ចូលឆ្នាំ ២០២០ ភ្លាម យីអ៊ុន G-Devithឡើងខ្ពស់ខណៈទទួលបានការងារជាអ្នកដំណាងផលិតផលពីរតែម្ដង!

ភ្នំពេញ៖ គ្រាន់តែឈានចូលឆ្នាំ២០២០ មិនទាន់បានប៉ុន្មានផង តារាចម្រៀងពូកែរ៉េប កម្ពស់សង្ហាលោក ងួន ចាន់ដេវីដ (G-Devith) ហាក់មានយីអ៊ុនខ្ពស់ ខណៈលោកបានក្លាយជាអ្នកដំណាងផលិតផលពីរ ស្របគ្នា ហើយសុទ្ធតែជាផលិតផលដែលមកដល់ថ្មីដូចគ្នា។

61157028_2273526726074527_1982047864309678080_o

ថ្មីៗនេះគេឃើញ ក្រុមហ៊ុនទូរស័ព្ទ Realme បានបង្ហោះរូបភាពរបស់លោក G-Devith អមជាមួយសារបញ្ជាក់ថា លោកបានក្លាយជាអ្នកដំណាងផលិតផលរបស់ Realme ហើយ ហើយក៏ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនភេសជ្ជៈ ​Sting ក៏បានបង្ហោះសារដែលបញ្ជាក់ពីអ្នកដំណាងរបស់ក្រុមហ៊ុននេះផងដែរ ខណៈដែលរូបថតពាក់វែនតាពណ៌ខ្មៅ អមជាមួយកំប៉ុង Sting រសជាតិថ្មី នៅក្នុងដៃលោក G-Devith នោះផងដែរ។

81680498_2712947275465801_5263644899860807680_o

82001476_2526164550999617_4778062958301282304_o

គួររំលឹកផងដែរថា លោក G-Devith ហាក់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្រោយចាប់ដៃគូជាមួយគូស្នេហ៍របស់លោក កញ្ញា ទេព បូព្រឹក្ស ក្នុងបទចម្រៀងថ្មីៗនេះ ខណៈអ្នកគាំទ្រមិនតិចនាក់កំពុងរង់ចាំដំណឹងពីគូស្នេហ៍មួយគូនេះ ថាតើពួកគេសម្រេចកាន់ដៃគ្នាដើរចូលរោងការនៅថ្ងៃណា៕

75258634_2564401870320343_2596911040193101824_o

81442388_2691249194302276_8329673657060163584_o