គំនិតគួរពិចារណា៖ មកស្វែងយល់អំពីរឿងនិទានពីចានបែក ពីប្រទេសជប៉ុន!

គំនិតគួរពិចារណា៖ មកស្វែងយល់អំពីរឿងនិទានពីចានបែក ពីប្រទេសជប៉ុន!

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុន តែងមានទំនៀមទម្លាប់ដ៏ប្រសើរជាច្រើន ដែលគួរឱ្យស្ងើចសរសើរ ដោយសារតែការយល់ដឹងដ៏ល្អ និងអត្តចរិតដ៏គួរឱ្យយកតម្រាប់តាមរបស់ប្រទេសនេះ បានធ្វើឱ្យពិភពលោក តែងចាប់អារម្មណ៍ប្រទេសជប៉ុនជារឿយៗ។

Screen Shot 2019 03 15 At 11.05.00 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្ងៃនេះ សូមលើកយករឿងនិទានមួយដែលទាក់ទងនឹង សិល្បៈប្រើប្រាស់កម្ទេចមាស ផ្លាទីន ប្រាក់ ទង់ដែង ឬសំរឹទ្ធ មកផ្សារភ្ជាប់គ្នាជាមួយនឹងបំណែកចាន នៅកន្លែងដែលបែកបាក់ ដើម្បីឱ្យវាមានសភាពដូចដើម។  សិល្បៈផ្សារភ្ជាប់ចានបែក នេះវាបានធ្វើឱ្យរបស់ដែលបែកបាក់ទៅហើយកាន់តែស្រស់ស្អាតជាងមុនដោយសារតែ នៅតាមកន្លែងផ្គុំទាំងនោះ មានពណ៌មាស រំលេចចេញយ៉ាងស្រស់ស្អាត ដែលត្រូវបានគេហៅថា Kin Tsugi (金継ぎ, “golden joinery”) ដែលអត្ថន័យប្រែថា ការរួមបញ្ចូលជាមួយនឹងមាស។

Screen Shot 2019 03 15 At 10.49.14 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2019 03 15 At 10.49.26 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទង្វើនេះ ស្ដែងឱ្យយើងយល់ថា ទោះបីជាជីវិតយើងធ្លាប់ជួបរឿងមិនល្អ ធ្វើខុស ជួបប្រទះនឹងរឿងរ៉ាវជាច្រើន បូករួមទាំងភាពល្វីងជូរចត់ បរាជ័យ ឬបាក់ទឹកចិត្តជាដើមក៏ដោយ ប៉ុន្តែយើងនៅតែអាចប្រែក្លាយ រឿងទាំងនោះឱ្យប្រសើរឡើងវិញ ព្រោះរឿងរ៉ាវដែលយើងបានឆ្លងកាត់ទាំងអស់ ប្រៀបដូចជាមាស ដែលមករួមស្រោបលើខ្លួនយើង ផ្ដល់សោភណ្ឌភាពនៃជីវិតយើងឱ្យកាន់តែប្រសើរថែមទៀត។

ការស្វែងយល់ពីកំហុស និងភាពបរាជ័យទាំងឡាយដែលយើងបានជួបកន្លងមក វានឹងធ្វើឱ្យយើងរឹងមាំ និងផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងដើម្បីអាចតស៊ូបានតទៅមុខទៀត ពីព្រោះក្រោយចានដែលបែកបាក់ទៅហើយ នៅតែគេអាចយកមកប្រើប្រាស់បន្ត ហើយបន្ថែមសោភណ្ឌភាពលើសពីមុនថែមទៀតផង៕

ទស្សនាវីដេអូនៅទីនេះ៖

Loading...