ឃើញភ្លាមរំភើបស្ទើរស្រក់ទឹកភ្នែកនូវទឹកចិត្តស្វាមី! ​នេះជាកាដូបន្តិចបន្តួចសម្រាប់ប្រពន្ធដែលឆ្លងកាត់ការនឿយហត់លំបាកពពោះ និងសម្រាលកូនស្រីយ៉ាងគួរឱ្យស្រលាញ់ – Kalib9 ជីវិតកម្សាន្ត | Pelklas

ឃើញភ្លាមរំភើបស្ទើរស្រក់ទឹកភ្នែកនូវទឹកចិត្តស្វាមី! ​នេះជាកាដូបន្តិចបន្តួចសម្រាប់ប្រពន្ធដែលឆ្លងកាត់ការនឿយហត់លំបាកពពោះ និងសម្រាលកូនស្រីយ៉ាងគួរឱ្យស្រលាញ់

ជាការពិតណាស់ ​ជិវិតរបស់មនុស្សស្រីម្នាក់ៗ ​តែងតែមានភាពលះបង់ជានិច្ចសម្រាប់ក្រុមគ្រួសារ ​ស្វាមី ​និងការលះបង់ការឈឺចាប់ពពោះ  ៩ខែ ​១០ថ្ងៃ រហូតដល់ថ្ងៃសម្រាលកូនប្រកបដោយការលំបាកខ្ពស់។

ការលះបង់ និងការលំបាកភាពជាមនុស្សស្រី  មិនសូវជាត្រូវបានបុរសៗមើលឃើញឡើយ ដោយពួកគេយល់ថាជាកិច្ចការ ​និងភារកិច្ចរបស់មនុស្សស្រីគ្រប់រូប ​តែបើបានជួបបុរសដែលដឹងសុខទុក្ខ ​និងការលំបាកមនុស្សស្រី នារីម្នាក់នោះពិតជាសំណាងខ្លាំងណាស់។

ជាក់ស្តែង  បុរសជាប្តីមួយរូបបានធ្វើឱ្យគ្រប់គ្នាកោតសរសើរខ្លាំង ​ដោយគាត់ហាក់មានការយល់ដឹងពីសុខទុក្ខនារីជាប្រពន្ធខ្លាំង ​ទោះមិនបានជួយអ្វីបានច្រើនទាំងការឈឺចាប់ពេលប្រពន្ធពពោះ និងសម្រាល ​តែគាត់បានធ្វើរឿងមួយភ្ញាក់ផ្អើលរហូតធ្វើឱ្យប្រពន្ធសឹងតែស្រក់ទឹកភ្នែកនូវកាដូលើកទឹកចិត្តនឹកស្មានមិនដល់។

យោងតាមរយៈ គណនី ហ្វេសប៊ុកឈ្មោះ Chhay ll បានសរសេររៀបរាប់ឱ្យដឹងថា៖ « កាដូរសំរាប់ប្រពន្ធរបស់បង ក្រោយគាត់សម្រាលរួច ៩ខែ ១០ថ្ងៃ គាត់ហត់ហេីយ ខំពពោះ កាដូរនេះ សងជំនួសថ្ងៃខួបគាត់ ហេីយក៏ជាកាដូរ ដែលខំបង្កេីតកូនស្រីគួរអោយស្រលាញ់ដល់បង។ I love you ma wife Carmela Ben គីមអុី »។

1

3

នេះទើបគេហៅថាប្តីល្អ ​ចេះយកអាសារគ្នា  អាណិតស្រលាញ់គ្នាពិតប្រាកដមែន ​សង្ឃឹមថាបុរសៗទាំងឡាយដទៃ ​មេត្តាអាណិតស្រលាញ់នារិជាសង្សារ ​ឬប្រពន្ធឱ្យបានច្រើន ហើយព្យាបាលយល់ចិត្ត និងផលពិបាករបស់មនុស្សស្រីបែបនេះផង  មិនចាំបាច់តែកាដូទេ ​ត្រឹមការយល់ចិត្ត ​ពាក្យសម្តីលួងលោមលើកទឹកចិត្តក៏ជារឿងពិសេសទៅហើយ៕

7

2

4

5