អានហើយភ្ញាក់ខ្លួននូវចរិតពិតមនុស្សក្នុងសង្គម « តើពេលវេលាផ្លាស់ប្តូរយ៉ាងណា »

អានហើយភ្ញាក់ខ្លួននូវចរិតពិតមនុស្សក្នុងសង្គម « តើពេលវេលាផ្លាស់ប្តូរយ៉ាងណា »

តារាសម្តែងដ៏ល្បី លោក អាណុល បានបង្ហោះរូបលោកដេកមាត់ផ្លូវពីក្រោមរូបសំណាករបស់លោកផ្ទាល់ ដោយសរសេរថា « តើពេលវេលាផ្លាស់ប្តូរយ៉ាងណា »

មូលហេតុដែលលោកសរសេរពាក្យនេះ មិនមែនដោយសារលោកចាស់នោះទេ ពីព្រោះកាលលោកកាន់តំណែងជាអភិបាលរដ្ឋកាលីហ្វរ័ញ៉ា គាត់ត្រូវបានគេអញ្ជើញអោយទៅសម្ភោធសណ្ឋាគារ និងរូបសំណាកលោក ។ បុគ្គលិកសណ្ឋាគារបានប្រាប់លោកថា គ្រប់ពេលលោកអាចអញ្ជើញមកស្នាក់នៅទីនេះ យើងបំរុងបន្ទប់ជូន ។

STATUE07 BJP 4

តែក្រោយពីលោក អាណុល ចុះចេញពីតំណែងអភិបាលរដ្ឋ ពេលលោកត្រឡប់ទៅសណ្ឋាគារនោះវិញ អ្នកចាត់ការបានបដិសេធផ្តល់បន្ទប់ជូនគាត់ ដោយតម្រូវអោយបង់ប្រាក់ ព្រោះបន្ទប់មានតម្រូវការខ្ពស់ ។

លោកអាណុលក៏យកកម្រាលសំរាប់គេង ទៅគេងក្រោមរូបគាត់ ដោយសរសេរពន្យល់ថា៖ «  ពេលខ្ញុំមានតួនាទីសំខាន់ គេសម្តែងការគួរសមដាក់ខ្ញុំ លុះពេលខ្ញុំលែងមានតួនាទីសំខាន់ គេក៏ភ្លេចខ្ញុំ ទាំងពាក្យសន្យាពីមុន។ កុំទុកចិត្តតួនាទីរបស់អ្នក ឬទឹកលុយដែលអ្នកមាន វាមិនមែនជាអំណាច បញ្ញា ដែលនៅឋិតថេរនោះទេ ។

ចូរបង្រៀនគ្រប់គ្នាថា ពេលអ្នកជាមនុស្សសំខាន់ក្នុងភ្នែកគេ គេជាមិត្តអ្នក ប៉ុន្តែពេលអ្នកគ្មានប្រយោជន៍ចំពោះគេ អ្នកក៏លែងសំខាន់ចំពោះគេទៀតដែរ។ ចូរអ្នកកុំគិតថាអ្នកនៅឋិតថេរអោយសោះ គ្មានអ្វីនៅជារៀងរហូតឡើយ  » ។

82452350_568523083701163_4837100054038708224_n

ប្រភពអត្ថបទ និង រូបភាព : Tara Om

Loading...