អត្ថបទនេះពិតជាសំខាន់ណាស់ទើបខ្ញុំបាទធ្វើការបកប្រែហើយផុសជូនបងប្អូនទាំងអស់គ្នាអោយបានជ្រាប។
🙏សូមចែករំលែកប្រសិនបើអ្នកគិតថាវាពិតជាចាំបាច់
📖នេះគឺជាបញ្ជីនូវរឿងដែលលោកអ្នកគួរបង្រៀនកូនប្រុសស្រីរបស់អ្នកនៅពេលដែលពួកគេអាយុនូវតិចនៅឡើយ៖
១. ណែនាំកូនស្រីរបស់អ្នកកុំអោយអង្គុយលើភ្លៅនរណាទាំងអស់ គ្រប់កាលៈទេសៈ រួមបញ្ចូលទាំងពូៗរបស់ពួកគេផងដែរ។
២. ចៀសវាងមិនអោយកូនៗរបស់អ្នកឃើញលោកអ្នកផ្លាស់ប្តូរសំលៀកបំពាក់នៅពេលដែលពួកគេមានអាយុចាប់ពី២ឆ្នាំឡើងទៅ។ អ្នកគួរព្យាយាមគេចចេញទាំងពេលដែលអ្នកស្លៀកសំលៀកបំពាក់ ឬក៏ពួកគេស្លៀកសំលៀកបំពាក់ក៏ដោយ។
៣. មិនត្រូវអោយនរណាម្នាក់ក្នុងវ័យជំទន់គិត ឬហៅកូនៗរបស់អ្នកថា ជាប្តី ឬប្រពន្ធរបស់ពួកគេឡើយ ទោះបីជាក្នុងន័យនិយាយលេងក៏ដោយ។
៤. គ្រប់ពេលពេលវេលាដែលកូនៗរបស់អ្នកទៅលេងនៅខាងក្រៅ សូមមេត្តាតាមដានពួកគេអោយដិតដល់ថាតើ ប្រភេទល្បែងអ្វីដែលពួកគេកំពុងលេង។ ក្មេងៗសព្វថ្ងៃនេះអាចទទួលរងការរំ លោ ភ បំ ពា ន ផ្លូវ / ភេទ. ទាំងដែលគេមានអាយុនៅតូចនៅឡើយ។
៥. មិនត្រូវបង្ខំកូនរបស់អ្នកអោយនៅជាមួយ ឬក៏ទៅលេងជាមួយមនុស្សវ័យជំទង់ដែលពួកគេមានអារម្មណ៍មិនកក់ក្តៅជាមួយឡើយ ហើយឧស្សាហ៍សង្កេតមើលកូនៗរបស់អ្នកប្រសិនបើពួកគេចូលចិត្តមនុស្សពេញវ័យជំទង់ជ្រុលខ្លាំងពេក។
៦. នៅពេលដែលកូនៗរបស់អ្នកផ្លាស់ប្តូរការរស់នៅរបស់ពួកគេហើយក្លាយជាមនុស្សដែលមិនចង់ជួប ឬនិយាយជាមួយអ្នកដ៏ទៃ អ្នកត្រូវព្យាយាមអត់ធ្មត់សាកសួរសំណួរគ្រប់បែបយ៉ាងទៅដល់កូនរបស់អ្នក។
៧. បង្រៀនកូនៗរបស់អ្នកដោយប្រុងប្រយ័ត្នអំពីតម្លៃនៃច្បាប់ ផ្លូវ ភេទ ប្រសិនបើអ្នកមិនបង្រៀនទេ សង្គមដែលគេរស់នៅនឹងបង្រៀនពួកគេអោយដើរផ្លូវ ខុសខាងច្បាប់នៃតម្លៃផ្លូ វ / ភេ ទ។
៨. អ្នកគួរតែណែនាំសម្ភារៈថ្មីៗ និងបង្រៀនពីច្បាប់នៃការលេងរបស់ទាំងនោះអោយបានត្រឹមត្រូវ ដូចជារូបតុក្កតាដែលអ្នកទើបតែទិញសម្រាប់ពួកគេមុនពេលពួកគេចាប់ផ្តើមឃើញ និងលេងវា។
៩. គួរប្រើប្រាស់កម្មវិធីកម្មវិធីតាមដានកូនរបស់អ្នកទៅលើបណ្តាញប្រព័ន្ធណេតវើក ( Parent Control) ដូចជាអ៊ីនធើណិត ទូរស័ព្ទដៃ ឬទូរទស្សន៍ខ្សែកាប ហើយណែនាំមិត្តភក្កិរបស់អ្នកដែលកូនរបស់អ្នកឧស្សាហ៍ទៅលេងជាមួយអោយប្រើប្រាស់កម្មវិធីនោះផងដែរ។
១០. បង្រៀនកូនៗរបស់អ្នកដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅអោយចេះសំអាតកន្លែងសំងាត់ ឬកន្លែងខ្មាសអៀនរបស់ពួកគេអោយបានត្រឹមត្រូវ។ ហាមប្រាមពួកគេមិនអោយនរណាម្នាក់ប៉ះតំបន់ទាំងនោះឡើយសូម្បីតែអ្នកជាម្តាយឳពុកក្តី(ត្រូវចងចាំថាសប្បុរសធម៌ចាប់ផ្តើមពីក្នុងផ្ទះជាមួយនឹងអ្នក)។
១១. ហាមឃាត់សម្ភារៈខ្លះៗ ឬរបស់ដែលអ្នកគិតថាទាក់ទងនឹងការគំរាមកំហែងដល់កូនៗរបស់អ្នក (រួមបញ្ចូលទាំង តន្រី្ត ភាពយន្ត មិត្តភក្កិ ឬក្រុមគ្រួរសារ)
១២. បង្រៀនកូនរបស់អ្នកអោយឈរអោយឆ្ងាយពីហ្វូងមនុស្សដោយអោយហេតុផលសមស្របទៅពួកគេ។
១៣. នៅពេលដែលកូនរបស់អ្នកត្អូញត្អែរអំពីនរណាម្នាក់សូមកុំនៅស្ងៀមអំពីរឿងនេះអោយសោះ។ លើកយកករណីនេះមកពិភាក្សាហើយបង្ហាញថាអ្នកអាចការពារពួកគេបាន។
ដើម្បីក្លាយជាឪពុកម្តាយល្អអ្នកត្រូវបង្រៀនកូនៗរបស់អោយបានត្រឹមត្រូវហើយត្រូវចងជានិច្ចថា “ជីវិតមនុស្សគឺវែងឆ្ងាយ បើមានបញ្ហាតាំងពីគេនៅក្មេងគឺវាអាចជាស្រមោលអន្ទោលតាមប្រាណរហូតដល់ពួកគេចាស់ទៅ”។
SOURCE: Smarties "The Fitness Studio" Thank you for sharing a value article.
បកប្រែដោយ៖ weone shop