មិននឹកស្មានសោះថាជាងគំនូរល្បីល្បាញក្នុងទសវត្សរ៍៨០ និង៩០ មានស្នាដៃឆ្លាក់លើរូបប៉ាណូរឿងកុន ស្លាកពាណិជ្ជកម្មផ្សេងៗ សព្វថ្ងៃនៅបន្តការងារទោះមិនសូវមានការគាំទ្រ

បើត្រលប់ទៅកាន់ទសវត្សរ៍ឆ្នាំ៨០ និង៩០ ​ការផ្សព្វផ្សាយ ​ឬផ្ទាំងប៉ាណូពាណិជ្ជកម្មនានាផ្សេងៗ ​គឺសុទ្ធជាស្នាដៃគំនូរគូរដោយដៃទាំងអស់  ព្រោះតែបច្ចេកទេសសម័យនោះមិនមានកំព្យូទ័រ ​ឬបច្ចេកវិទ្យាជឿនលឿននោះឡើយ។

តែដោយហេតុតែចូលដល់សម័យកាន់តែទំនើប  បច្ចេកទេសនានាកាន់តែជឿនលឿន និងងាយស្រួល ការគូរគំនូរដោយដៃផ្សេងៗក៏លែងត្រូវបានគេត្រូវការតទៅទៀត ​ប៉ុន្តែមិននឹកស្មានថាមិនមានការគាំទ្រតទៅទៀត ​ជាងគំនូរល្បីជំនាន់មុននៅតែបន្តប្រកបរបរនេះបន្តទៀតយ៉ាងគួរឱ្យសរសើរ  ដោយការប្តូរមកសរសេរសាររំលែកទុក្ខលើផ្កាកាន់ទុក្ខ  និងការគូរគំនូរ ​ឬសរសេរអក្សរផ្សេងៗតាមការចង់បានអតិថិជនជាដើម។

82173625_10157278749699864_6306337932831621120_o

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ភួង តេងសុន បានសរសេររៀបរាប់ថា៖ « អ៊ុំប្រុសម្នាក់នេះគឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។ គាត់ជាជាងគំនូរដែលគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ព័ត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ ។ល។ លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។

ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពប៉ីនប្រសព្វ និងទេពកោសល្យរបស់គាត់ស្ទើរតែគ្មាននរណាម្នាក់បានស្គាល់ ត្រូវបានបំភ្លេច និងបោះបង់។ ប៉ុន្តែដោយសារតែការស្រលាញ់ពេញចិត្តនូវចំនេះជំនាញរបស់ខ្លួន គាត់នៅតែបន្តធ្វើការងារនេះទោះបីមិនសូវមានការគាំទ្រយ៉ាងណាក៏ដោយ។

សព្វថ្ងៃគាត់មានកូនតុដ៏តូចមួយនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ចាំទទួលការងារដូចជាសរសេរសារជូនពរ ឬសាររំលែកទុក្ខ ដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ កម្រៃដែលគាត់យកពីអតិថិជនគឺថោកស្ទើរតែមិនជឿ។ បើលោកអ្នកបានទៅកាន់ផ្សារធំថ្មី គួរចំណាយពេលត្រឹម៥ ទៅ ១០នាទី មើលការងាររបស់គាត់ លោកអ្នកនឹងកោតសរសើរជាក់ជាមិនខាន »៕

Sd

82318833_10157278749844864_8063123730357813248_o