គួរឱ្យខ្លាចមែន! បងស្រីម្នាក់ចែករំលែកនៃការ ចោះក្រវិលនៅលេីឆ្អឹងខ្ចីនៅលេីត្រចៀក ស្តាប់ហើយស្រៀវខ្លាំង!

គួរឱ្យខ្លាចមែន! បងស្រីម្នាក់ចែករំលែកនៃការ ចោះក្រវិលនៅលេីឆ្អឹងខ្ចីនៅលេីត្រចៀក ស្តាប់ហើយស្រៀវខ្លាំង!

ការនិយមចោះក្រវិលលើឆ្អឹងខ្ចីត្រចៀក បានក្លាយទៅជាស្តាយ៍ដ៏ពេញនិយមមួយដែលយុវវ័យបច្ចុប្បន្ន  ដោយការពាក់ច្រវិលបន្ថែមឱ្យមើលទៅកាន់តែស្រស់ស្អាត តែការចោះដោយមិនមានវេជ្ជបណ្ឌិតជំនាញ ​និងគ្មានអនាម័យ ​ត្រូវបានគេដឹងថាអាចឆ្លងរោគកាចសាហាវ  និងបង្កជាខ្ទុះឈាមស៊ីសាច់គួរឱ្យខ្លាចផងដែរ។

82829247_3366824543334380_4701299712194510848_o

ដោយថ្មីៗនេះផងដែរ  មានគណនីហ្វេសប៊ុកមួយបានចេញមកមុខរៀបរាប់ពីបទពិសោធន៍នៃការចោះក្រវិលលើឆ្អឹងខ្ចី  ដែលគ្រាន់តែអានក៏ព្រឺរោមដែរ។

តាមរយៈគណនីហ្វេសប៊ុក Sereychanty Chom បានចែករំលែកបទពិសោធន៍នៃការចោះក្រវិលដូចខាងក្រោមនេះ ៖ « ថ្ងៃនេះខ្ញុំសុំធ្វេីការ ចែករំលែកពីបទពិសោធន៍ និងស្ថានភាពជំងឺរបស់ខ្ញុំជូនបងប្អូនដែលមានបំនងចង់ចោះក្រវិលនៅលេីឆ្អឹងខ្ចីនៅលេីត្រចៀក!!

កាលពីថ្ងៃទី13/12/19 ខ្ញុំបានធ្វេីការចោះត្រចៀកនៅកន្លែងធ្វេីក្រចកមួយកន្លែងនៅក្នុងផ្សារទួលទំពូង(បញ្ជាក់ មិត្តភក្ដិរបស់ខ្ញុំក៏ធ្លាប់ចោះនៅទីនោះដោយជោគជ័យ និងមានម៉ាសុីនចំហុយប្រដាប់ប្រដាចោះយ៉ាងត្រឹមត្រូវ) បន្ទាប់ពីចោះបាន1 អាទិត្យវាមានសភាពហេីមខ្លាំងរហូតដល់នាងខ្ញុំធ្វេីការដោះក្រវិលចោល និងប្រេីប្រាស់ទឹកលាងសម្លាប់មេរោគ និងលេបថ្នាំដែលចេញពីpharmacy រាល់ថ្ងៃ តែអាការៈជំងឺមិនធូរស្បេីយ រហូតហេីមខ្មៅដរដល់ក្បាលរហូតដល់រំខានដំណេករបស់ខ្ញុំ បន្ទាប់មកខ្ញុំត្រូវបានណែនាំពីសំណាក់គ្រូពេទ្យ និង អ្នកស្គាល់គ្នា អោយទៅពិភាក្សានៅមន្ទីពេទ្យអង្គឌួង។

82568057_3366824726667695_2199160239238938624_o

◾️ថ្ងៃទី25/12/19 ខ្ញុំទទួលការវះកាត់នៅមន្ទីពេទ្យអង្គឌួង លោកគ្រូក៏បានណាត់ខ្ញុំជួប2ថ្ងៃក្រោយវះកាត់ ប៉ុន្ដែក្នុងរយៈពេល2ថ្ងៃនេះអាការៈរបស់ខ្ញុំដូចជាមិនធូរស្បេីយប៉ុន្មានទេ រហូតដល់ថ្ងៃណាត់ជួបលោកគ្រូពេទ្យ មុខរបួសរបស់ខ្ញុំឈឺទ្រាំលែងបានទេីបខ្ញុំសំរេចចិត្តទៅមន្ទីពេទ្យអង្គឌួង នៅម៉ោង 6:30ព្រឹក តែបុគ្គលិកពេទ្យថាពេទ្យធ្វេីការម៉ោង 8ព្រឹក នាងខ្ញុំចាំរហូតដល់ម៉ោង8:30ព្រឹក និងធ្វេីការប្រាប់ពីស្ថានភាពជំងឺ តែអ្នកគ្រូពេ្យនៅតែនិយាយថាពេទ្យមិនទាន់មក។

