ផ្កាស្រស់ស្អាតជាងគេបំផុតទាំង ១០របស់ជប៉ុន ​ថែមទាំងបង្កប់អត្ថន័យល្អទៀត

នៅក្នុងប្រទេសជប៉ុន ​ត្រូវបានគេដឹងថាជាប្រទេសដែលមានផ្កាស្រស់ស្អាតណាស់ ​ថែមទាំងមានការដាំសួនផ្កាជាជួរៗប្រកបដោយភាពអស្ចារ្យប្លែកដូចឋានសួគ៌។

នៅក្នុងចំណោមផ្កាដ៏ស្រស់ស្អាតជាច្រើនប្រភេទរបស់ប្រទេសជប៉ុន ​មានផ្កា១០ប្រភេទដែលមានឈ្មោះល្បីល្បាញជាងគេបំផុត ថែមទាំងសាយភាយលើប្រទេសដទៃជាប់ជាអត្តសញ្ញាណរបស់ប្រទេសជប៉ុនផងដែរ ​ពិសេសថែមទាំងមានអត្ថន័យពិសេសទៀត។

Top 10 Spring Festivals 2014 Including Cherry Blossom Japan And Holi In India Hanami

តោះ! មកតាមដានផ្កាដ៏ស្រស់ស្អាតទាំង ១០ របស់ប្រទេសជប៉ុន ​និងអត្ថន័យពិសេសរបស់វា ៖

១. Tsubaki (Camellia) - Spring

ផ្កាមួយនេះ គឺជាផ្កាដ៏ស្រស់ស្អាតមួយ ដែលត្រូវបានប្រើជាញឹកញាប់បែបប្រពៃណីជប៉ុន ដោយវាមានអត្ថន័យថា «  ការបន្ទាបខ្លួន/ការដាក់ខ្លួន/ ការគោរព ​» «  ការសំរេចចិត្ត » និង ​​« សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ ​»

1 1 1

1 1

២. Sumire (Violet) 

ផ្កាស្រស់ស្អាតមួយនេះ នេះមានន័យថា  « ស្នេហាតូចទាប » « ភាពស្មោះត្រង់​» និង « សុភមង្គល ​ឬក្តីសុខតិចតួច»

2 2

៣. Momo (Peach) 

ផ្កាមួយនេះត្រូវបានគេដឹងថា ត្រូវបាននាំចូលពីប្រទេសចិននៅក្នុងរជ្ជកាល ​Yayoi  ដោយផ្លែវាថែមទាំងអាចទទួលទានបានទៀត។

ផ្កានេះមានអត្ថន៍យថា៖ « ខ្ញុំជារបស់អ្នក/ខ្ញុំធ្លាក់អន្លង់ស្នេហ៍អ្នក/ ខ្ញុំជាចំណាប់ខ្មាំងអ្នក  » និងអត្ថន័យមួយទៀត  « សំដៅទៅលើបុគ្គលិកលក្ខណៈដ៏គួរឱ្យអស្ចារ្យ និងចាប់អារម្មណ៍»

3

៤. Sakura (Japanese Cherry)

ផ្កាដែលតំណាងឱ្យប្រទេសជប៉ុនមួយនេះ ​ត្រូវបានគេយដឹងថាមានអត្ថន័យថា « ការសម្រេចដូចបំណង ​» ​និង  « សម្រស់នៃបេះដូង ​»

4

៥. Sakurasou (Primula sieboldii) 

ផ្កាមួយនេះមានឈ្មោះស្រដៀងផ្កា ​សាកូរ៉ាដោយសារតែវាមានរូបរាងស្រដៀងគ្នានេះតែម្តង ​ដោយផ្កានេះត្រូវបានដាំដុះតាំងពីសម័យរជ្ជកាល  Edo  ដែលជាផ្កាមានប្រជាប្រិយភាពនៅជប៉ុន។

ផ្កានេះផងដែរ ​មានអត្ថន័យថា « ​បំណងប្រាថ្នា ​» និង ​« ស្នេហាអមតៈ​​»

5

៦. Asagao (Morning Glory)

ផ្កាមួយប្រភេទនេះត្រូវបានដាំដុះដំបូងនៅក្នុងរជ្ជកាល ​Heian ​ដែលការដែលដាក់ឈ្មោះឱ្យផ្កានេះបែបនេះ ​ដោយសារតែវាជាផ្កាមួយប្រភេទដែលរីកនៅពេលព្រឹកព្រលឹម ​និងពេលដែលមានអាកាសធាតុត្រជាក់តែប៉ុណ្ណោះ។

ផ្កានេះផងដែរមានអត្ថន័យថា៖ ​« ស្នេហាដែលមានរយៈពេលខ្លីមួយ ​» និង ​« ​ចំណងស្នេហា ​»។

6 1

៧. Kiku (Chrysanthemum)

បើទោះបីជាផ្កាមួយនេះមានប្រភពមកពីប្រទេសចិនក៏ពិតមែន ​តែវាក៏បានក្លាយទៅជាផ្កាដែលតំណាងឱ្យប្រទេសជប៉ុនមួយផងដែរ។

ផ្កានេះត្រូវបានគេផ្តល់អត្ថន័យថា « ​ភាពខ្ពស់ខ្ពស់  ថ្លៃថ្នូ ​» « ជឿជាក់ខ្ញុំ ​» និង ​« ​ភាពស្មោះត្រង់បរិសុទ្ធ ​»

7 1

៨. Kinmokusei (Orange Osmanthus)

ផ្កាមួយនេះត្រូវបាននាំចូលពីប្រទេសចិន  មកជប៉ុននៅក្នុងរជ្ជកាល ​Edo  ដោយវាមានអត្ថន័យថា ​« ​ភាពជឿជាក់ ​»  និង ​« មនុស្សដែលមានវណ្ណៈខ្ពង់ខ្ពស់ ថ្លៃថ្នូរ»

8

8 1

៩. Kosumosu (Cosmos) 

ផ្កានេះក៏បាននាំចូលប្រទេសជប៉ុននៅក្នុងរជ្ជកាល ​Edo  ដូចគ្នា  ដោយវាមានអត្ថន័យថា៖  «បេះដូងស្មោះបរិសុទ្ធរបស់ស្ត្រីក្រមុំជប៉ុន ​»  « ភាពស្អាតស្អំ  »  និង ​« សេចក្តីស្នេហា​​»

9

9 1

១០. Ume (Japanese Apricot)

កាលពីជំនាន់មុន  មន្ត្រីជប៉ុនមួយរូបមានឈ្មោះថា Kenzuishi  បានធ្វើដំណើរការទូតទៅប្រទេសជប៉ុននៅក្នុងរជ្ជកាល​ Sui  ថែមទាំងបាននាំពូជផ្កាមួយនេះមកវិញផងដែរ ​ដោយគ្រាប់ផ្កា ​Ume  អាចយកមកទទួលទានបាន។

ផ្កានេះត្រូវបានគេផ្តល់អត្ថន័យថា  « ភាពឆើតឆាយ ​» « ភាពស្មោះត្រង់ »  និង « បេះដូងសុទ្ធ » ៕

254b6dd0052b457cdd0b8bf4c3e19113a063adc7r1 1080 1080v2_hq

ប្រភព៖ tsunagujapan

ប្រែដោយ៖ ​Kalib9