រឿងពិតរបស់ស្រីៗ! មេីលរូបចុះ រឿងជាមួយប្រពន្ធ​ស្រួលបំផុតចង់ឱ្យឈរៗ​អង្គុយៗ​ ចង់ឱ្យប្រពន្ធសំពះ​ងាយៗ​ ឱ្យតែយល់ចិត្តប្រពន្ធនិយាយពីថាសំពះដល់ព្រឹកមិនបាច់ដេកក៏បាន – Kalib9 ជីវិតកម្សាន្ត | Pelklas

រឿងពិតរបស់ស្រីៗ! មេីលរូបចុះ រឿងជាមួយប្រពន្ធ​ស្រួលបំផុតចង់ឱ្យឈរៗ​អង្គុយៗ​ ចង់ឱ្យប្រពន្ធសំពះ​ងាយៗ​ ឱ្យតែយល់ចិត្តប្រពន្ធនិយាយពីថាសំពះដល់ព្រឹកមិនបាច់ដេកក៏បាន

សុភមង្គលគ្រួសារ ​ជីវិតប្តីប្រពន្ធ ​ស្តែងតាមរយៈក្តីស្រលាញ់ ភាពស្មោះត្រង់ ការយោគយល់ និងអត់ឱនឱ្យគ្នាទៅវិញទៅមក។ ​នៅក្នុងនោះដើម្បីឱ្យស្នេហាប្តីប្រពន្ធកាន់តែមានភាពល្អូកល្អើន និងផ្អែមល្ហែមការសម្តែងទឹកចិត្តតាមរយៈកាដូ និងអំណោយទៅតាមលទ្ធភាពនឹងជួយពង្រឹងស្នេហាកាន់តែរឹងមាំថែមទៀត។

ជាក់ស្តែងគូស្នេហ៍អភិជនមួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងនូវក្តីស្រលាញ់ផ្អែមល្ហែមរបស់ប្តីប្រពន្ធមួយគូនេះ​​អាចនិយាយថាប្តីប្រពន្ធសុទ្ធតែអ្នកខំរកស៊ីស្មើគ្នា ​ថែមទាំងមានពេលវេលាឱ្យគ្នាទៅវិញទៅមកប្រកបដោយសុភមង្គល។

12

16

តាមរយៈគណនីហ្វេសប៊ុក Theara Leang បានរៀបរាប់ពីស្នេហាផ្អែមល្ហែមរបស់ខ្លួនថា៖ «ថ្ងៃនេះសុំហូរហែរបន្តិចចុះ​ ព្រោះមិនមែនយូរៗកេីតឡេីងម្ដងទេសម្រាប់ខ្ញុំ​ គឺថា​លេីកទី1អោយសុទ្ធ​ ទំនេរអានទៅ​ បេីធុញរុញចោលចុះ​។

អរគុណណាស់ប្ដីសំលាញ់ ដឹងថាការងាររវល់​ ពិបាកដេីរលេង​ តាំងពីថ្ងៃណូអែល​ រហូតឆ្លងឆ្នាំ​ រវល់ដកឃ្លាមិនរួច​ ដេកពិបាកចិត្តខ្លាចប្រពន្ធហត់ពេកឈឺ​ ហេីយមិនបានជូនដេីរលេង​ ខ្លាចប្រពន្ធស្រ្តេស..! អូនយល់​តេី រស់នៅជាមួុយគ្នាជាង10ឆ្នាំហេីយ គ្មានអីត្រូវពិបាកចិត្តក្រែងចិត្តទេ​ ពេលខ្លះអូនដេីរជាមួយមិត្តភក្តិ​ ពេលខ្លះចូលចិត្ត shopping ម្នាក់ឯង​ ទៅគិតអីច្រេីន តែនិយាយមែន​ កាដូរខួបអាពាហ៍ពិពាហ៍ឆ្នាំទី7នេះ​ ខុសពីអា6ឆ្នាំចុះក្រោមមុ​នហាស​ មិនមែនរឿងកាដូទេ​

