ចេះតែមានអាការៈឈឺក្នុងត្រចៀកមិនឈប់មែនទេ? វិធីសាស្ត្រទាំង ១០នេះអាចជួយបំបាត់ការឈឺចាប់ក្នុងត្រចៀកមានប្រសិទ្ធភាព ៩៩%!!! – Kalib9 សម្រស់និងសុខភាព | Pelklas

ចេះតែមានអាការៈឈឺក្នុងត្រចៀកមិនឈប់មែនទេ? វិធីសាស្ត្រទាំង ១០នេះអាចជួយបំបាត់ការឈឺចាប់ក្នុងត្រចៀកមានប្រសិទ្ធភាព ៩៩%!!!

មានបញ្ហាជាច្រើនដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង ជាពិសេសគឺបញ្ហាមួយ ដែលបណ្តាលឱ្យយើងមានវិបត្តិដ៏ធ្ងន់ធ្ងរនោះគឺការឈឺក្នុងត្រចៀក។ ការឈឺចាប់គួរឱ្យធុញថប់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការងារ ឬការសិក្សា ក៏ដូចជាពេលវេលានៃការកំសាន្ត និងការសំរាកលំហែជាដើម។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចនិយាយបានថា វាពិតជាសំណាងល្អណាស់ដែលមានឱសថបុរាណមួយចំនួន អាចជួយកាត់បន្ថយការឈឺចាប់នេះបានយ៉ាងមានប្រសិទ្ធភាព។

ដើម្បីជួយដល់អ្នកដែលមានបញ្ហាត្រចៀកទាំងអស់គ្នានោះ គេហទំព័រ kalib9 បានធ្វើការចែករំលែកជាមួយអ្នកនូវដំណោះស្រាយ និងគន្លឹះមួយចំនួនដែលអាចបំបាត់ការឈឺចាប់ក្នុងត្រចៀករបស់អ្នក។ កុំភ្លេចពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលអនុវត្តវា។

ហេតុអ្វីបានជាមានការឈឺត្រចៀកកើតឡើង

Consultation,woman In Pain

មូលហេតុទូទៅបំផុតនៃការឈឺត្រចៀកគឺបណ្តាលមកប្រព័ន្ធបញ្ជូនសម្លេងត្រូវបានរាំងស្ទះ។ បញ្ហានេះមានផលប៉ះពាល់ជាចម្បងទៅលើកុមារ។ ការស្ទះបណ្តាលឱ្យមានការប្រមូលផ្តុំនូវសារធាតុរាវនៅក្នុងប្រហោងត្រចៀក ដែលបណ្តាលឱ្យមានការរលាក និងការឆ្លងនៃជំងឺត្រចៀក។ មូលហេតុផ្សេងទៀតនៃការឈឺចាប់ប្រភេទនេះ ក៏អាចបណ្តាលមកពីការទំពាររបស់ធ្មេញផងដែរ។ ព្រោះនៅពេលដែរការកិនរបស់ធ្មេញមិនល្អ អាចបង្ករបញ្ហាដល់សាច់ដុំត្រចៀក។

ទោះបីជាវាអាចធ្វើឱ្យមានការចុះខ្សោយ និងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងក៏ដោយ ក៏ថ្នាំពេទ្យមិនតែងតែត្រូវការដើម្បីព្យាបាលការឈឺចាប់នេះគ្រប់ពេលនោះទេ។ ប្រភពនៃការឈឺចាប់មួយចំនួនមិនមែនបង្ករឡើងពីបាក់តេរី ឬដោយសារការបង្ករោគនោះឡើយ ហើយយើងក៏មានវិធីព្យាបាលនៅផ្ទះ ឬសកម្មភាពខ្លះដែលអ្នកអាចប្រើដើម្បីកាត់បន្ថយការឈឺចាប់នោះផងដែរ។

១. ថ្មាំបំបាត់ការឈឺចាប់

Parents Giving Medicine To Son While Sitting At Table

ថ្នាំមួយចំនួនដែលអាចជួយគ្រប់គ្រងការឈឺចាប់ដែលទាក់ទងនឹងការឆ្លងមេរោកត្រចៀក គឺអាសេតាមីណូហ្វេន អ៊ីបប្រូហ្វេន និងអាស្ពីរីន។ វាជាការសំខាន់ណាស់ដែលត្រូវធ្វើតាមការណែនាំសំរាប់កំរិតសមស្រប និងពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលប្រើវាលើកុមារ និងទារក ព្រោះថាជាធម្មតាពួកវាត្រូវការកំរិតយ៉ាងត្រឹមត្រូវទៅតាមវ័យ។ ត្រូវចងចាំថា ដើម្បីមានសុវត្ថិភាពសម្រាប់កុមារ គួរយកចិត្តទុកដាក់បំផុតនៅពេលប្រើថ្នាំអាស្ពីរីន។

