ជួយ Share បងប្អូន! ក្រសួង​ប្រកាស​ថា​ការ​បំពុល​ខ្យល់​កំពុង​កើត​មាន​ពិត​មែន ហើយនេះវិធានការ​ទប់ស្កាត់ ៤ ចំណុច​ធំៗ

ជួយ Share បងប្អូន! ក្រសួង​ប្រកាស​ថា​ការ​បំពុល​ខ្យល់​កំពុង​កើត​មាន​ពិត​មែន ហើយនេះវិធានការ​ទប់ស្កាត់ ៤ ចំណុច​ធំៗ

បន្ទាប់​ពី​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​បង្ហោះ​នូវ​ទិន្នន័យ​ដែល​ស្រង់​ចេញ​ពី​ប្រភព​គេហទំព័រ​អន្តរជាតិ​ដែល​បង្ហាញ​ថា​កម្រិត​ខ្យល់​ពុល​នៅ​តាម​បណ្តា​ខេត្ត/ក្រុង​មួយ​ចំនួន កំពុង​ស្ថិត​នៅ​កម្រិត​គួរ​ឲ្យ​ត្រូវ​ព្រួយ​បារម្ភ មក​ទល់​ល្ងាច​ថ្ងៃ​ទី ១៧ មករា ឆ្នាំ ២០២០ នេះ ក្រសួង​បរិស្ថាន​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា​វា​ជា​ការ​ពិត ផ្អែក​តាម​លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​អស់​រយៈ​ពេល​ជាង​កន្លះ​ថ្ងៃ​នេះ។

ខ្យល់ពុល_ប៉ះពាល់សមត្ថភាពការគិត
រូបតំណាង
ខ្យល់ពុល_Hello_គ្រូពេទ្យ
រូបតំណាង
5ccd7e169d94b7f9051f615dba5e7ab0
រូបតំណាង
5c35713919dd2_1547006220_medium
រូបតំណាង

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ដែល​ចេញ​ផ្សាយ​នៅ​វេលា​ម៉ោង​ជាង ៦ ល្ងាច​ថ្ងៃ​សុក្រ​ទី ១៧ មករា​នេះ​បាន​សរសេរ​ថា:

​​យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេសបាន​​បង្ហាញថា ស្ថានភាពភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។

ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​សូមណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការ​មួយចំនួន​ដូចខាងក្រោម៖

.ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះព្រៃ និង​ការ​ដុត​សំរាម សំណល់​រឹង​នៅ​តាម​ទី​ចំហ ការ​ឆេះ​នៅ​តាម​ទី​លាន​ចាក់​សំរាម

.ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ហុយ​ធូលី​ពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ធូលី​ហុយ​នៅ​តាម​ដង​ផ្លូវ

.សម្អាត​អនាម័យ​នៅ​តាម​ដង​ផ្លូវ​និង​ទី​សាធារណៈ

.អប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​សំរាម សំណល់​រឹង ការ​ដុត​ស្មៅ គល់​ជញ្រ្ជាំង និង​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត។

82261698_1596335857172196_4992010887226195968_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំឭកថាការបំពុលខ្យល់នៅកម្រិតគ្រោះថ្នាក់បែបនេះ មិនមែនកើតឡើងតែនៅប្រទេសកម្ពុជាមួយនោះទេ ដោយនៅបណ្តាប្រទេសក្នុងតំបន់មិនថាសិង្ហបុរី វៀតណាម ថៃ ជាដើមសុទ្ធសឹងធ្លាប់ឆ្លងកាត់និងបន្តកើតមានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺចង់អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងប្រើប្រាស់ម៉ាសដែលមានក្បួនខ្នាតត្រឹមត្រូវនៅពេលដើរចេញទៅខាងក្រៅ៕

ប្រភព៖ Ministry of Environment

Loading...