តិច​ដើរ​ហើរ​ដល់​ប្រទេស ២ នេះ សួរ​រក​ចង់​ផឹក កូកាកូឡា ច្រឡំ​ធំ​ហើយ​អត់​មាន​លក់​ទេ

តិច​ដើរ​ហើរ​ដល់​ប្រទេស ២ នេះ សួរ​រក​ចង់​ផឹក កូកាកូឡា ច្រឡំ​ធំ​ហើយ​អត់​មាន​លក់​ទេ

កូកាកូឡា​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ទូទាំង​សកលលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក John S.Pemberton នៅ​ឆ្នាំ ១៨៨៦ ពោល​គិត​មក​ទល់​ពេល​នេះ​វា​មាន​អាយុ​កាល​លើស​ពី ១០០ ឆ្នាំ​ទៅ​ហើយ។

16479460 15746660 12 0 1506969734 1506969748 650 1 1506969748 650 9d44eaf6ff 1507884818
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9534 1024x768
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រប់​បណ្តា​ប្រទេស​ទូទាំង​សកលលោក​មិន​ថា​ចាស់​ក្មេង​គឺ​និយម​ការ​ទទួល​ទាន​កូកាកូឡា​ខ្លាំង​បំផុត ទាំង​ក្នុង​ពិធី​ជប់​លៀង ឬ​ការ​ទទួល​ទាន​អាហារ​ក្នុង​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ផ្សេងៗ។ តើ​អ្នក​ដឹង​ទេ​មាន​ប្រទេស​ ២ ក្នុង​លោក​ត្រូវ​បាន​ហាម​ផ្តាច់​មិន​ឲ្យ​លក់​កូកាកូឡា​ដាច់​ខាត ពោល​មិន​អាច​ចរាចរ​ជា​ផ្លូវការ​បាន​ទេ។

Intro 1507304656
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Merlin_151405389_2ec64cef 8ce9 442c 895a Eedaa29ca805 ArticleLarge
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នោះ​គឺ​ប្រទេស​កុយបា​និង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​នៅ​កុយបា​កាល​ពី​ឆ្នាំ ១៩០៦ ​ក្រុមហ៊ុន Coca-Cola ធ្លាប់​ទៅ​បើក​រោងចក្រ​នៅ​ទី​នោះ​ទៀត​ផង លុះ​ចាប់​តាំង​ពី​លោក Fidel Castro ចូល​មក​កាន់កាប់​ប្រទេស ស្ថានភាព​នយោបាយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សហរដ្ឋអាមេរិក ដែល​ញាំង​ឲ្យ​ការ​ជាប់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​បាន​ធ្លាក់​មក​លើ​ប្រទេស​នេះ​ដូច​គ្នា។

មិន​ខុស​ពី​កូរ៉េ​ខាង​ជើង ដែល​ប្រជាជន​លែង​អនុញ្ញាត​ឲ្យ​ពិសារ​កូកាកូឡា​បាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ ពេល​ផ្ទុះ​សង្រ្គាម​កូរ៉េ Korean War តាំង​ពី​ពេល​នោះ​ត​រៀង​មក៕

ប្រភព៖ Businessinsider

Loading...