បើក​ទំព័រ ១៦ ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ ២០២០ សិល្បករ​ខ្មែរ ៥ រូប​ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា

បើក​ទំព័រ ១៦ ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ ២០២០ សិល្បករ​ខ្មែរ ៥ រូប​ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា

ត្រឹម​រយៈ​ពេល ១៦ ​ថ្ងៃ​ដំបូង​នា​ខែ​មករា ឆ្នាំ ២០២០ នេះ រឿងរ៉ាវ​សោកសង្រេង​ជា​ច្រើន​បាន​កើត​ឡើង​មក​លើ​សិល្បករ សិល្បការនី​ខ្មែរ​ចំនួន ៥ រូប​ជា​បន្តបន្ទាប់។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

១.ការ​ទទួល​មរណភាព​ម្តាយ​របស់​លោក យូ នីស្កូ

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាល​ពី​អំឡុង​ថ្ងៃ​ទី ៧ មករា​កន្លង​ទៅ បងប្អូន​យើង​ជា​ច្រើន​បាន​បង្ហាញ​ការ​រំលែក​ទុក្ខ​និង​អាណិតអាសូរ​លោក យូ នីស្កូ​ជា​ពន់ពេក ព្រោះ​កន្លង​ទៅ​ទើប​តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្ទាល់​ខ្លួន ហើយ​ឥឡូវ​ត្រូវ​មក​បាត់បង់​ម្តាយ​ជា​ទី​ស្រលាញ់​ថែម​ទៀត។

២.ការ​ទទួល​មរណភាព​កូន​ប្រុស​បង្កើត​របស់​នាយ ក្តិប

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទន្ទឹម​នឹង​កំពុង​កើត​មាន​ជំងឺ​រាំរ៉ៃ សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង តារា​កំប្លែង​ជើង​ចាស់​លោក​ពូ ក្តិប ក៏​ស្រាប់​តែ​ជួប​ទុក្ខ​ធំ ត្រូវ​បាត់បង់​កូន​ប្រុស​ដែល​ជា​បង្គោល​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​គ្រួសារ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៩ មករា​កន្លង​ទៅ។

៣.ការ​ទទួល​មរណភាព​របស់​ប្អូន​ស្រី​នាយ ទុយ

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook ដែល​កាល​ពី​ថ្ងៃ​ទី ១០ មករា លោក ហេង ឡុង​បាន​បង្ហោះ​លើ​ទំព័រ Page របស់​ខ្លួន ជុំវិញ​ការ​ទទួល​មរណភាព​នៃ​ប្អូន​ស្រី​ជា​ទី​ស្រលាញ់​របស់​លោក អ៊ឹង រដ្ឋា ហៅ​ ទុយ ដែល​ស្លាប់​ដោយ​តែ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល។

៤.ករណី​ឃាតកម្ម​បង្ក​ឡើង​ដោយ​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង ពេជ្រ សូលីកា

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្តាយ​បង្កើត​របស់​ពេជ្រ សូលីកា បាន​ធ្វើ​មនុស្ស​សឹង​មួយ​ប្រទេស​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​បាន​សម្លាប់​ស្រ្តី​វ័យ ៥០ ឆ្នាំ​ម្នាក់​នៅ​ឯ​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំ​ពេញ ហើយ​រឿង​នេះ​បាន​ផ្ទុះ​នៅ​ថ្ងៃ​ទី ១៣ មករា។

យ៉ាងណាមិញ សូ លីកា ដែល​រក​ថ្ម​បាក់​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នាង​ក៏​ទទួល​បាន​សារ​លើក​ទឹកចិត្ត និង​ក្តី​អាណិតអាសូរ​ពី​បងប្អូន​អ្នក​គាំទ្រ និង​ជា​ពិសេស​គឺ​មិត្ត​ក្នុង​វិស័យ​សិល្បៈ​ផ្ទាល់​ជា​បន្តបន្ទាប់។

៥.មរណភាព​នៃ​ស្វាមី​របស់ ឡោម លក្ខិណា

9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មករា ឆ្នាំ ២០២០ ស្វាមី​របស់​តារា​ស្រី ឡោម លក្ខិណា បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​សារ​រថយន្ត​ធុន​ធំ​បើក​មុក​រថយន្ត Pruis របស់​ជន​រង​គ្រោះ​ផ្ទាល់។ ការ​បាត់បង់​ស្វាមី​ទាំង​វ័យ​ក្មេង​អាយុ​ ៣០ ស្តើង​រូប​នេះ ក៏​កំពុង​ធ្វើ​ឲ្យ​មហាជន​មាន​ក្តី​អាណិតអាសូរ​ចំពោះ​តារា​សម្តែង​ស្រី ឡោម លក្ខិណា​ជា​ខ្លាំង ព្រោះ​នាង​ក៏​កំពុង​ជាប់​ឈាម​មួយ​ដំណក់​ដែល​ជា​កូន​តូច​នៅ​នឹង​ដៃ​ទៀត​នោះ៕

Loading...