ពេជ្រ សូលីកា៖ “ម៉ាក់​គឺ​ជា​ម៉ាក់​ដែល​មិន​ល្អ​ក្នុង​កែវភ្នែក​អ្នកដទៃ តែ​ម៉ាក់​គឺ​ជា​ម៉ាក់​ដែល​ល្អ​បំផុត​ក្នុង​កែវ​ភ្នែក​កូន”

ពេជ្រ សូលីកា៖ “ម៉ាក់​គឺ​ជា​ម៉ាក់​ដែល​មិន​ល្អ​ក្នុង​កែវភ្នែក​អ្នកដទៃ តែ​ម៉ាក់​គឺ​ជា​ម៉ាក់​ដែល​ល្អ​បំផុត​ក្នុង​កែវ​ភ្នែក​កូន”

មិន​ខុស​ពី​ពាក្យ​ដែល​គេ​តែងតែ​និយាយ​ថា ទោះ​ម្តាយ​ឆ្កួត​ម្តាយ​ជា​ក៏​នៅ​តែ​ជា​ម្តាយ​របស់​យើង។ រឿងរ៉ាវ​របស់​ពេជ្រ សូលីកា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ចាក់​ចំ​ក្រអៅ​បេះដូង​មហាជន​ជា​ច្រើន ដោយ​ទន្ទឹម​នឹង​បង្ហាញ​ការ​អាណិតអាសូរ​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ហើយ​នោះ ទៀត​សោត​ក៏​អាណិត​ដ៏ សូលីកា ដែល​ជា​កូន​ស្រី​ទើប​រង​ថ្ម​បាក់​ជា​បន្តបន្ទាប់​នេះ​ផង​ដែរ។

82292077_524049264871882_2574631966791958528_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
81267890_516048799005262_7709812522223665152_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្មាន​នាទី​មុន​នេះ ពេជ្រ សូលីកា​បាន​បង្ហោះ​សារ​កម្សត់​មួយ​នៅ​លើ​បណ្តាញ​សង្គម​នៃ​ទំព័រ​ផ្លូវការ​មាន​អ្នក Like ជាង ៥០ មុឺន​នាក់​ថា៖ ”

ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន 🙏🏻
ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមកហត់លំបាកជាមួយម៉ាក់ដែរ កូនមិនខ្លាច នឹងគេហៅកូនថា ជា កូន ឃាតករ ឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែជាមនុស្សស្រីធម្មតា នឹង ល្អម្នាក់ សំរាប់កូនៗ
តែប៉ុនណ្ណោះ។

មានសម្ដីខ្លះបានលើកឡើងថា អ្នកស្លាប់ទៅហើយ ចង់សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរ
បន្តែចង់អោយដឹងថា សំរាប់អ្នកនៅរស់ ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជីវិតក៏ពិតមែន បន្តែជីវិតដែលនៅសល់បន្តហ្នឹង រស់នៅតាមរបៀបណា
អ្នកដែលមានជីវិតគឺមានតែបន្តទទួលកម្មដែលខ្លួនបានសាង
ចឹងហើយ ពាក្យសុំទោស រឺ ពាក្យស្ដាយក្រោយ
ដែលបានខំប្រើទៅយ៉ាងណា សំរាប់អ្នកដែលគិតថាគ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៌ដដែលចឹង គ្មានអ្វីក្រៅពី អហោសិកម្ម អោយគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ៕

ឥឡូវនេះអ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់
គឺកូនមានតែដាក់បាត ធ្វើបុណ្យ ឧទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ ៕

នេះជារូបអនុស្សាវរីយ៍ចុងក្រោយរបស់ម្ដាយកូនយើង ក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសេរីសួស្ដីរបស់កូន
ទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន ៕

សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នក
ព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ៕ សូមទានជ្រាប🙏🏻

សូមអរគុណ បងប្អូនទាំងអស់គ្នា សំរាប់ការ ផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំ នឹង កូនខ្ញុំ មានទាំងការផ្ញើសារ នឹង comment លើកទឹកចិត្ត បារម្មណ៍ សួរសុខទុក្ខ ជាច្រើន
ហើយក៏សុំអភ័យទោសផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា បន្តែរាល់ការផ្ញើមក គឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់ អរគុណដែល ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្ដៅ នឹង រឹងមាំ បន្តដំណើរជីវិតនេះ ទៅមុខទៀត”។

80703302_506222016654607_5988708591438135296_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
73475298_461526151124194_3311736539054080000_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
73306679_461525961124213_8265628152714231808_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Pich Solikah

Loading...