82315404_3366824743334360_1544474848141508608_o

ដោយស្ថានការណ៏ និងការឈឺចាប់កាន់តែកេីនឡេីយ ខញុំសម្រេចចិត្តទៅទទួលការព្យាបាលនៅមន្ទីពេទ្យឯកជន អង្គរធំ

▪️ថ្ងៃទី27/12/19 លោកគ្រូពេទ្យនៅមន្ទីពេទ្យអង្គរធំប្រាប់ខ្ញុំថា ក្រោយធ្វេីការវះកាត់មន្ទីពេទ្យអង្គឌួងមិនបានធ្វេីការញាត់កំប្រេះចូលក្នុងមុខរបួស ដូចនេះខ្ទុះ និងមេរោគមិនហូរចេញក្រៅ និងធ្វេីអោយមុខរបួសជិត (បងប្អូនសាកគិតទៅមេីលតេីលោកយកជំនាញពីណាមកព្យាបាលជំងឺខ្ញុំដូចនេះ)

◾️ចាប់ពីថ្ងៃ27/12/19 ដល់ថ្ងៃ ទី03/01/2020 ខ្ញុំធ្វេីការលាង និងថែរក្សាមុខរបួសជាមួយមន្ទីពេទ្យអង្គរធំរាល់ថ្ងៃ និងធ្វេីការសាកសួរពីស្ថានភាពជំងឺរាល់ថ្ងៃ(រាល់ការលាងរបួសខ្ញុំនៅតែមានភាពឈឺចាប់) តែលោកគ្រូពេទ្យប្រាប់ថាចាំមេីល2-3ថ្ងៃសិន រហូតដល់នាងខ្ញុំចូលទៅជួបdoctorធំរួចគាត់ធ្វេីវះកាត់ជាបន្ទាន់អោយនាងខ្ញុំនៅយប់ថ្ងៃទី04/01/2020 ក្រោយការវះកាត់ខ្ញុំនៅបន្ដលាង និងប្រេីប្រាស់ថ្នាំរាល់ថ្ងៃ តែស្ថានភាពជំងឺធូរបានតែ10%-20%ប៉ុណ្ណោះ ដូចនេះលោកគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំត្រូវធ្វេីការវះកាត់ជាលេីកទី3 ដោយប្រេីថ្នាំសន្លប់ចាក់បញ្ចូលឆ្អឹងខ្នង។

81619381_3366824580001043_2247272376989384704_o

តែនាងខ្ញុំលែងមានទំនុកចិត្តជាមួយពួកគាត់ទៀតហេីយ ទេីបសព្វថ្ងៃនាងខ្ញុំធ្វេីការព្យាបាលជាមួយមន្ទីពេទ្យឯកទេសមួយកន្លែងទៀត ហេីយអាការៈរបស់ខ្ញុំរាងធូរបន្ដិច តែថ្ងៃនេះខ្ញុំនឹងធ្វេីការវះកាត់ជាលេីកទី3ដោយប្រេីថ្នាំសណ្ដំ ដូចនេះនាងខ្ញុំសង្ឃឹមថាលោកគ្រូ និងអ្នកគ្រូនៅមន្ទីពេទ្យថ្មីនឹងផ្ដល់ទំនុកចិត្ត និងព្យាបាលនាងខ្ញុំអោយបានជាសះស្បេីយ។

🔺គំនិតរិះគន់ដេីម្បីស្ថាបនា តាំងពីចូលមន្ទីពេទ្យរដ្ឋរហូតដល់មន្ទីពេទ្យឯកជន រាល់លោកគ្រូពេទ្យដែលវះកាត់អោយខ្ញុំដែលមានវ័យចាប់ពី45ឆ្នាំឡេីង លោកហាក់បីមានសម្ដីនិងកាយវិការមិនសមរម្យដែលជាក្រមសីលធម៌ជាគ្រូពេទ្យសោះ(នាងខ្ញុំបង់លុយពេញគ្រប់មន្ទីរពេទ្យ) សូមអស់លោកត្រូវចាំថាលោកមានឯកទេសព្យាបាលមួយមុខមិនទាន់គ្រប់គ្រាន់ទេ សូមលោកប្រកាន់ភ្ជាប់សីលធម៌ មកជាមួយផងដេីម្បីជាគ្រូពេទ្យដ៏ល្អម្នាក់។

អស់លោកមិនមែននិយាយជាមួយខ្ញុំក្នុងនាមជាអ្នកជំងឺ កូន រឺក្មេងជំនាន់ក្រោយទេ ដោយឡែកលោកប្រេីប្រាស់ពាក្យសម្ដីដាក់នាងខ្ញុំស្មេីរនឹងសត្វទៅវិញ។
អគុណសម្រាប់ការអាន និងពាក្យជូនពរ🙏🙏🙏 »៕

S 124

82146171_3366824586667709_150135293410803712_o

Loading...