លឺ​តៗ​គ្នា​ថា​គេ​គាស់​រូប​តោ ស្ពាន​ថ្ម​នៅ​បាត់ដំបង ដើម្បី​ស្វែងរក​កំណប់? ពេល​នេះ​រដ្ឋបាលខេត្ត​ចេញ​បកស្រាយ​ហើយ

លឺ​តៗ​គ្នា​ថា​គេ​គាស់​រូប​តោ ស្ពាន​ថ្ម​នៅ​បាត់ដំបង ដើម្បី​ស្វែងរក​កំណប់? ពេល​នេះ​រដ្ឋបាលខេត្ត​ចេញ​បកស្រាយ​ហើយ

ទន្ទឹម​នឹង​ការ​កែលំអ​និង​សាងសង់​បន្ថែម​នៅ​ស្ពាន​ថ្ម​ថ្មី​មួយ​ទៀត​នៅ​ជាប់​ស្ពាន​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម ក៏​ស្រាប់​តែ​មាន​ផ្ទុះ​ព័ត៌មាន​មួយ​ចំនួន​រិះគន់​ដែល​ចុះ​ផ្សាយ​ការ​សាងសង់​ស្ពាន​ថ្មី​ក្បែរ​ស្ពាន​ចាស់ និង​គាស់​រូប​តោ​នៅ​ក្បែរ​នោះ​គឺ​ដើម្បី​ស្វែងរក​កំណប់។

ក្រោយ​ឃើញ​ព័ត៌មាន​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ចេញ​មក​ច្រាន​ចោល​ភ្លាមៗ​ថា​វា​ជា​ព័ត៌មាន​បំភ្លៃ​និង​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។

រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៦ មករា ឆ្នាំ ២០២០ នេះ​ថា៖ ”

សូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ថ្មីៗមានគេហទំព័រព័ត៌មានមួយចំនួនបានចុះផ្សាយនូវព័ត៌មានមិនពិត ដោយបានបំផ្លើសថាមានការរិះគន់ការសាងសង់ស្ពាន និងគាស់រូបតោចោល ថាជាការស្វែងរកកំណប់ ។ តែផ្ទុយទៅវិញការកសាងសង់ស្ពាននេះគឺមានការគាំទ្រជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការសាងសង់ស្ពានថ្មថ្មីមួយបន្ថែមទៀតនៅក្បែរគ្នា ដែលរក្សានៅលំនាំដើមដូចស្ពានថ្មចាស់ ។ មួយវិញទៀតក៏មិនមានការគាស់រូបតោចោលដើម្បីស្វែងរកកំណប់នោះដែរ ។ ជាក់ស្តែងការសាងសង់មិនមានការបិទបាំង ឬក៏ហាមឃាត់មិនឲ្យមើលនោះទេ។

82099920_2264685306966805_7105282646812393472_o (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82099920_2264685306966805_7105282646812393472_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82207040_2264686310300038_522141141269741568_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82469040_2264686143633388_6867080578005467136_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82577803_2264686283633374_6790609243645935616_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ”៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

Loading...