ជារៀងរាល់ឆ្នាំបុណ្យចូលឆ្នាំចិនគេប្រារព្ធឡើងនៅក្នុងខែកុម្ភៈ ដោយឡែកឆ្នាំ២០២០នេះត្រូវបានលើកមកក្នុងខែមករាវិញ មានរយៈពេលលឿនជាងឆ្នាំមុនៗ។ ចំពោះបងប្អូនដែលមានជាប់ខ្សែរស្រឡាយកាច់ចិនតែងតែ គិតគូ ទស្សន៍ទាយពីរាសីក្នុងឆ្នាំថ្មី ក្នុងការបំពេញការងារ អាជីវកម្មជួញដូរ បើកហាងថ្មី ឡើងផ្ទះថ្មី និងរៀបអាពាហ៍ពិពាហ៍ជាដើម។
តាមជំនឿ រាសីខែឆ្នាំតែងផ្លាស់ប្តូរទៅតាមពេលវេលា និងទិសលាភជ័យ ហេតុដូច្នេះហើយបានជាគេនិយមទៅមើលរាសីឲ្យដឹងថាអ្វីគួរធ្វើ អ្វីតែគួរធ្វើ។ ក្នុងពេលមួយឆ្នាំមួយៗវិលចុះវិលឡើងមានឆ្នាំខ្លះមានលាភ (រកស៊ីមានបាន ពង្រីកអាជីវកម្ម)ឯឆ្នាំខ្លះទៀតមានគ្រោះ(គ្មានហុងស៊ុយ រកស៊ីខាតដើមខាតចុង)។
រូបភាពពី ៖ https://www.travelbeginsat40.com
តាមជំននឿចិន ជ្រូកខ្វៃ តំណាងឲ្យការរស៊ីមានបាន ធូរធារ ហូបឆ្ងាញ់ ដេកស្រូល។ ម្យ៉ាងជ្រូកជាសម្លាញ់របស់ប្រជាជនចិន។ រីឯអ្នកខ្លះទៀតដែលកើតឆ្នាំជ្រូក គេមិនសែនជ្រូកខ្វៃទេ ព្រោះគិតថាហូបខ្លួនឯង គេងាកមកសែនមាន់ទាឬត្រីជាដើម។
គ្រឿងមង្គលនៃថ្ងៃបុណ្យចូលឆ្នាំចិនមានដូចជា៖ ដើមអង្គារ៍សីល ដើមក្រូចដែលមានផ្លែច្រើន។
នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំចិនគេនិយមលេង មោងសាយ ជូនអាំងប៉ាវ ដែលគេយល់ថាជាសិរីមង្គលក្នុងឆ្នាំថ្មី។
ដោយ៖ស្រីណាង
ផ្តល់សិទ្ធិដោយ៖ Thesalekh