងពេលវេលាដ៏ល្អណាមួយ។

ជីវិតរស់នៅ

មួយឆ្នាំនៃការធ្វើឱ្យប្រសើរឡើងនៅក្នុងវិធីរបស់ខ្លួន; បន្ទាប់ពីឆ្នាំមុនដែលខ្វះលាភសំណាងកន្លងផុតទៅ ក្នុងអឆ្នាំ ២០២០ អ្នកនឹងជួបលាភសំណាងទ្វេដង។ ប្រសិនបើអ្នកខិតខំប្រឹងប្រែង និងទាញផលប្រយោជន៍ពីឱកាសដែលចូលមក នោះវានឹងក្លាយជាឆ្នាំដ៏អស្ចារ្យមួយ។ រឿងមួយដែលប្រាកដថានឹងកើតឡើង គឺនេះជាឆ្នាំដែលអ្នកមានស្នេហាដ៏សែន រ៉ូមែនទិក។ មិនថាស្នេហាទើបចាប់ថ្មី ឬបន្តយូរមកហើយទេ វានឹងក្លាយជារឿងដែលជួយលើកទឹកចិត្តរបស់អ្នកទាំងអស់! មានជម្រើសជាច្រើនសម្រាប់ការរីកធ្វើអោយអាជីពរបស់អ្នកលូតលាស់ផងដែរ។ ចូររក្សាការបោះជំហានទៅមុខ ផ្តោតអារម្មណ៍នឹងការងារ និងរក្សាការគិតបែបវិជ្ជមាន។

 

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ 

ប្រភព Chinesenewyear