បរទេសមែនតែច្បាស់លាស់របស់គេ! ខែនេះឆ្នាំមុនហោះទៅចោលឡើងយូរ ដល់មកវិញភ្លាមប្រាប់ថាឈប់ទៅណាម្នាក់ឯងទៀតហើយរៀបការមួយគ្នាទៅ – Kalib9 ជីវិតកម្សាន្ត | Pelklas

បរទេសមែនតែច្បាស់លាស់របស់គេ! ខែនេះឆ្នាំមុនហោះទៅចោលឡើងយូរ ដល់មកវិញភ្លាមប្រាប់ថាឈប់ទៅណាម្នាក់ឯងទៀតហើយរៀបការមួយគ្នាទៅ

ស្នេហាពិតជាមិនប្រកាន់វណ្ណៈ ​ជាតិសាសន៍ ​និងពណ៌សម្បុរឡើយ  ឱ្យតែមនុស្សពីរនាក់ចេះស្រលាញ់គ្នា  ជឿជាក់លើគ្នា ​និងអាចសាងអនាគតរួមគ្នាបាន ​ដោយសព្វថ្ងៃនេះមានគូស្នេហ៍មិនតិចនាក់នោះទេ ​សុទ្ធតែមានស្នេហាឆ្លងប្រទេស ​ឬសាងស្នេហ៍ជាមួយជនបរទេសក៏មាន។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍ខុសជាតិសាសន៍មួយគូទៀតហើយ ​បានឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើន  រហូតយល់ចិត្តគ្នា  និងបានដៃគ្នាចូលរោងការឆាប់ផងដែរ ឯប្រវត្តិស្នេហ៍ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង។

82505704_639929136777763_4748756601144344576_n

តាមរយៈគណនីហ្វេសប៊ុកអនាគតកូនក្រមុំដែលមានឈ្មោះ Socheata Toth បានរៀបរាប់ថា៖ «  ខែនេះឆ្នាំមុន គេហោះទៅចោលឯងឡើងយូរ ដល់ពេលមកវិញភ្លាម ហើយប្រាប់ថាឈប់ទៅណាម្នាក់ឯងទៀតហើយ រៀបការមួយគ្នាទៅ 🤔

មិនដែលសន្យា ក៏មិនដែលចេះស្វីត ឬនិយាយច្រើនទេ គឺធ្វើអោយមើលតែម្តង🙏💕 😂

អរគុណដែល៣ឆ្នាំមកនេះមិនដែលធ្វើអោយយំ តែចូលចិត្តញ៉ោះអោយខឹង 😂😆

I never believed in Long Distance Relationship until I met you Bros Bence 💛💙

*** ខែ៧ ឆ្នាំមុនទទួលបានពាក្យជូនពរអោយបានប្តីឆាប់ៗ ឥលូវបានសម្រេចហើយ ជួបគ្នាខែក្រោយណាបងប្អូនជាទីស្រលាញ់😂💕😘 ​»៕

S 1

82623027_639943160109694_4950194415617441792_o