​ជំ​ងឺភ្នែក​ម៉្ញូប​ជាអ្វី? ហេតុអ្វីកើតឡើងចំពោះយុវវ័យបច្ចុប្បន្ន? ហើយគួរព្យាបាលបែបណា?

​ជំ​ងឺភ្នែក​ម៉្ញូប​ជាអ្វី? ហេតុអ្វីកើតឡើងចំពោះយុវវ័យបច្ចុប្បន្ន? ហើយគួរព្យាបាលបែបណា?

បច្ចុប្បន្ន​មាន​មនុស្សជា​ច្រើន​កើត​ជំ​ងឺ​ម៉្ញូប​ ​(​Myopia​)​ ​ឬ​អាច​និយាយ​បាន​ថា​ ​មើល​មិនបាន​ឆ្ងាយ​។​ ​តើ​អ្វីទៅ​ជា​ជំ​ងឺ​ម្ញូប​?​ ​តើ​វា​បណ្ដាលមកពី​អ្វី​?​ ​តើ​វា​មាន​រោគសញ្ញា​អ្វីខ្លះ​?​ ​តើ​ហេតុអ្វី​បាន​ជា​ក្មេង​ៗ​សព្វថ្ងៃ​ ​ធំមិន​ទាន់​ ​តែ​ពាក់​វែ​ន​តា​បាត់​ទៅ​ហើយ​?​ ​តើ​គួរ​ដោះស្រាយ​ ​ឬ​ការពារ​ពី​ជំងឺ​នេះ​ដោយ​របៀបណា​?​

​ក.អំពី​ភ្នែក​ម៉្ញូប​ ​(​About​ ​short​-​sightedness​ ​or​ ​myopia​)​ ​

​ភ្នែក​ម៉្ញូប​ ​(​Myopia​)​ ​គឺ​មានន័យថា​ ​ភ្នែក​របស់​យើង​មិន​មាន​សមត្ថភាព​មើលឆ្ងាយ​នោះ​ទេ​ ​មើល​អ្វី​ផ្សេង​ៗ​ឃើញ​ព្រិល​ៗ​។​ ​វា​បណ្ដាលមកពី​៖​

​•​ប្រវែង​គ្រាប់ភ្នែក​វែង​បើ​ធៀប​ទៅ​នឹង​ភ្នែក​ធម្មតា​ ​

​•​កែវភ្នែក​ ​និង​កញ្ចក់ភ្នែក​កោង​ខ្លាំង​

•​ហ្សែន​តមក​ពី​មាតាបិតា​

•​ស្រទាប់​រេ​ទីន​ ​(​Retina​)​ ​មិន​អាច​ចាប់​យក​រូបភាព​ដែល​ទទួល​បាន​ពី​ខាងក្រៅ​បាន​ល្អ​ ​(​រេ​ទីន​ ​retina​ ​ជាស​រី​រាង្​គ​ក្នុង​ភ្នែក​របស់​មនុស្ស​ ​ដែល​អាច​បញ្ជូន​រូបភាព​ដែល​ភ្នែក​មើលឃើញ​ទៅ​ខួរក្បាល​បាន​)​​។

Myopia_PRW_7 12 2019 20190712050049475

ខ. តើ​វា​មាន​រោគសញ្ញា​អ្វីខ្លះ​?​ ​(​symptoms​ ​of​ ​short​-​sightedness​ ​or​ ​myopia​)​ ​

​អ្នក​ដែល​ចាប់ផ្ដើម​ភ្នែក​ម៉្ញូប​ ​គឺ​នឹង​ចាប់ផ្ដើម​មាន​រោគសញ្ញា​ដូចជា​ ​ឈឺក្បាល​ ​ចុក​រោយ​ភ្នែក​ ​ពិបាក​ក្នុង​ការ​មើល​អ្វី​ដែល​ឆ្ងាយ​ៗ​ ​ពិបាក​បើកបរ​ពេល​មេឃងងឹត​ ​និង​ភ្នែកស្រលៀង​។​ ​បើសិនជា​ក្មេង​វិញ​ ​ភ្នែក​ម្ញូប​អាច​នឹង​បណ្ដាល​ឱ្យ​ការសិក្សា​ធ្លាក់ចុះ​ខ្សោយ​ ​ដោយសារ​ពិបាក​ក្នុង​ការ​មើល​កិច្ចការ​របស់​គ្រូ​។​ ​ជាទូទៅ​ ​លោកគ្រូ​អ្នកគ្រូ​ ​នឹងអាច​អង្កេត​ដឹង​បាន​ចំពោះ​សិស្ស​ដែល​ចាប់ផ្ដើម​មាន​ភ្នែក​ម៉្ញូប​។​

​គ.តើ​គេ​ព្យាបាល​ភ្នែក​ម៉្ញូប​ដោយ​វិធី​ណា​?​ ​(​Treatment​ ​for​ ​short​-​sightedness​ ​or​ ​myopia​)​

