«ជួយចែករំលែកផង» ក្រុមហ៊ុនមួយប្រកាសអញ្ជើញចាស់ៗអាយុ ៥០-៦៥ ឆ្នាំធ្វើដំណើរកំសាន្ដទៅលេងអង្គរវត្តខេត្ដសៀមរាប មិនគិតថ្លៃ

ភ្នំពេញ៖ ក្រុមហ៊ុនមួយ បានប្រកាសអញ្ជើញចាស់ៗ អាយុ ៥០-៦៥ ឆ្នាំ ដែលមិនធ្លាប់ស្គាល់ប្រាសាទអង្ករវត្តសោះ ឱ្យបានធ្វើដំណើរកម្សាន្តជាមួយពួកគាត់ ដោយការចំណាយទាំងអស់រ៉ាប់រងដោយក្រុមហ៊ុនផ្ទាល់។

Debbac6348b6555b9f42de018d2a3acd

យោងតាមគណនីមួយឈ្មោះ «លោកមហា» បានធ្វើការបង្ហោះសារថា

«📣​ ដំណឹងល្អ #ជួយShareបន្តផង សម្រាប់ លោកតា លោកយាក្រីក្រ ធ្វើដំណើរកំសាន្ដទៅលេងអង្គរវត្តខេត្ដសៀមរាប មិនគិតថ្លៃ»

📍​ អង្គរវត្តជាក្តីស្រមៃរបស់ខ្ញុំ ANGKOR WAT IS MY DREAM (ឆ្នាំទី៤)

ទេពអប្សរនឹងរៀបចំកម្មវីធីពិសេសជាលើកទី៤ ហើយ សំរាប់លោកតាលោកយាយចំនួន២៥០នាក់ នៅតាមបណ្តាខេត្តផ្សេងៗ ធ្វើដំណើរកំសាន្តទៅលេងប្រាសាទអង្គរវត្ត រយៈពេល ២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៥-០៦ មេសា ២០២០ ដោយមិនគិតប្រាក់ទាំងអស់ រួមទាំងការធ្វើដំណើរ ការស្នាក់នៅ និង ការទទួលទានអាហារបីពេល។

ក្រុមហ៊ុនទេពអប្សរ នឹងរៀបចំកម្មវីធីមួយនេះដើម្បីជូនពលរដ្ឋក្រីក្រ ដែលពុំដែលបានទៅលេងអង្គរសោះក្នុងមួយឆាកជីវិត ដើម្បីជួយអោយក្តីស្រមៃរបស់ពួកគាត់បានស​ម្រេច។

ពួកគាត់ចង់ទៅលេងអង្គរណាស់តែគ្មានលទ្ធភាព ដោយឡែកពួកយើងមួយថ្ងៃៗ គិតតែពីការរកស៊ី ប្រគួតប្រជែងមិនចេះចប់ តែពលរដ្ឋក្រីក្រ មានក្តីប្រាថ្នាធំមួយ គឺចង់ស្គាល់អង្គរវត្តអោយបានមួយដងក្នុងមួយជីវិតនេះ តែដោយមានជីវភាពលំបាក ពួកគាត់មិនអាចទៅលេងបានទេ។

ដូច្នេះពួកយើងនឹងរួបរួមគ្នាដើម្បីសម្រេចគោលបំណងមួយនេះ។

សេចក្តីស្រលាញ់ សេចក្តីមេត្តា និង ការលះបង់តិចតួចពិតជាមានន័យណាស់សំរាប់ពួកគាត់។

📍​ ក្រុមការងារយើងខ្ញុំនឹងទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

លក្ខខ័ណ្ឌចុះឈ្មោះ មាន៖

-ឈ្មោះ

-អាយុ (ចាប់ពី ៥០-៦៥ ឆ្នាំ)

-លេខទូរស័ព្ទទំនាក់ទំនងចំនួន ២ លេខ

-ថតចំលងអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ

-ការធានារពីគ្រួសារអំពីរបញ្ហាសុខភាពរបស់គាត់

-ជាពលរដ្ឋក្រីក្រពិតប្រាកដ

-ប័ណ្ណជនក្រីក្រ (បើមាន)

លេខទូរស័ព្ទសំរាប់ការចុះឈ្មោះ និងទំនាក់ទំនងព័ត៌មានបន្ថែម៖ 078 999 331

ចំពោះសប្បុរសជនដែលចង់ចូលរួមមូលនិធិ ចំពោះកម្មវិធីនេះសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 078 999 227

សូមចែករំលែកព័ត៌មាននេះដើម្បីដល់ពលរដ្ឋក្រីក្រ

សូមអរគុណ

ពីទេពអប្សរវីសា!

83083769_1486346894871993_5584274026802446336_o

ដូច្នេះបើអ្នកស្គាល់ចាស់ៗណាដែលចង់ទៅលេងប្រាសាទអង្គរវត្ត អាចផ្ដល់ដំណឹងតាមរយៈលេខទូរស័ព្ទខាងលើ ដើម្បីឱ្យគាត់មានឱកាសបានទៅលេង និងស្គាល់ប្រាសាទដ៏អស្ចារ្យមួយនេះផង៕

Equinox At Angkor Wat