នាយក​រដ្ឋមន្រ្តី​ថៃ ហាម​ផ្តាច់​មិន​ឲ្យ​នរណាយក​ឈ្មោះ​ខ្លួន​ទៅ​ដាក់​លើ​សមិទ្ធផល​ដែល​ប្រើ​លុយ​រដ្ឋ​​សាងសង់​ទេ

នាយក​រដ្ឋមន្រ្តី​ថៃ ហាម​ផ្តាច់​មិន​ឲ្យ​នរណាយក​ឈ្មោះ​ខ្លួន​ទៅ​ដាក់​លើ​សមិទ្ធផល​ដែល​ប្រើ​លុយ​រដ្ឋ​​សាងសង់​ទេ

យោង​តាម​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​លោក​ស្រី Narumon Pinyosinwat បាន​សង្កត់​ធ្ងន់​ថា​លោក​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់​អូ​ចា បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​និង​ជំទាស់​ដាច់​ខាត​ចំពោះ​សមាជិក​សភា​រដ្ឋាភិបាល​មាន​បំណង​ចង់​ប្រើប្រាស់​ឈ្មោះ​របស់​លោក​ភ្ជាប់​ទៅ​សមិទ្ធផល​នៃ​ស្ពាន​ថ្មី​មួយ ដោយ​កំណត់​ឈ្មោះ​ថា ‘ស្ពាន​ចាន់​អូ​ចា’។

US_Thailand_70313.jpg 15a32_c0 0 4241 2472_s885x516
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
C1_1837959_200117120548
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី ១៧ មករា ឆ្នាំ ២០២០ នេះ អ្នក​នាំ​ពាក្យ​បាន​សង្កត់​ធ្ងន់​ថា​នាយក​រដ្ឋមន្រ្តី​លោក ប្រាយុទ្ធ នឹង​មិន​អនុញ្ញាត​ជា​ដាច់​ខាត​ចំពោហ​ការ​ប្រើប្រាស់​ឈ្មោះ​ឬ​ត្រកូល​របស់​លោក សម្រាប់​ស្ពាន​ឬ​រចនាសម្ព័ន្ធ​សាធារណៈ​ណា​មួយ។

C1_1692096_190609122333
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Bd1035aa 884d 11e9 A9bc E8ed9093c066_image_hires_010944
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក​ស្រី Narumon បាន​សម្រង់​សម្តី​របស់​លោក​ ប្រាយុទ្ធ ដោយ​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​មិន​ដែល​អនុញ្ញាត​ឲ្យ​នរណា​មក​ប្រើប្រាស់​ឈ្មោះ​ឬ​ត្រកូល​របស់​ខ្ញុំ​សម្រាប់​ការ​សាងសង់​សមិទ្ធផល​ណា​មួយ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋ​ឡើយ ដោយ​មនុស្ស​គួរ​តែ​ចងចាំ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ មិន​មែន​ចង់​ចាំ​ឈ្មោះ​នៅ​កន្លែង​នោះ​ទេ”។

K O H S A M U I Thailand 1140x597
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Thailand Koh Samui Things To Do Sunbathe Swim Beaches
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រំឭក​ថា​ផែនការណ៍​សាងសង់​ស្ពាន​នេះ ផុស​ឡើង​តាំង​ពី​ឆ្នាំ ២០១៧ ដោយ​ចង់​សម្រួល​និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ព្រោះ​បច្ចុប្បន្ន​ប្រសិន​អ្នក​ចង់​ឆ្លង​ទៅ​កោះ​នោះ​គឺ​ត្រូវ​ប្រើប្រាស់ ទូក ស្រឡាង ឬ​យន្តហោះ៕

ប្រភព៖ Bangkokpost​

Loading...