ល្បីបាត់!​​ ឡានសារ៉ែន របស់ ​តុន ​ច័ន្ទសីម៉ា ល្បីដល់ក្រុមរាំល្បីនៅថៃរាំ ​Cover តាមឡើងឡូយកប់ (មានវីដេអូ)

ថ្មីៗនេះ បទចម្រៀង ​ឡានសារ៉ែន ​ដែលជាបទចម្រៀងថ្មី «​ឡានសារ៉ែន ​​»  របស់កញ្ញា ​តន់ ចន្ទសីម៉ា  បាននឹងកំពុងតែទទួលបានការពេញនិយមជាខ្លាំងចំពោះមិត្តៗយុវវ័យកម្ពុជា ​ព្រោះតែបទចម្រៀងស្តាប់ទៅកន្ត្រាក់អារម្មណ៍លាយឡំសំនៀងក្រអួនក្រអៅរបស់  តន់ ចន្ទសីម៉ា ផ្ទាល់តែម្តង។

72d7fa19862deb0c594b7aed14ac736d8604e2e0

ជាក់ស្តែងកាន់តែពិសេសនោះ ​ថ្មីៗនេះ ​ក្រុមរាំដ៏ល្បីក្នុងឆានែលយូធូប របស់ថៃមួយឈ្មោះថា The Inner Studio មួយក្រុមនោះ​ បានចាក់បទនេះរាំ ​Cover  តាម  ដោយបានបញ្ចេគក្បាច់រាំមើលទៅរស់រវើក ជក់ចិត្តដិតអារម្មណ៍មែនទែន។

គួរឱ្យដឹងផងដែរថា ​ក្រោយពីបានឃើញវីដេអូមួយនេះ ​ធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពមែនទែនដោយបទចម្រៀងខ្មែរ ​មានឈ្មោះល្បីឆ្លងដល់ប្រទេសជិតខាងបែបនេះ ​អាចបញ្ជាក់ថាសិល្បៈខ្មែរយើងមិនអន់នោះទេ ​ទាំងការនិពន្ធភ្លង ​និងទំនុកច្រៀងជាដើម។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

3fd01759236f494f2ed83ccb74ad2cdbc442f5ef

Maxresdefault

Photo_2020 01 18_16 28 25

Photo_2020 01 18_16 28 36