តើអាហារណាខ្លះអាចជំនួយខួរក្បាល?

 

ខួរក្បាល ជាសិរីរាង្គមួយដែលសំខាន់ជាងគេចំពោះមនុស្សក្នុងការត្រិះរិះពិចារណា។ ដូច្នេះយើងគប្បីថែរក្សាវាឲ្យបានល្អ។ យើងគួរជ្រើសរើសនូវការបរិភោគអាហារប្រភេទណាខ្លះដែលជួយទ្រទ្រង់ដល់សុខភាពខួរក្បាលរបស់អ្នក។ ខាងក្រោមនេះជាប្រភេទអាហារដែលត្រូវបរិភោគ

លទ្ធផល​រូបភាព​សម្រាប់ eating food

រូបភាពពី៖Social eating connects communities | University of Oxford

យោងតាម សៀវភៅ គន្លឹះរៀនពូកែ បានបង្ហាញនូវអាហារទាំងនោះមានដូចជា៖

  • ទឹកដោះម្តាយ៖ ទឹកដោះម្តាយមានសាធាតុអាហារលើស ២០០ប្រភេទដែលជម្រុញការលូតលាស់នៃកោសិកាខួរក្បាល។
  • ទឹកបរិសុទ្ធ៖ ទឹកជួយទ្រទ្រង់រាង្គកាយមនុស្ស បន្ទោបង់ ការបញ្ចេញញើស ការដកដង្ហើម
  • បន្លែផ្លែឈឺស្រស់៖ ពិសេស បន្លែពណ៌ខៀវ សម្បូរទៅដោយ(វីតាមីនE)ដែលជំនួយខួរក្បាលនិងការចង់ចាំ។
  • ខាត់ណា៖ មានវីតាមីនK ជួយបម្រុងសមត្ថភាពក្នុងការសិក្សានៃខួរក្បាល និងសមត្ថភាពការចងចាំ។
  • ធញ្ញជាតិ៖ អង្ករបុកដៃ កន្ទក់ មានវីតាមីនB6&B12 ជម្រុញការចងចាំកាន់តតែប្រសើរ។
  • ប៉េងប៉ោះ៖ មានសមត្ថភាពការពារការភ្លេចភ្លាំង និងកាត់បន្ថយការស្រេស។
  • រមៀត៖ ជាឱសថសព្វគុណប្រឆំាង រ៉ាឌីកាល់សេរី ការពាររោគឆាប់ភ្លេច។
  • ត្រី៖ មានអូមេហ្គា៣ មានអាស៊ីតខ្លាញ់DHA អាយអូឌីន ធ្វើឲ្យការចងចាំបានល្អ។
  • ល្ពៅ៖ មានសាធាតុសង្ក័សី វាសំខាន់ចំពោះរាង្គកាយ និងការគិត។
  • ខ្លាញ់៖ ជួយឲ្យរាង្គកាយស្រូបយកវីតាមីន E ពីការបរិភោគបន្លែស្រស់ និងជួយរក្សាលំនឹងខូឡេស្តេរ៉ូល់ក្នុងសរសៃរឈាម។
  • ស្លឹកឈូកលើគោក៖ ជាអាហារលេខមួយរបស់ខួរក្បាល ស្លឹក និងមើម អាចព្យាបាលរោគក្នុងខួរក្បាល កាត់បន្ថយអាការៈរសាប់រសល់ ។

រៀបរៀងដោយ៖ ស្រីណាង