រឿងមួយចំនួន ដែលគួរយល់ដឹងមុនសម្រេចចិត្តថែសម្រស់ដោយប្រើ ឈា មខ្លួនឯងចាក់បញ្ចូល ឬហៅថាវិធី PRP

ការកែសម្រស់ដោយការប្រើឈាមរបស់ខ្លួនឯង មានឈ្មោះថា  PRP (Platelet Rich Plasma) ​ត្រូវបានគេពេញនិយមនៅក្នុងពេលបច្ចុប្បន្ន នេះក្នុងគ្លីនិចកែសម្ផស្ស  និងហាងកែសម្រស់នានា ​សូម្បីតែពេលនេះនៅស្រុកខ្មែរយើង ​ក៏មានការថែសសម្រស់បែបនេះរីកលូតលាស់ខ្លាំងផងដែរ។

ការកែសម្រស់បែបនេះ ​ត្រូវបានគេដឹងថា ​ត្រូវបូមយក ឈា ម របស់ខ្លួនឯងមកប្រើប្រាស់តាមវិធីសាស្រ្តបច្ចេកវិទ្យា ​រួចចាក់បញ្ចូលក្នុងស្បែកមុខ ​ឬកន្លែងដែលមានបញ្ហាមួយចំនួនដើម្បីព្យាបាល។

Shutterstock_1244366338 1

ទោះបីជាវាជាវិធីដែលពេញនិយមថាមានប្រសិទ្ធភាពខ្ពស់ ​ព្រោះជា ឈា ម ខ្លួនឯងយ៉ាងណាដ៏ដោយ ​តែមុនសម្រេចចិត្តប្រើប្រាស់វិធីមួយនេះ ​អ្នកត្រូវមានការយល់ដឹងមួយចំនួនដូចខាងក្រោមសិន ៖

PRP ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ​ ១៩៨៧ សំរាប់

- ជំរុញការជាសះរបួស

- ក្នុងវិស័យពេទ្យធ្មេញ

- វិស័យបាក់បែកឆ្អឹងសន្លាក់សាច់ដុំ

- ក្នុងវិស័យកែរសម្រស់​ ដែលពេញនិយមបំផុត។

Platelet Rich Plasma បានដោយសាការបូម ឈា ម ពីសរសៃវ៉ែនដាក់ចូលក្នុងទីប ( Tube ) រួចយកទៅបង្វិលក្នុងម៉ាស៊ីនរយៈពេល ១៥នាទី ។

វានឹងបានជា ៣ផ្នែក រាប់ពីលើចុះក្រោមមាន:

1- Platelet POOR Plasma : PPP

2- Platelet RICH Plasma : PRP ជាផ្នែកដែលគេយកមកប្រើប្រាស់

3- Red Blood Cells : RBC

PRP Injection Knee TRSSI 2

# វាមានប្រយោជន៍អ្វីខ្លះ?

- វាមានផ្ទុកកត្តាកំណកឈាម ( Promote blood clotting )

- កត្តាលូតលាស់កោសិកាថ្មីៗ និងជួយបង្កើនល្បឿន ( Growth Factor )

- កាត់បន្ថយការរលាក ( Reduce Inflammatory )

- ធ្វើអោយរបួសឆាប់ជាសះ ( Promote Healing )

- មិនមានប្រតិកម្ម ព្រោះវាជាឈាមខ្លួនយើងផ្ទាល់ ( Autologous Transplantation )

# ការយកមកប្រើប្រាស់ក្នុងវិស័យកែសម្រស់មានដូចជា ៖

1- ព្យាបាលមុនស្នាម មុខខ្មួត មុខប្រហោង

2- ធ្វើអោយមុខភ្លឺរលោង

3- បណ្តឹងផ្ទៃមុខ បំបាត់ជ្រួញ

4- ព្យាបាលសក់ជ្រុះ​

5- ព្យាបាលការយារត្របកភ្នែក

Cortisone Or Plasma Which Is Better PRP

# មុនចាក់អ្នកត្រូវប្រុងប្រយ័ត្នដូចជា ៖

ផ្អាកការប្រើប្រាស់ថ្នាំពួក NSAIDs ៧ថ្ងៃមុន និងក្រោយចាក់ ដូចជា Ibuprofen, Diclfenac….Aspirin ជាដើម។

⚠️ផលវិបាកដែលអាចកើតមានគឺ​ ៖

- ការបង្ករោគ​ ( ក្លាយ ) នាំអោយខូចមុខលើសដើម

-មាន ការឈឺចាប់ខ្លាំង

# អ្នកគួរពិចារណាចំណុចដូចខាងក្រោមដើម្បីជៀសវាផលវិបាកក្រោយចាក់PRP

1- ត្រូវធ្វើជាមួយគ្រូពេទ្យដែលបានបណ្តុះបណ្តាលច្បាស់លាស់ និងមានបទពិសោធន៌

2- ធ្វើនៅកន្លែងដែលមានច្បាប់អនុញ្ញាត្តិ និងកន្លែងមានស្តង់ដាអនាម័យគ្មានមេរោគ

3- ធានាថាមិនឆ្លងរោគត្រលប់មកវិញ ទោះបីជាឈា ម ខ្លួនឯង ប៉ុន្តែអ្នកមានឧកាសឆ្លងពីឧបករណ៍ដែលពេទ្យប្រើប្រាស់ ។

# ដំណាក់កាលនៃការចាក់ PRP មាន ៖

- ពិនិត្យពិគ្រោះទូទៅ​, ពិនិត្យមុខ

- បូម ឈា ម

- គេត្រូវលាងសំអាតផ្ទៃមុខត្រូវធានាថាគ្មានមេរោគ​

- លេបថ្នាំបំបាត់ការឈឺចាប់ និង លាបថ្នាំស្ពឹក ពេលវាមានប្រសិទ្ធិភាពទើបចាប់ផ្ដើមចាក់

- បន្ទាប់ពីចាក់រួចភ្លាមអាចមានការឈឺចាប់មុខម្ជុលក្រោយអស់ជាតិថ្នាំស្ពឹក ត្រូវប្រើថ្នាំបំបាត់ការឈឺចាប់នៅផ្ទះ ៕​

Prp Treatment

ប្រភព៖  FamilyDoctor - គ្រូពេទ្យប្រចាំគ្រួសារ 3️⃣6️⃣ Doctor REMI.MD