ថា​ម៉េច​ឲ្យ ២ ពាន់​ដុល្លារ​បញ្ចប់​រឿង? កូន​គេ​កូន​យើង ចុះ​បើ​ឲ្យ​ ២ ពាន់​ទាត់ធាក់​កូន​អ្នក​បែប​ហ្នឹង​វិញ តើ​អ្នក​ព្រម​ទេ….

ថា​ម៉េច​ឲ្យ ២ ពាន់​ដុល្លារ​បញ្ចប់​រឿង? កូន​គេ​កូន​យើង ចុះ​បើ​ឲ្យ​ ២ ពាន់​ទាត់ធាក់​កូន​អ្នក​បែប​ហ្នឹង​វិញ តើ​អ្នក​ព្រម​ទេ….

មតិ​ហួស​ចិត្ត​របស់​មហាជន​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​លើ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី ១៧ មករា ឆ្នាំ ២០២០ នេះ ជុំវិញ​រឿងរ៉ាវ​ដែល​ម្តាយ​ឪពុក​ខាង​ក្មេង​ទំនើង​ទាំង​បួន​នាក់​ព្រម​បង់​បញ្ចប់​រឿង​ត្រឹម ២ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ លើ​ករណី​ដែល​កូន​របស់​ខ្លួន​បាន​ទាត់​ធាក់​និង​ជេរ​ប្រទិច​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ទៀត​នៅ​ឯ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ។

Ice_screenshot_20200117 161034
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200117 161022
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ដឹង​រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​បែកធ្លាយ​វីដេអូ​លើ​ហ្វេសប៊ុក​ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ចាត់វិធានការ​កោះហៅ​ភាគី​ទាំង​សង​ខាង​មក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​កាល​ពី​យប់​ថ្ងៃ​ទី ១៦ មករា​ ឆ្នាំ ២០២០ កន្លង​ទៅ។

FB_IMG_1579179112414
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
20200116_204135
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព​តាម​រយៈ​វីដេអូ​បទ​សម្ភាសន៍​របស់​លោក K01 ជាមួយ​នឹង​ភាគិ​ខាង​ជន​រង​គ្រោះ ដែល​និយាយ​ផង ស្រក់​ទឹក​ភ្នែក​ផង បាន​បង្ហើប​ប្រាប់​ថា​ភាគី​ខាង​បង្ក​អត់​មាន​លុយ​ទេ ហើយ​សុំ​បញ្ចប់​រឿង​ត្រឹម​ទឹកប្រាក់ ២ ពាន់​ដុល្លារ​អាមេរិក សរុប​នៃ​ក្មេង​ទាំង​បួន​នាក់​នោះ​ទេ​ម្តង។

ភ្លាម​នោះ​យើង​ឃើញ​បងប្អូន​យើង​ធ្វើ​ការ Share បន្ត និង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ដែល​ថា​វា​ជា​សំណង​ប៉ះប៉ូវ​ទឹកចិត្ត​ដ៏​មិន​សមរម្យ​មួយ ពោល​ទាមទារ​ឲ្យ​ច្រើន​ជាង​នេះ មួយ​ផ្សេង​ទៀត​ចង់​ឲ្យ​ក្មេង​ស្រី​បង្ក​មក​បង្ហាញ​មុខ​សុំទោស​ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ឯ​ទៀត រហូត​ដល់​មតិ​មហាជន​ខ្លះ​ខឹង​សម្បា​​ខ្លាំង ថា​ប្រសិន​ណា​ខ្ញុំ​យក ២ ពាន់​ដុល្លារ​ទៅ​ឲ្យ​អ្នក ហើយ​សុំ​ទាត់ធាក់​កូន​អ្នក​ដូច​សត្វធាតុ​វិញ​អ៊ីចឹង តើ​អ្នក​យល់ព្រម​បញ្ចប់​ស្រួលៗ​អ៊ីចឹង​ដែរ​ទេ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ជួបជាមួយ​ នឹងក្មួយស្រីរកគ្រោះដែលត្រូវគេវាយដំក្នុងថ្នាក់រឿននោះ

ជួបជាមួយ​ នឹងក្មួយស្រីរកគ្រោះដែលត្រូវគេវាយដំក្នុងថ្នាក់រៀននោះ

Posted by TV K01 on Friday, January 17, 2020

ប្រភព៖ Satawath FC 20

Loading...