(គួរអាន) ហេតុផល ៧យ៉ាងដែលធ្វើឱ្យបុគ្គលិកសម្រេចលាចេញពីការងារ ទោះបីគេស្រលាញ់ការងារប៉ុនណាក៏ដោយ!

(គួរអាន) ហេតុផល ៧យ៉ាងដែលធ្វើឱ្យបុគ្គលិកសម្រេចលាចេញពីការងារ ទោះបីគេស្រលាញ់ការងារប៉ុនណាក៏ដោយ!

ក្នុងជីវិតការងារ អ្នកណាក៏តែងជួបប្រទះបរិបទផ្សេងៗគ្នា ទៅតាមក្រុមហ៊ុនដែលគេកំពុងធ្វើការ។ ការសម្រេចចិត្តចាកចេញពីក្រុមហ៊ុនដែលកំពុងធ្វើ ពេលខ្លះអាចជារឿងល្អ ដែលបុគ្គលិកសម្លឹងឃើញ​កន្លែងថ្មីដែលអាចអភិវឌ្ឍន៍ខ្លួន និងទទួលបានប្រាក់ខែច្រើនជាងនៅកន្លែងចាស់។ តែនេះគ្រាន់ជាហេតុផលមួយ ដែលធ្វើឲ្យបុគ្គលិកសម្រេចចិត្តដើរចេញពីកន្លែងចាស់ប៉ុណ្ណោះ ប៉ុន្តែហេតុផលមួយចំនួនទៀត ដែលធ្វើឱ្យបុគ្គលិសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនដែលគេស្រលាញ់ ឬជំនាញដែលគេស្រលាញ់ ដោយសារតែរឿងមួយចំនួនដូចខាងក្រោម៖

១. ការមើលងាយ និងមិនឱ្យតម្លៃដល់បុគ្គលិក
គ្រប់បុគ្គលិកធ្វើការ តែងត្រូវការប្រាក់ខែជាធម្មតា ប៉ុន្តែប្រាក់ខែមិនមែនជារឿងតែម៉្យាងនោះទេ ព្រោះបរិយាកាសក្នុងការធ្វើការ ការផ្ដល់តម្លៃពីថ្នាក់ដឹកនាំ និងថ្នាក់លើ ជារឿងដែលធ្វើឱ្យបុគ្គលិកកាន់តែស្រលាញ់ក្រុមហ៊ុនជាដើម។ បុគ្គលិកជាច្រើនសម្រេចដើរចេញពីកន្លែងធ្វើការពីការងារដែលខ្លួនស្រលាញ់ ទៅប្រកបរបរ ឬក្រមហ៊ុនផ្សេង ដោយសារការមិនផ្ដល់តម្លៃពីថ្នាក់ដឹកនាំ និងក្រុុមការងារនេះឯង។

Upset Office Manager Packing The Box And Leaving The Office
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ការមិនតម្លើងតួនាទី
ជាទូទៅ ការងារបើបុគ្គលិកបានប្រឹងប្រែងបានប្រសើរ ហើយក្រុមហ៊ុនក៏បានរីកចម្រើនដែរ គេតែងគិតគូដល់បុគ្គលិកដែលបានជួយដល់ក្រុមហ៊ុនយ៉ាងច្រើន ក៏ដូចជាបុគ្គលិកដែលធ្វើការបានយូរផងដែរ។ ការធ្វើការរាប់ឆ្នាំមិនបានតម្លើងតួនាទី ឬប្រាក់បៀរវត្សន៍សោះ ហើយបែរជាទៅតម្លើងតួនាទីអ្នកផ្សេង ដែលមិនសូវធ្វើការ វាជាការអន់ចិត្តមួយដែលធ្វើឱ្យបុគ្គលិកសម្រេចចិត្តចាកចេញពីក្រុមហ៊ុនផងដែរ។

Young Business Man Sitting Working Laptop Tired Bored Making Timeout Gesture Needs Stop Because Work Stress Time Concept_1187 15910
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ការធ្វើការហួសកំណត់
ការធ្វើការ ជាធម្មតាបុគ្គលិកត្រូវការ ៨ម៉ោង ក្នុងមួយថ្ងៃ និង ៦ថ្ងៃ ក្នុងមួយសប្ដាហ៍។ ការធ្វើការលើសកំណត់ដោយមិនទទួលបានប្រាក់បៀរវត្សបន្ថែម ក៏ជាមូលហេតុមួយដែលធ្វើឱ្យបុគ្គលិកលាឈប់ផងដែរ។

Overtime Woman
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. មិនទទួលស្គាល់ស្នាដៃបុគ្គលិក
ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ក្នុងការធ្វើការជាប្រចាំបែរជាមិនទទួលបានការទទួលស្គាល់ស្នាដៃ ហើយបែរជាទទួលបានស្នាដៃទៅអ្នកផ្សេង ក៏ជាមូលហេតុមួយផងដែរ។

៥. គ្មានការទុកចិត្តបុគ្គលិក
ធម្មតាបុគ្គលិកធ្វើការនៅកន្លែងធ្វើការ តែងទុកក្រុមហ៊ុនដូចជាផ្ទះ ដែលពេលខ្លះគេធ្វើការរហូតដល់យប់ជ្រៅ ក៏មាន ប៉ុន្តែបើការធ្វើការហួសកំណត់ ហើយបែរជាលេចលឺពាក្យមិនល្អពីការបាត់របស់ ឬបញ្ហាអ្វីផ្សេងៗវិញនោះ វាជាការធ្វើឱ្យបុគ្គលិកអស់អារម្មណ៍ក្នុងការធ្វើការផងដែរ។

៦. គិតគូ ឬតម្លើងតួនាទីតែអ្នកនៅក្បែរ
ការតម្លើងតួនាទី ទៅដល់អ្នកដែលតែងយកចិត្តថ្នាក់ដឹកនាំ ហើយមិនបានខ្វល់ពីអ្នកដែលខិតខំធ្វើការ ជារឿងដែលក្រុមហ៊ុនច្បាស់ណាស់នឹងបាត់បង់បុគ្គលិកម្ដងបន្តិចៗ។

៧. តួនាទី និងភារកិច្ចច្រើនហួសកំណត់
ការធ្វើការងារ​ដោយដាក់មុខងារ និងតួនាទីឱ្យបុគ្គលិកធ្វើការ​ច្រើនហួសកំណត់ ដែលមិនសមរម្យជាមួយប្រាក់ខែ ក៏ជាមូលហេតុដែលធ្វើឱ្យបុគ្គលិកសម្រេចចិត្តចាកចេញពីក្រុមហ៊ុនដែលខ្លួនស្រលាញ់ក៏ថាបាន៕

Image
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Top Dos Donts When Its Time To Resign From Your Job
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Hand Of A Businessman Hands Over A Resignation Letter
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...