២. ស្អំ ឬកំដៅត្រចៀក

3

កន្សែងកំដៅ ឬកន្សែងត្រជាក់អាចប្រើដើម្បីបំបាត់ការឈឺចាប់បាន។ ដាក់វានៅលើត្រចៀករបស់អ្នករយៈពេល ១០ នាទីក្នុងពេលតែមួយដោយឆ្លាស់គ្នាទៅវិញទៅមក រវាងកន្សែងកំដៅ និងកន្សែងត្រជាក់។ វិធីសាស្រ្តនេះអាចត្រូវបានប្រើចំពោះមនុស្សពេញវ័យ និងកុមារ។ ចងចាំថា សូមប្រយ័ត្នប្រយែងកុំដាក់ទឹកកកដោយផ្ទាល់ទៅលើត្រចៀករបស់កុមារ។ កន្សែងកំដៅក៏មិនត្រូវមានសីតុណ្ហាភាពខ្ពស់ពេកដែរ ឬទុកវាចោលពេញមួយយប់នោះទេ។ កុមារមិនគួរប្រើវិធីនេះដោយគ្មានការត្រួតពិនិត្យពីមនុស្សពេញវ័យឡើយ។

៣. ប្រេងអូលីវ

4

ទោះបីជាមិនមានវិទ្យាសាស្ត្រដើម្បីគាំទ្ររឿងនេះក៏ដោយ ប្រសិទ្ធភាពដែលត្រូវបានណែនាំយ៉ាងមានប្រជាប្រិយភាពនោះគឺប្រេងអូលីវ។ គុណសម្បត្តិរបស់វាជួយកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការប្រមូលផ្តុំនៃកាកសំណល់ (អាចម៍ត្រចៀក)។ វេជ្ជបណ្ឌិតកុមារអាមេរិកបានចង្អុលបង្ហាញថា ការដាក់ប្រេងអូលីវពីរបីដំណក់ក្នុងត្រចៀកអាចមានឥទ្ធិពលប្រឆាំងនឹងការរលាក ហើយអាចកាត់បន្ថយការឈឺចាប់។

៤. ការធ្វើម៉ាស្សាត្រចៀក

5

ចំពោះការឈឺចាប់ដែលបណ្តាលមកពីបញ្ហាជាមួយនឹងសាច់ដុំទំពារពីធ្មេញ សូមព្យាយាមម៉ាស្សាតំបន់នោះថ្នមៗ ដោយដាក់សម្ពាធ និងចាប់ផ្តើម នៅពីក្រោយត្រចៀកដោយខិតទៅរកកញ្ចឹងកដោយចលនាឡើងលើ ចុះក្រោម។ ការម៉ាស្សាប្រភេទនេះ អាចជួយបន្ធូរអារម្មណ៍ឈឺចាប់ និងការពារមិនអោយមានការឈឺចាប់កាន់តែធ្ងន់ធ្ងរ។

៥. ការបន្តក់ថ្មាំត្រចៀក

Young Woman Dripping Ear Drops To Man

ដំណក់ថ្នាំទាំងនេះអាចរកទិញបាននៅតាមឱសថស្ថាន ឬតាមអ៊ីនធឺណិត។ ពួកវាត្រូវបានផលិតដោយសារធាតុចំរាញ់ពីរុក្ខជាតិ ហើយមានប្រយោជន៍សម្រាប់កាត់បន្ថយសម្ពាធដែលបណ្តាលមកពីការរាំងស្ទះនៃត្រចៀក។ វាត្រូវបានគេរកឃើញថាប្រភេទដំណក់ទាំងនេះមានប្រសិទ្ធភាពដូចជាការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចដែរ។ ទោះជាយ៉ាងណាក៏ដោយគឺត្រូវអានការណែនាំ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលប្រើវាលើទារក។

៦. ការប្រើប្រាស់ខ្ញី

Small Glass Bottle Of Ginger Oil On Brown Cloth And Fresh Ginger On Wooden Saw Cut.

ខ្ញីអាចជួយកាត់បន្ថយការឈឺចាប់ដោយសារលក្ខណៈសម្បត្តិសកម្មរបស់វាក៏ដូចជាការពិតដែលថាវាមានលក្ខណៈប្រឆាំងនឹងមេរោគ។ គ្រាន់តែលាបទឹកខ្ញីក្តៅល្មមនៅជុំវិញចង្អូរត្រចៀកខាងក្រៅដោយមិនចាំបាច់ដាក់វាចូលក្នុងត្រចៀកដោយផ្ទាល់ឡើយ។

៧. ការប្រើប្រាស់ខ្ទឹមស

8

អស់រយៈពេលជាច្រើនឆ្នាំមកហើយខ្ទឹមសត្រូវបានគេប្រើជាជំនួយ ដើម្បីបន្ថយការឈឺចាប់ និងការពារការឆ្លងរោគ ជាពិសេសគឺមានក្ខណៈប្រឆាំងនឹងការរលាក ព្រមទាំងប្រឆាំងនឹងមេរោគផងដែរ។ ដើម្បីបំបាត់ការឈឺចាប់ សូមត្រាំខ្ទឹមសក្នុងប្រេងល្ងរពីរបីនាទី។ បន្ទាប់មកច្របាច់វា ហើយដាក់វាទៅរន្ធត្រចៀករបស់អ្នក។

