ចេះតែឆ្ងល់ថាអ្នកឡើងទម្ងន់​រហូត តែមិនដឹងពីមូលហេតុមែនទេ? នេះជាចំលើយ

អត្រាខ្ពស់ដែលនាំឱ្យអ្នកឡោះងទម្ងន់ឥតឈប់ឈរ គឺអាចបណ្តាលមកពីទម្លាប់​ ដែលអ្នកនឹកស្មានមិនដល់ទាំងនេះគឺ÷

ទាំងនេះទម្លាប់អាក្រក់​ ៣ ធំៗដែលធ្វើអោយអ្នកឡើងគីឡូហួសកំណត់:

១. ផឹកទឹកក្រូចមានហ្គាស

រាល់ពេលអស់កម្លាំង​ នឿយហត់​ មនុស្សភាគច្រើន​ តែងតែជ្រើសរើសយកភេសជ្ជៈដែលមានផ្ទុកជាតិហ្គាស​ ផឹកវាដើមី្បបំពេញនូវថាមពល។ ប្រសិនបើអ្នកឧស្សាហ៍ផឹកទឹកក្រូចមានហ្គាស យូរៗទៅរង្វង់ចង្កេះរបស់អ្នកនឹងរីកធំជាងមុន​ និងបង្កើនកម្រិតជាតិស្ករក្នុងខ្លួនអ្នក។

SODA 1

២. គេងច្រើនពេក

ជាធម្មតាការគេង 7​ ទៅ​ 8​ម៉ោង​ ទើបធ្វើឲ្យយើងមានសុខភាពល្អទាំង អារម្មណ៍​ និងខួរក្បាល។ តែបើអ្នកគេងលើសពីនេះ វាមិនត្រឹមតែធ្វើឲ្យ​ អ្នក​មានអារម្មណ៍​ថាធីងធោងនោះទេ តែវាក៏ធើ្វឲ្យអ្នកឡើងទម្ងង់ហួសកំណត់ដែរ។ ពីព្រោះការដុតបំបែកកាឡូរី​ នៅក្នុងខ្លួន​ គឺមិនបានបំបែកទៅជាថាមពលឡើយ​ គឺវានឹងក្លាយទៅជាខ្លាញ់ទាំងអស់។

513b275a 5b0c 494e 8921 2e95211e3752 Shutterstock 1491354791

៣. នៅដាច់យប់

នៅពេលអ្នកនៅដាច់យប់​ អរម៉ូនរបស់អ្នកគឺមានដំណើរការយឺត​ ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខុស​ធម្មតា​ ជាពិសេសគឺឃ្លានរបស់ផ្អែម។ បើអ្នកនៅតែរក្សាទម្លាប់បែបនេះ​ អ្នកនឹងញៀនរបស់ផ្អែមរាល់យប់​ ដូច្នេះវានឹងធ្វើឲ្យអ្នកគ្រប់គ្រងទម្ងន់ខ្លួនឯងលែងបាន៕

O1AJ9qDyyJNSpZWhUgGYc3MngFqoAMzZGSKp4ENZuGspoDmzn

អត្ថបទដោយ៖ ​Kong  Rath