ឈប់រស់នៅដោយច្រណែនឈ្នានីសអ្នកដទៃ ព្រោះអ្នកដែលតែងតែនិយាយឌឺដងគេថាគ្មានអ្វីអស្ចារ្យ ​ភាគច្រើនសុទ្ធតែគ្មានរបស់ទាំងអស់នេះ!

សព្វថ្ងៃនេះដោយសារតែបណ្តាញសង្គមមានការបើកចំហច្រើន ​មនុស្សទាំងអស់សុទ្ធតែមានសិទ្ធបញ្ចេញមតិរៀងៗខ្លួនទៅតាមការគិត។ ​តែការផ្តល់សិទ្ធសេរីភាពជ្រុល បានធ្វើឱ្យមនុស្សមួយចំនួនមានអំនួតលើខ្លួនឯង ​បន្តការរិះគន់ដោយគ្មានការពិចារណា ​ដោយការរិះគន់ភាគច្រើនមិនមែនជាការស្ថាបនានោះទេ ​តែជាការរិះគន់នៅក្នុងន័យជនពន្លិច  ច្រណែន ​និងឈ្នានីសទៅវិញ។

នេះជា ​៧ចំណុចនៃការរិះគន់របស់មនុស្សមួយចំនួនដែលតែងតែដៀលគេថាគ្មានអ្វីអស្ចារ្យ ​តែមិនមានដូចគេ  ដោយបកស្រាយដោយ បណ្ឌិត គីម ហ៊ាង ៖

១. សញ្ញាបត្រ័បណ្ឌិត មានអីអស្ចារ្យ តែភាគច្រើននៃអ្នកនិយាយអញ្ចឹង គឺអត់មានសញ្ញាបត្រ័បណ្ឌិតទេ!

២. គោរមងារ ឧកញ៉ា មានអីអស្ចារ្យ តែភាគច្រើននៃអ្នកនិយាយអញ្ចឹង គឺអត់មានគោរមងារ ឧកញ៉ា ទេ!

៣. គ្រឿងឥស្សរយស ជាតូបការ មានអីអស្ចារ្យ តែភាគច្រើននៃអ្នកនិយាយអញ្ចឹង គឺអត់មានគ្រឿងឥស្សរយស ជាតូបការ ទេ!

៤. ឋានៈ ដែលទទូលងារជា ឯកឧត្តម មានអីអស្ចារ្យ តែភាគច្រើននៃអ្នកនិយាយអញ្ចឹង គឺអត់មានងារជា ឯកឧត្តម ទេ!

៥. ឡាន Roll Royce វីឡាស្កឹមស្កៃ លុយច្រើនៗ ... មានអីអស្ចារ្យ តែភាគច្រើននៃអ្នកនិយាយអញ្ចឹង គឺអត់មានទេ!

៦. បើមិនជឿ សូមកុំប្រមាថ ព្រោះចំណេះដឹង ឋានៈ បុណ្យសក្តិ ទ្រព្យសម្បត្តិ ... មិនមែនបានដោយសាររើសពីលើមេឃទេ!

៧. តោះ ខំរៀនអោយចេះ ខំរកអោយមាន ខំធ្វើទង្វើល្អអោយគេស្រលាញ់ ហើយឈប់ទៅច្រណែនឈ្នានីសអ្នកដ៏ទៃ ដែលល្អជាង ចេះជាង មានជាង និងឡូយជាងខ្លួនទៅ!

ដោយ៖ បណ្ឌិត គីម ហ៊ាង