៨. សារធាតុប៉ូតាស្យូម

9

វិធីមួយទៀតដែលត្រូវបានគេប្រើជាទូទៅគឺអ៊ីដ្រូសែន ដែលជាថ្នាំសំលាប់មេរោគដ៏ពេញនិយមដែលត្រូវបានគេប្រើដើម្បីព្យាបាលរបួស និងលាងរបួស។ ចំពោះការឈឺត្រចៀកត្រូវបានគេណែនាំឱ្យដាក់ដំណក់ទឹកនេះ ៣ ទៅ ៥ ដំណក់ក្នុងត្រចៀកដែលរងផលប៉ះពាល់នោះរៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង។ វាចាំបាច់ក្នុងការទុកវាឱ្យនៅក្នុងត្រចៀកពីរបីនាទី បន្ទាប់មកបង្ហូរវាចេញហើយលាងជម្រះជាមួយទឹកស្អាត។

៩. ការគេងដោយមិនដាក់សម្ពាធលើត្រចៀក

10

ត្រូវយកចិត្តទុកដាក់លើឥរិយាបថដែលអ្នកគេង ព្រោះពេលខ្លះអាចធ្វើឱ្យអ្នកឈឺចាប់កាន់តែខ្លាំង ដែលបណ្តាលមកពីការគេង។ ជំនួសឱ្យការដេកនៅលើត្រចៀកដែលរងផលប៉ះពាល់ សូមព្យាយាមផ្អៀងនៅម្ខាងទៀត។ ដូចគ្នានេះផងដែរអ្នកអាចសាកល្បងគេងដោយដាក់ក្បាលអ្នកឡើងខ្ពស់ ដោយប្រើខ្នើយបន្ថែម។ ឥរិយាបថនេះនឹងលើកកម្ពស់ការបង្ហូរទឹកត្រចៀក និងកាត់បន្ថយការឈឺចាប់។

១០. ការប្រើដើមឈើអែម

11

យោងតាមការសិក្សាបានរកឃើញថា សមាសធាតុប្រឆាំងនឹងការរលាកនិងអង់ទីប៊ីយ៉ូទិកនៃឫសដើមឈើអែម អាចបំបាត់ការឈឺក្នុងត្រចៀក។ កំដៅមួយស្លាបព្រានៃឫសឈើអែម និង មួយស្លាបព្រានៃ ប៊រ។ លាយពួកវាចូលគ្នា ហើយរង់ចាំ 5 នាទី​រហូតដល់វាត្រជាក់។ បាញ់ល្បាយនេះទៅខាងក្នុងត្រចៀកហើយទុកយវារយៈពេល ១៥ នាទីបន្ទាប់មកលាងជម្រះដោយប្រុងប្រយ័ត្ន។

រង្វាន់៖ វិធីការពារការឈឺត្រចៀកចំពោះកុមារ

12

វាមិនតែងតែអាចធ្វើទៅបានដើម្បីការពារការឈឺត្រចៀកចំពោះកុមារនោះទេ ប៉ុន្តែមានវិធានការមួយចំនួនអាចត្រូវបានអនុវត្តដើម្បីជួយការពារពួកគេពីការឆ្លងមេរោគដែលបណ្តាលឱ្យមានការឈឺចាប់នេះ។ ក្នុងនោះមាន៖

  • មានការចាក់វ៉ាក់សាំងដល់ពួកគេអោយបានទៀងទាត់។
  • ឱ្យពួកគេលាងដៃឱ្យបានញឹកញាប់ដើម្បីការពារការចម្លងមេរោគ។
  • មិនត្រូវអោយពួកគេទៅប៉ះពាល់នឹងផ្សែងបារី ឬប្រភពផ្សែងណាមួយឡើយ។
  • កុំដាក់ទារកឱ្យដេកជាមួយដបទឹក។
  • ជៀសវាងការអោយពួកគេទាក់ទងជាមួយអ្នកជំងឺ។

ទោះបីជាវិធានការទាំងនេះអាចជួយអ្នកជៀសពីការឆ្លងត្រចៀកក៏ដោយសូមចាំថាពួកវាមិនអាចជំនួសការទៅជួបគ្រូពេទ្យបានទេ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលអនុវត្តវិធីព្យាបាលណាមួយព្រោះត្រចៀកងាយនឹងប្រតិកម្មខ្លាំងណាស់ ហើយប្រសិនបើប្រើសារធាតុណាមួយមិនត្រឹមត្រូវ វាអាចបង្កឱ្យមានអាឡែរហ្សី ឬធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

តើអ្នកបានដឹងអំពីឱសថធម្មជាតិទាំងនេះដែរ ឬទេ? តើអ្នកបានប្រើវាហើយឬនៅ? ចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើងនៅក្នុងផ្នែកអត្ថាធិប្បាយខាងក្រោម។

ប្រែសម្រួល៖ Crusher