​•​ត្រូវ​រួសរាន់​មក​ជួប​អ្នកឯកទេស​ចក្ខុរោគ​

​•​ប្រើ​វ៉ែនតា​ ​ឬ​ ​Contact​ ​lens​ ​ដើម្បី​ជួយ​ឱ្យ​មើល​ច្បាស់​ឡើងវិញ​

​•​ព្យាបាល​ដោយ​វិធី​វះកាត់​ ​ឬ​ដោយ​ឡាស៊ែរ។

​​ឃ.ការសិក្សា​ ​និង​របាយការណ៍​អំពី​ភ្នែក​ម៉្ញូប​ ​(​Myopia​ ​study​ ​and​ ​report​)​ ​

​កាលពី​ឆ្នាំ២០០០​ ​មាន​ត្រឹម២៥​%​នៃ​ចំនួន​មនុស្ស​វ័យ​ជំទង់​នៅ​លើ​ពិភពលោក​ប៉ុណ្ណោះ​ ​ដែល​មាន​ជំ​ងឺ​ម៉្ញូប​។​ ​ប៉ុន្ដែ​ចំនួន​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​នឹង​កើនឡើង​ដល់​ជាង​ពាក់កណ្តាល​ ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​នៅ​ឆ្នាំ២០៥០​ ​ជាពិសេស​ ​គឺ​នៅ​ទ្វីបអាស៊ី​។​

​យោង​តាម​អង្គការសុខភាព​ពិភពលោក​ ​(​World​ ​Health​ ​Organization​)​ ​បានឱ្យ​ដឹង​ថា​ ​អត្រា​ក្មេង​ដែល​មាន​ភ្នែក​ម៉្ញូ​បនៅ​ប្រទេស​ចិន​ ​មាន​អត្រា​ខ្ពស់​ជាងគេបង្អស់​លើ​ពិភពលោក​ ​ដែល​មានដល់​ទៅ៧០​%​នៃ​សិស្ស​វិទ្យាល័យ​ ​និង​សាកល​វិទ្យាល័យ​ ​៤០​%​នៃ​សិស្ស​បឋម​កំពុងតែ​មាន​ជំ​ងឺ​ម៉្ញូប​។​

​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ​នៅ​ខាងក្រៅ​ចំនួន​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​ម៉្ញូប​បាន​។​ ​ប៉ុន្ដែ​ ​ងាក​មក​មើល​ការស្ទង់មតិ​ឆ្នាំ២០១៦នៅ​ប្រទេស​អង់គ្លេស​វិញ​ ​គេ​បាន​រក​ឃើញថា​ ​៧៤​%​នៃ​កុមារ​ជនជាតិ​អង់គ្លេស​ដែល​មាន​អាយុ​ពី៥ទៅ១២ឆ្នាំ​ ​ចំណាយពេល​មិន​លើស​ពី​មួយ​ម៉ោង​នោះ​ទេ​ ​ក្នុង​មួយថ្ងៃ​ ​ដើម្បី​ចេញទៅ​លេង​នៅ​ខាងក្រៅ​។​

IStock 492732604

​​ង.តើក​ត្តា​អ្វីខ្លះ​ដែល​បណ្ដាល​ឱ្យ​ម៉្ញូ​បទាំង​វ័យក្មេង​?​ ​(​Why​ ​do​ ​many​ ​children​ ​have​ ​myopia​?​)​

​•​លេង​វីដេអូ​ហ្គេម​ច្រើន​ម៉ោង​ហួសកំណត់​

​•​សម្ងំ​ក្នុង​បន្ទប់​មិន​ចេញក្រៅ​ ​ដើម្បី​យកខ្យល់អាកាស​ ​ស្រូប​ពន្លឺថ្ងៃ​

​•​ឪពុកម្ដាយ​រវល់ការ​ងារ​ ​បើក​វីដេអូ​តុក្កតា​ឱ្យ​កូន​មើល​រហូត​

​•​កង្វះ​វី​តា​មី​នដេ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំពោះ​ករ​ណី​ម៉្ញូ​បនេះ​អាច​មានក​ត្តា​តំណពូជ​ ​ដូចនេះ​មិន​អាច​មានការ​ការពារ​មិន​ឱ្យ​កើតជំងឺ​នេះ​បានទេ​ ​ប្រសិនបើ​ស្រឡាយ​ម្តាយ​ ​ឬ​ឪពុក​មាន​ជំងឺ​នេះ​។​ ​

តែ​បើ​ម៉្ញូប​ដោយសារ​ការ​មើល​ជិត​ច្រើន​ ​ឬ​មើល​អេក្រង់​គ្រឿង​អេ​ឡិច​ត្រូ​និច​ច្រើន​ ​គឺ​អាច​ជៀសវាង​បាន​ ​ពោល​គឺ​ពេល​មើល​ត្រូវ​មាន​ពន្លឺ​គ្រប់គ្រាន់​ ​ត្រូវ​មាន​ពេលសម្រាក​ ​ដោយ​មើល​ប្រហែល​ពី១៥​ ​ឬ២០នាទី​ ​ត្រូវ​ងាក​ភ្នែក​ចេញពី​អក្សរ​ ​ឬ​អេក្រង់​ដែល​យើង​មើល​ម្ដង​។​ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ ​ងិ​ ​ម៉េ​ង​ ​ដែល​ជា​ប្រធានមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​៕

ប្រភព៖ Cambodia Medical Laboratory Page

Myopia

Loading...