តោះមកស្វែងយល់ពីជំងឺឆ្លងថ្មីស្រដៀងនឹងជំងឺសារ ​រួមទាំងរោគសញ្ញា និងវិធីការពារ

ថ្មីៗនេះ ជម្ងឺវីរុសថ្មី កំពុងផ្ទុះឡើងនៅតំបន់មួយនៃប្រទេសចិន ដែលស្រដៀងនឹងជម្ងឺ(សា)  SARS(Severe acute respiratory syndrome) ឬ ជម្ងឺរលាកប្រព័ន្ធដង្ហើមធ្ងន់ធ្ងរស្រួចស្រាល ពោលគឺជាក្រុមវីរុសរលាកសួតធ្ងន់ធ្ងរដូចគ្នា ដោយថ្មិៗនេះលេចឮថាមានអ្នកដំណើរចិនសង្ស័យជាច្រើនបាននាំយកជំងឺនេះមកកាន់ប្រទេសថៃផងដែរ។

82752705_3166964829985979_8686680371019907072_n

ដូច្នេះថ្ងៃនេះ តោះមកតាមដានពីជំងឺ រួមទាំងរោគសញ្ញា ​និងវិធីការបារមេរោគថ្មីមួយនេះដូចខាងក្រោម ៖

SARS គឺជាជម្ងឺ ដែលបង្កឡើងដោយវីរុសពពួក Coronavirus ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធដង្ហើម និងឆ្លងតាមរយៈ ៖

- ខ្យល់ដង្ហើម(ប៉ះផ្ទាល់អ្នកជម្ងឺ)

-កណ្តាស ផ្តាសាយ ហៀរសំបោរ (ប្រើកន្សែងរួមជាមួយអ្នកជម្ងឺ) និង ប៉ះផ្ទាល់ប្រព័ន្ធទឹករងៃ ឈាមអ្នកជម្ងឺជាដើម។

# រោគសញ្ញា៖

- ក្តៅខ្លួនខ្លាំង(លើស38c) ក្អក ពិបាកដកដង្ហើម ដង្ហើមខ្លី ហើយញាប់ ឈឺក្បាល ឈឺសាច់ដុំ និង ជួលកាលរាគ។

81677999_3166964876652641_6391692500804829184_n

# រោគវិនិច្ឆ័យ ៖

- ធ្វើតេស្តឈាម និង ថតសួត។

# វិធីព្បាបាល

(បច្ចុប្បន្នគ្មានថ្នាំព្យាបាលទេ) ការព្យាបាលគឺតាមរោគសញ្ញា និង បំប៉នសុខភាពអ្នកជម្ងឺអោយខ្លាំង(សណ្តែកខៀវមិនមែនជាថ្នាំព្យាបាលទេ គ្រាន់តែជាអាហារបំប៉នប៉ុន្នោះ)។

# វិធីបង្ការ និងការពារ

លាងដៃនិងសាប៊ូជាប្រចាំ នៅអោយឆ្ងាយពីអ្នកជម្ងឺដែលមានអាការៈដូចខាងលើ ពាក់ម៉ាសពេទ្យ និង បរិភោគសាច់បន្លែអោយច្រើន។

#ចំណាំ៖ ជម្ងឺនេះរាតត្បាតលឿនតែខាងតំបន់ដែលមានអាកាសធាតុត្រជាក់ប៉ុន្នោះ តំបន់ក្តៅជម្ងឺនេះនៅមិនយូរទេ៕