ព្រោះអូនក៏អាចដេីរទិញខ្លួនឯងបានដែរ​ ប៉ុន្តែសំខាន់បំផុត​ គឺទឹកចិត្ត​ និងក្ដីស្រលាញ់​ បងចេះរៀបចំបន្ទប់​គេង ចេះគិតគូរថានាំអូនទៅណា​ ញ៊ាំបាយនៅឯណា​ ទៅទិញអីវ៉ាន់នៅណាខ្លះ​ យួរអីវ៉ាន់ឡេីងគេមេីលមុខ រាល់ដងអត់ទេ​ អូនគិតម្នាក់ឯង​ រៀបចំខ្លួនឯង​ ដឹងតែថាតាមប្រពន្ធ​ ចង់ទៅណាទៅហ្នឹង​ អូនសូមនិយាយត្រង់​ចុះ អូនចង់ធ្វេីអីខ្លួនឯងគ្រប់យ៉ាងព្រោះអូនមិនចង់រងចាំទទួលយកការផ្ដល់អោយពីប្ដី​ ឬមនុស្សជុំវិញខ្លួននោះទេ។

ព្រោះជីវិតដែលមានន័យ​ គឺមិនអាចរស់ពឹងលេីគំនិត​ ឬការរៀបចំរបស់គេទេ​ ប៉ុន្តែលេីកនេះ​ បងរៀបចំ​ពិសេស​ពេក​ អូនគិតមិនដល់​ មិនហ៊ានសូម្បីស្មាន​ តែអារម្មណ៍ពិតដែលអូនចង់បង្ហាញ​ប្រាប់បង គឺអូនពិតជាត្រូវការវា​ អារម្មណ៍បែបនេះ​ ភរិយាណាក៏ចង់បានពីប្ដីដែរ​ ហេីយអូនសប្បាយចិត្ត​ និងរីករាយបំផុត​ដែលមានបងជាប្ដី។

S Eruu

3

ណែៗៗៗ…….ឃេីញទេ​ មេីលរូបចុះ រឿងជាមួយប្រពន្ធ​ ស្រួលបំផុតចង់អោយឈរៗ​អង្គុយៗ​ ចង់អោយប្រពន្ធសពះ​ ងាយៗ​ អោយតែយល់ចិត្តប្រពន្ធ និយាយពីថាសំពះដល់ព្រឹកមិនបាច់ដេកក៏បាន នេះអត់ surprise ផង​ ដេីរទិញអង្គុយកម្មង់ខ្លួនឯង​ ថ្វាយបង្គំម្លឹងៗ អរគុណត្រង់ជួយរេីសពណ័​ ជួយយួរ​ ហេីយជួយឆូតកាត ហាហាហា និយាយលេងទេ​ អរគុណគ្នារហូតហ្នឹងគ្រាន់តែមិនដែលផុស​។

រឿងមួយទៀត​ កុំថាខ្ញុំសំណាង​ ស្រីស្អាតគ្រប់​លក្ខណ្ឌ​ នៅប្ដីលួចមានស្រី​ ចុះទម្រាំស្រីមិនសូវស្អាតបាត? ឈប់គិតរឿងនេះទៀត ប្ដីប្រន្ធល្អ​ គួរចេះនិយាយគ្នា​ ពិភាក្សារគ្នា​ យល់ពីបញ្ហាររវាងគ្នានឹងគ្នា​ ទាំងរឿងគ្រួសារ​ ការងារ​ និងហ៊ានសួរនាំគ្នាពីការរួមភេទជាដេីម។ គ្រួសារជាច្រេីនខ្មាស់អៀនណាស់​ សូម្បីតែថេីបគ្នាមុខគេ​ អោបគ្នាក៏ថាអាសអាភាសដែរ​ ការយល់ខុសនាំអោយខ្សោយសុភមង្គល។​ ការស្រលាញ់គ្មានព្រំដែល​ បង្ហាញនៅទីណាក៏គ្មានអ្នកស្អប់ដែរ អ្នកជ្រេញដែរ​ សូមពង្រឹងសុភមង្គលក្នុងគ្រួសារអោយច្រេីន​ មានតែគ្រួសារសុខសប្បាយទេ​ ទេីបជីវិតមានសុភមង្គល ​»៕

2

5

4

14

6

17